មកដឹងលម្អិត ករណីជនជាតិចិន ហៅនារីខ្មែរទៅដេកម្តងឲ្យ៣០០ដុល្លារ ហើយឆ្លង អេដ អាយ វី និងលួចលុយគាត់អស់ជាង៥ពាន់ដុល្លារនោះ ពេលនេះត្រូវខាងស្រីចេញមុខដាក់ពាក្យប្តឹង និងបង្ហាញពីលទ្ធផលឈាម ដែលខ្លួនបានតេសរកមេរោគអេដ អាយ វី ផងដែរ

មានរឿងរ៉ាវដល់គួរអោយភ្ញាក់ផ្អើលមួយរវាងបុរសជនជាតិចិន និងនារីខ្មែរម្នាក់ មានទំនាក់ទំនងស្នេហានឹងគ្នា រហូតព្រមព្រៀងឡើងសណ្ឋាគារថែមទៀតផង បើយោងតាមគណនីហ្វេសប៊ុករបស់លោកលីអ៊ីសីន បានសរសេររៀបរាប់អមជាមួយរូបភាពនារីខ្មែរថា

គាត់និងខ្ញុំបានជួបគ្នានៅលើបណ្ដាញសង្គមតិកតុក​នៅថ្ងៃទី២៨ ខែកញ្ញាកន្លងទៅ ហើយនាងកំពុងធ្វើការនៅក្រុងប៉ោយប៉ែត ប៉ុន្តែនាងបាន ឈប់ធ្វើការវិញនៅប៉ុន្មានថ្ងៃក្រោយមក ហើយត្រឡប់មកភ្នំពេញវិញ។ យើងបាននៅជាមួយគ្នាម្ដងនៅឯភ្នំពេញ ហើយខ្ញុំឲ្យនាង៣០០ដុល្លារ នៅថ្ងៃទី ២៤ខែតុលាជាលើកទីពីរដែលយើងដេកនៅជាមួយគ្នា ហើយនាងបានលួច​យកលុយ​៥៦០០ដុល្លារ ពីកាបូបខ្ញុំពេលខ្ញុំកំពុងគេងលក់។

បុរសជនជាតិចិនរូបនេះ បានបញ្ជាក់បន្ថែមទៀតថា ស្ត្រីនេះគឺមានផ្ទុក​ អេដ អាយ វី ឥឡូវនេះខ្ញុំក៏ឈឺដែរ ហេតុអ្វីខ្ញុំ សំណាងម្លេះ នាងបានលួចលុយខ្ញុំចំនួន៥៦០០ដុល្លារ អាមេរិក ហើយនាងបានចម្លង អេដ អាយ វីមកខ្ញុំទៀត ខ្ញុំសោកស្ដាយដែលបានស្គាល់នាង។

ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានយ៉ាងផុសផុលលើករណីនេះ ធ្វើអោយនារីខ្មែរខាងលើ មិនសុខចិត្ត ក៏បានចេញមុខបកស្រាយតបវិញ និងបានដាក់ពាក្យបណ្ដឹងទៅកាន់ស្នងការខេត្តព្រះសីហនុថែមទៀតផង ដើម្បីទាមទាររកយុត្តិធម៌អោយនាង ដោយនៅលើទំព័រហ្វេសប៊ុកឈ្មោះ លូនលី បានបង្ហោះពាក្យបណ្ដឹងអមជាមួយលទ្ធផលតេសឈាមរក អេដ អាយ វី ដោយនាងបានបញ្ជាក់ថាជួបគ្នាឆាប់ឆាប់

ក្នុងពាក្យបណ្ដឹងនោះបានបញ្ជាក់ថា នាងខ្ញុំឈ្មោះ ថូ ស្រីលីន ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ ទីលំនៅ បច្ចុប្បន្ន សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ លេខទូរស័ព្ទ ០៧១ ២០២ ៦៩៦៩ និង០១៥ ៣៩៥ ៨៦៣ ។
សូមគោរពជូនមក ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង ​និងជាស្នងការនគរបាលខេត្តព្រះសីហនុជាទីគោរពដ៏ខ្ពង់ខ្ពស់

​នាងខ្ញុំសូមគោរពជំរាបជូន ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជា ស្នងការនគរបាលខេត្ត មេត្តាជ្រាបថា  កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង០០នាទី នាងខ្ញុំបានឃើញជនជាតិចិនឈ្មោះ លីអ៊ីលីន​ បានយករូបនាងខ្ញុំទៅផុស​ ជាច្រើនមានដូច ជានារីរកស៊ី​ និងចោទនាងខ្ញុំជាចោរបានលួចលុយចំនួន ​ប្រាំពាន់ប្រាំមួយរយដុល្លារអាមេរិក  និងថែមទាំងចោទប្រកាន់ថា នាងខ្ញុំមានផ្ទុក​ អេដ អាយ វី ថែមទៀតផង

មូលហេតុដែលស្គាល់នាងខ្ញុំតាមរយៈ ការលេងបណ្តាញសង្គមតិកតុក ដោយនាងខ្ញុំឃើញគាត់ឆាតមកលេងខ្ញុំ និងសួរនាំនាងខ្ញុំថាមានការងារធ្វើរឺអត់ ហើយវាចំពេលនាងខ្ញុំកំពុងអត់ការងារធ្វើផង ក៏បានឆាតជាមួយគាត់ជាហូរហែមក ដោយបានឯកភាពគ្នាថាទៅធ្វើការនៅសណ្ឋាគាគាត់នៅឯភ្នំពេញ

តែដោយមើលទៅសភាពការមិនល្អនាងខ្ញុំក៏សម្រេចចិត្តមិនទៅវិញ តែនាងខ្ញុំមិនដែលបានជួបគ្នាផ្ទាល់ឡើយ ក្រោយពីផ្តាច់ទំនាក់ទំនងជាមួយហើយ ក៏ឃើញសារព័ត៍មានឈ្មោះស៊ីអិនអឹម ​បានផ្សាយតាមរយៈបណ្ដាញសង្គមហ្វេសបុក ដែលធ្វើអោយប៉ះពាល់ដល់​នាងខ្ញុំជាខ្លាំង ហេតុដូចនេះស្នើសុំអោយសមត្ថិកិច្ចជួយស្វែងរកជនល្មើសខាងលើ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

អាស្រ័យហេតុដូចបានជំរាបជូនខាងលើសូម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នង ការនគរបាលខេត្ត មេត្តាជួយសម្របសម្រួលដោយក្ដីអនុគ្រោះ ។ សូម ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត ទទួលនូវសេចក្តីគោរពដ៏ ខ្ពង់ខ្ពស់អំពីនាងខ្ញុំ ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed