មិនមែនជារឿងចៃដន្យឡើយ ដែលថ្មីថ្មីនេះពិធីការិនីល្បីល្បាញអ្នកនាងគង់ សុជាតិ បានចេញសារដល់ទៅ ២ដងនៅលើ
ហ្វេសបុក តបទៅមនុស្សម្នាក់ដែលគេជឿរថាជាអ្នកនាងចាន់ កែវ និមល ។ តាមពិតមិនមែនសុខសុខអ្នកនាងសុជាតិ ចេះតែចេញសារនោះទេ តែអ្នកតាមដានរឿងនេះថា គឺវាផ្ដើមមុនពីអ្នកនាងចាន់កែវ និមល ដែលបានបញ្ចេញទស្សនៈ កាលពីថ្ងៃទី២ វិច្ឆិកា ថា

កុំព្យាយាមប្រាប់គេថាយើងជាមនុស្សមានសំណាង ជាមនុស្សមានក្តីសុខ ជាមនុស្សស្រីដែលប្ដីស្រលាញ់ខ្លាំងអី ព្រោះពេលព្យាយាមនិយាយកាន់តែច្រើន បញ្ជាក់ថាយើងខ្វះទាំងអស់នោះកាន់តែច្រើន រំលងបានតែ ១ថ្ងៃគត់ពោល គឺនៅថ្ងៃទី៣ វិច្ឆិកា ស្រាប់តែអ្នកនាងគង់សុជាតិ បានថ្លែងសារដោយប្រយោលតបទៅវិញថា មានគេប្រាប់ខ្ញុំថា ពិភពលោកនេះស្រស់ស្អាតណាស់ តែគេកំពុងតែផាត់ពណ៌ខ្មៅឲ្យអ្នកហើយ អ្នកខ្លះទៀតប្រាប់ខ្ញុំថា ពិភពលោកនេះពណ៌ខ្មៅតែគេកំពុងតែថែមពណ៌អោយស្រស់បំព្រងឲ្យអ្នកដូចគ្នា ដូច្នេះសម្រាប់ខ្ញុំកុំ សូវស្តាប់ពេក តែត្រូវព្យាយាម ស្វែងយល់ពីការពិតអោយបានច្រើន

ហ្វេនរបស់អ្នកនាងគង់ សុជាតិ បានចូលទៅខាំមិនសួរថាតើនាងមានរឿងអី  និងខ្លះទៀតហើយ បារម្ភខ្លាចនាងមានបញ្ហាក្នុងគ្រួសារត្រូវគេតាមព្យាបាទទាក់ទងរឿងចាស់ទៀតផង។

មកដល់ថ្ងៃទី៤វិច្ឆិកា អ្នកនាងសុជាតិ បានបន្ថែមសារថ្មីមួយទៀតថា អ្នកធ្វើល្អដាក់ខ្ញុំ ខ្ញុំធ្វើល្អដាក់អ្នកវិញ ចុះបើអ្នកធ្វើអាក្រក់ដាក់ខ្ញុំ អ្នកសំអាងអី ចង់ឲ្យខ្ញុំធ្វើល្អដាក់អ្នកនោះ (ខ្ញុំជាមនុស្សខ្ញុំមានអារម្មណ៍ដឹងថា អ្នកណាល្អពិត អ្នកណាល្អតែនិងមុខ ហើយពេលខ្លះ ទឹកមុខខ្ញុំវាមិនចេះសម្តែង វាច្រើនតែស្ដែងឲ្យអ្នកឃើញ ព្រោះខ្ញុំអត់ចេះសម្តែងដូចអ្នកណាទេ

ថ្វីត្បិតតែអ្នកនាងគង សុជាតិ ក៍ដូចជាចាន់ កែវនិមល មិនបញ្ជាក់ថា អ្នកទាំងពីរចេញសារយ៉ាងស៊ីជម្រៅទាំងនេះទៅកាន់អ្នកណាត្រង់ត្រង់ក្ដី ប៉ុន្តែវាហាក់ដូចជាគាប់ជូនគ្នាពេកហើយទេដឹង (ទើបអ្នកលេងបណ្ដាញសង្គមជាច្រើនបានចែកចាយនិងយល់ថា គង់សុជាតិ ពិតជាបានឆ្លើយតបទៅ កែវនិមល ដែលចង់់ផ្លែផ្កាដាក់នាងនោះឯង ។

ការចេញសារបុកគ្នារបស់អ្នកនាងគង់ សុជាតិ តបទៅចាន់ កែវនិមល នាពេលនេះនាំឲ្យដារាសិល្បករ រួមអាជីពជាច្រើន បាននឹកដល់រឿងចាស ដែលគង់សុជាតិ មានការអត់ធ្មត់ជាច្រើន ក្រោយស្វាមីដែលនាងបានរៀបការស្របច្បាប់ បែជាផ្ទុះរឿងស្នេហាក្រៅឆាកជាមួយពិធីករអ្នកនាងចាន់ កែវនិមល ផ្អើលពេញផ្ទៃប្រទេស ប៉ុន្តែនៅទីបំផុតសុជាតិ និងវិបុលនៅតែរក្សារចំណង់ស្នេហាបានយ៉ាងរឹងមាំ ហើយថ្មីថ្មីនេះ​លោករិបុល បានប្រកាសថា លោកស្រលាញ់តែភរិយា និងកូនលោកប៉ុណ្ណោះ ចំពោះនារីផ្សេង គឺមិនអាចប្រៀបភរិយាលោកបានជាដាច់ខាត ។

គួររំលឹកថារំលឹកថា កាលពីពាក់កណ្ដាលឆ្នាំ២០២០ ស្វាមីវ័យក្មេងរបស់អ្នកនាងគង់សុជាតិ គឺបុរសរូបសង្ហារលោកជា វិបុល បានបែកធ្លាយរឿងលោក និងអ្នកនាងចាន់ កែវនិមល លួចបង្កាត់ភ្លើងស្នេហាជាមួយគ្នានៅក្រៅឆាក ធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ពេលនោះក្រោយធ្លាយរឿងធំបែបនេះ ថៅកែហង្សមាសបានបំបែក កែវនិមល លែងឲ្យចាប់ដៃគ្នាជាមួយលោកវិបុល ទៀត ព្រោះខ្លាចផ្ទុះរឿងកាន់តែធំម្ដងទៀត ហើយអ្នកដែលត្រូវរងទុក្ខ គឺភរិយាពិតប្រាកដ អ្នកនាងសុជាតិ ទើបធ្វើឲ្យនិមល បាត់បង់តំណែងធំធំ​នៅហង្សមាសជាច្រើនកម្មវិធីបណ្តាលឲ្យនាងលែងសូវលេចធ្លោដូចមុនទៀត ។

ប៉ុន្តែដឹងអីស្រាប់តែពេលនេះអ្នកលេងបណ្តាញសង្គមខ្លះយល់ថា កែវនិមល ចង់បញ្ឆេះរឿងស្នេហាដ៏រសើបនោះឲ្យផ្ទុះសារជាថ្មីម្តងទៀតទៅវិញ ។

ដោយឡែកលោកជា វិបុល វិញនៅលើហ្វេសបុករបស់លោកគ្មានប្រតិកម្មអ្វីទាំងអស់ ពាក់ព័ន្ធរឿងមួយនេះ។ ចំណែកឯគង់ សុជាតិ នៅតែត្រូវប៉ាន់ក្នុងអាជីពជាពិធីករនៅ តាមបណ្តារកម្មវិធីអាជេនស៊ីធំធំ ដែលអាចរកលុយបានជាច្រើនក្នុង១ខែ​១ខែពីអាជីពសិល្បៈនេះ

ស្របពេលដែលហាងរក្សារសម្រស់របស់នាងបានតំណើរការជាង២០ឆ្នាំមកហើយនោះ និងបានពង្រីកសាខាថ្មីនាពេលថ្មីថ្មីនេះផងដែរ ។ ចំណែកអ្នកនាងកែវនិមល វិញនៅមិនទាន់ដឹងថា ថៅកែហង្សមាសនឹងអាចប្រគល់តំណែងដែលនាងបាត់បង់នោះឲ្យនាងវិញនាពេលណាឡើយ ។

Leave a Reply

Your email address will not be published. Required fields are marked *