ជនបន្លំព្ររាជសារ បានសារភាពមូលហេតុ នៅពីក្រោយ
ជនក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គចន្ទ មុន្នី បានទម្លាយផែនការ នៅពីក្រោយ ដែលបន្លំខ្លួនជាខ្សែញាតិវង់ គឺក្នុងគោលបំណងទទួលបានផលប្រយោជន៍ពីភាពល្បីល្បាញរបស់ព្រះអង្គចន្ទ មុន្នី កន្លងទៅថ្មីថ្មីនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដោយព្រះរាជសារនោះនិមន្ត ព្រះ អង្គចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្រោយក្រសួងព្រះបរមរាជវាំង ចេញមកបដិសេធព្រះរាជសារនោះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីស្វែងរកប្រភពដែលក្លែងព្រះរាជសារនោះ។ មន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៍មានឲ្យដឹងថា ក្រោយបើកការស្រាវជ្រាវ រហូតដល់…