មិនដឹងយ៉ាងមិចយ៉ាងម៉ាទេ ថ្ងៃភ្ជាប់ពាក្យសេដ្ឋីនីទ្រីដាណា កំពុងតែអង្គុយសំពះផ្ទឹមចងដៃ ស្រាប់តែកូនកំលោះ អោនមុខចុះ រួចស្រក់ទឹកភ្នែក ដែលធ្វើអោយអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន នឹកឃើញដល់ទឹកភ្នែកពូម៉ៅ

នៅព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក បាននិង កំពុងផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពី បានឃើញរូបភាពប៉ុន្មានសន្លឹក និងរិដេអូជាច្រើនឃ្លីប បង្ហាញពីកម្មវិធី​ចូលរួមភ្ជាប់ពាក្យមួយ ដែលកម្មវិធីនោះត្រូវបានមើល ឃើញថា ជារបស់អ្នកជំនួញអនឡាញ និងជាអ្នកលក់ពេជ្រដ៏ល្បីល្បាញ គឺលោកស្រី ទ្រី ដាណា។

ជាការពិតណាស់ ពិធីភ្ជាប់ពាក្យរបស់អ្នកជំនួញអនឡាញដ៏ល្បីនៅកម្ពុជានេះ បានបង្កភាពភ្ញាក់ផ្អើលមិនតិចទេ ដល់បណ្តាអ្នក គាំទ្រ និង សាធរណៈជន ហើយអ្វីដែលមហាជនចាប់អារម្មណ៍ទៀតនោះ គឺគូរដណ្តឹងរបស់អ្នកស្រី ទ្រី ដាណា ​គឺជា កំលោះសង្ហា នៅវ័យក្មេង មានសាច់ដុំមាំមួន និងត្រូវបានគេស្គាល់ថាជាតារាតិកតុក ដ៏ល្បីម្នាក់ឈ្មោះ រស់ រាជ្ជសាល ផងដែរ

អ្វីដែលជាចម្ងល់របស់មហាជនអ្នកតាមដានខ្សែជីវិតរបស់ស្ត្រីមេម៉ាយរូបនេះនោះ គឺហេតុអ្វីកូនកំលោះនៅថ្ងៃភ្ជាប់ពាក្យនេះ មិនមែនជាលោកសេង មង្គលទៅវិញ ពីព្រោះកន្លងមកគេបានមើលឃើញយ៉ាងច្បាស់ថា អ្នកស្រីទ្រីដាណាទៅណាមកណា គឺតែងតែមានវត្តមានលោកសេង មង្គម ដែលជាប៊ីអេ ទៅជាមួយជានិច្ច

ក្នុងថ្ងៃមង្គលជ័យសិរីសួរស្ដីនេះ មិនត្រឹមតែកូនកំលោះមិនមែនជាលោកសេងមង្គលទេ គឺកម្មវិធីនេះទាំងមូលគ្មានដានជើងលោកសេង មង្គលតែម្ដង ដែលធ្វើអោយអ្នកទស្សនាសាច់រឿងមួយនេះ កាន់តែថែមចម្ងល់បន្តទៀត ឬមួយអ្នកស្រីទ្រីដាណា មានបញ្ហាទំនាស់អ្វីមួយនឹងលោកសេងមង្គល រហូតធ្វើអោយអ្នកស្រីលែងដៃលោកសេងមង្គល មកកាន់ដៃកំលោះសង្ហា រស់ រាជសាលនៅថ្ងៃនេះវិញបែបនេះ

អ្វីដែលកាន់តែធ្វើអោយអ្នកចូលរួមក្នុងពិធី និងអ្នកទស្សនាតាមរយៈការផ្សាយផ្ទាល់ពីផេកផ្លូវការរបស់លោកស្រីទ្រីដាណា ថែមទៀតនោះ គឺនៅពេលដែលលោកស្រី និងកូនកំលោះវ័យក្មេងកំពុងអង្គុយសំពះផ្ទឹម អមដោយមេបាទាំងសង្ខាង ស្រាប់តែគេបានមើលឃើញ ទឹកមុខកូនកំលោះ ហាក់មានភាពស្រងេះស្រងោច លាយឡំនឹងទឹកភ្នែករលីងរលោង រហូតអោនមុខចុះ យកដៃជូនទឹកភ្នែក ដែលកំពុងស្រក់ចុះថែមទៀតផង ។

បើយោងតាមគណនីតិកតុកឈ្មោះ អាហាងស្គីនឃែរ ដែលបានចូលរួមនៅក្នុងកម្មវិធីភ្ជាប់ពាក្យនោះផ្ទាល់ បានលើកដៃកាន់ទូរស័ព្ទថតកូនកំលោះនោះ កំពុងយកដៃជូតទឹកភ្នែក ដោយនិយាយថា កូនកំលោះយំមួយបាត់ទៅហើយ។

ក្រោយឃើញមានរូបភាពបែបនេះ មានអ្នកបញ្ចេញយោបល់មួយចំនួនបានលើកឡើងថា មកពីគាត់រំភើបពេក ព្រោះជាថ្ងៃពិសេស ហើយជាលើកទីមួយរបស់កូនកំលោះ ទើបធ្វើអោយគាត់ស្រក់ទឹកភ្នែកបែបនេះ ផ្ទុយទៅវិញក៏មានអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត បានលើកឡើងបញ្ជ្រាសគ្នាទោវិញថា ឃើញរូបភាពកូនកំលោះវ័យក្មេងរូបនេះជូតទឹកភ្នែក ធ្វើអោយនឹកឃើញដល់ទឹកភ្នែកពូម៉ៅ ដែលជាអៈតីតៈប្តីអ្នកស្រីទ្រីដាណាទៅវិញ។

Leave a Reply

Your email address will not be published. Required fields are marked *