ជនក្លែងព្រះរាជសារព្រះមហាក្សត្រ និមន្តព្រះអង្គចន្ទ មុន្នី បានទម្លាយផែនការ នៅពីក្រោយ ដែលបន្លំខ្លួនជាខ្សែញាតិវង់ គឺក្នុងគោលបំណងទទួលបានផលប្រយោជន៍ពីភាពល្បីល្បាញរបស់ព្រះអង្គចន្ទ មុន្នី

កន្លងទៅថ្មីថ្មីនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដោយព្រះរាជសារនោះនិមន្ត ព្រះ អង្គចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។

ក្រោយក្រសួងព្រះបរមរាជវាំង ចេញមកបដិសេធព្រះរាជសារនោះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការ ជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្តបន្ទាប់ ដើម្បីស្វែងរកប្រភពដែលក្លែងព្រះរាជសារនោះ។ មន្ត្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៍មានឲ្យដឹងថា ក្រោយបើកការស្រាវជ្រាវ រហូតដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកក្លែងព្រះរាជសាររបស់ ព្រះមហាក្សត្រ។

ជនសង្ស័យឈ្មោះ ហាក់ ឧត្តម ក្រោយការឃាត់ខ្លួនជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានរៀបចំបង្កើត លិខិតក្លែងបន្លំជាព្រះរាជសារប្រាកដមែន ដោយបន្លំខ្លួនធ្វើជាខ្សែព្រះញាតិវង្ស ហើយទៅជួលសេវាវាយអត្ថបទតាមកុំព្យូទ័រមួយកន្លែង នៅម្តុំវិទ្យាល័យសម្តេចជាស៊ីមសន្ធរម៉ុក ដោយខ្លួនជាអ្នកផ្តល់នូវខ្លឹមសារ និងឯកសារគំរូរួចធ្វើលិខិតនោះយកទៅអោយកូនសិស្សលោក នៅវត្តចន្ទប្បជោត្តនារាម ដើម្បីនិមន្តព្រះអង្គចន្ទ មុនី ទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទាន នៅវត្ត ទេពវិមាន ហៅវត្តកាន់ទ្រង់ ស្ថិតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ដើម្បីទទួលបានផលប្រយោជន៍ពីការរៀបចំកម្មវិធីបុណ្យ កឋិនទាន។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានអំពាវនាវដល់សាធារណជនមេត្តាប្រុងប្រយ័ត្ន ចំពោះការ ចែករំលែកនូវព័ត៍មានគ្មានប្រភពច្បាស់លាស់ ដែលបណ្តាលឲ្យខ្លួនក្លាយជាស្ពាន បម្រើដល់ឧបាយកលរបស់ក្រុមជនឆបោក ព្រមទាំងត្រូវទទួលខុសត្រូវចំពោះច្បាប់ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

You missed