Day: November 8, 2023

កែវនិមល ចាប់ផ្ដើមឌៀមដាមបញ្ឆេះរឿងចាស់ ធ្វើអោយគង់ សុជាតិ អត់ទ្រាំលែងបាន

មិនមែនជារឿងចៃដន្យឡើយ ដែលថ្មីថ្មីនេះពិធីការិនីល្បីល្បាញអ្នកនាងគង់ សុជាតិ បានចេញសារដល់ទៅ ២ដងនៅលើ ហ្វេសបុក តបទៅមនុស្សម្នាក់ដែលគេជឿរថាជាអ្នកនាងចាន់ កែវ និមល ។ តាមពិតមិនមែនសុខសុខអ្នកនាងសុជាតិ ចេះតែចេញសារនោះទេ តែអ្នកតាមដានរឿងនេះថា គឺវាផ្ដើមមុនពីអ្នកនាងចាន់កែវ និមល ដែលបានបញ្ចេញទស្សនៈ កាលពីថ្ងៃទី២ វិច្ឆិកា ថា កុំព្យាយាមប្រាប់គេថាយើងជាមនុស្សមានសំណាង ជាមនុស្សមានក្តីសុខ ជាមនុស្សស្រីដែលប្ដីស្រលាញ់ខ្លាំងអី ព្រោះពេលព្យាយាមនិយាយកាន់តែច្រើន បញ្ជាក់ថាយើងខ្វះទាំងអស់នោះកាន់តែច្រើន រំលងបានតែ ១ថ្ងៃគត់ពោល គឺនៅថ្ងៃទី៣ វិច្ឆិកា ស្រាប់តែអ្នកនាងគង់សុជាតិ បានថ្លែងសារដោយប្រយោលតបទៅវិញថា…