ហួសចិត្ត កីឡាករទូកងរពណ៌ក្រហម ឡើងទៅរាំក្បាលទូក ឲ្យទូកងរពណ៌លឿង រាំបក់ដៃថយក្រោយ
មកដឹងមូលហេតុ ទូកងរទាំងពីរប៉ះគ្នា ហើយទូកពណ៌ក្រហមនៅតែទទួលបានជ័យជំនះ គឺអាចមកពីអំឡុងពេលប៉ះគ្នា មានកីឡាករទូកខាងពណ៌ក្រហម ឡើងទៅរាំក្បាលទូក ឲ្យខាងពណ៌លឿងវិញ នៅឆ្នាំនេះ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅយ៉ាងអធឹកអធម ដោយមានបងប្អូនប្រជាពលរដ្ឋទាំងអ្នករស់នៅក្នុងទីក្រុងភ្នំពេញ និងអ្នកស្រុកស្រែចម្ការ រួមទាំងជនបរទេស ចូលរួមទស្សនាយ៉ាងច្រើនកុះករតែម្តង បន្ទាប់ពីពិធីបុណ្យជាតិមួយនេះ បានអាក់ខានការប្រារព្ធអស់រយៈពេលប៉ុន្មានឆ្នាំ ដោយសារស្ថានភាពទឹកទន្លេមិនអំណោយផល និងក៏ដូចជាជំងឺកូវីដផងដែរ។ ដោយឡែក ងាកមកចាប់អារម្មណ៍សកម្មភាពប្រណាំងទូកវិញ ក៏ឃើញថាបានធ្វើឡើងយ៉ាងសប្បាយ ដោយកីឡាករទូកនីមួយនិមួយ បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ទោះពុំទទួលបានជ័យជំនះក៏ដោយ។ តែអ្វីចាប់អារម្មណ៍ខ្លាំងនោះ គឺវីដេអូមួយបានកំពុងត្រូវបានចែករំលែក ជាមួយម៉ាតិៈពីមហាជនកោតសរសើរឡើងព្រោងព្រាត…