កំពុងតែស្ងាត់ភ្ញៀវផង ស្រាប់តែឃើញភ្ញៀវស្រី ស្រី ចូលខារ៉ាអូខេ ក្រុមនារីអូតេសខឹង នាំគ្នាព្រួតវ៉ៃបោចសក់ និងខ្វាច ហើយត្រូវមេការ ដេញចេញទៀត ដោយគាត់បោះសំដីថា ប្រយ័ត្នគាត់ដាក់ថែម តើខារ៉ាអូខេ ចូលបានតែភ្ញៀវប្រុសប្រុសឬយ៉ាងណា ឬខ្លាចភ្ញៀវស្រីអត់អោយលុយធីប
នារីរូបស្រស់ ចំនួន២នាក់ បាននាំគ្នាចូលទៅច្រៀងលេងកម្សាន្តនៅក្នុងបន្ទប់ខាវាអូខេ មួយកនែ្លង លុះជិតដល់ម៉ោងចេញ
វិញ ស្រាប់តែកើតមានទំនាស់ពាក្យសម្តីជាមួយនឹងនារីបម្រើការងារក្នុងខារ៉ាអូខេ រហូតដល់វ៉ៃគ្នា ដោយភាគីខាងនារីខារ៉ាអូខេ បានព្រួតគ្នាវាយបោចសក់ និងខ្វាច បណ្ដាលឱ្យនារីជាភ្ញៀវរងរបួសពេញខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមភ្លាមតែម្តង។
ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោងប្រមាណ ៤ទៀបភ្លឺ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ
ត្រង់ចំណុចទីតាំងខារ៉ាអូខេ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥ ៩៨ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក។
បើតាមសម្តីនារីរងគ្រោះដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ នាងនិងប្អូនស្រីម្នាក់ បាននាំគ្នាចូលមកច្រៀងលេងនៅក្នុងហាងខារ៉ាអូខេ ខាងលើ អស់ជាច្រើនម៉ោង។ លុះមកដល់វេលាម៉ោងប្រមាណជិត ៤ទៀបភ្លឺ ពួកនាងរៀបនឹងបញ្ចប់ការច្រៀងកម្សាន្ត និងចេញវិញទៅហើយ ស្រាប់តែមាននារីជាអ្នកបម្រើការងារក្នុងខារ៉ាអូខេ ខាងលើ បានដើរមកយកស្រាបៀរ របស់ពួកនាង ចំនួន២ដប យកទៅផឹក ពេលនោះនាងបានដើរទៅសួរនាំ ថាហេតុអ្វីបានជាយកស្រាបៀរនាងអីចឹង នាងមិនទាន់បានផឹកអស់ផង ពេលនោះ នារីជាបុគ្គលិករូបនោះ បានប្រាប់ថា អីចឹងយកទៅវិញទៅ។
នារីរងគ្រោះ បន្តថា លុះពេលនាងយកស្រាបៀរត្រឡប់មកវិញ ស្រាប់តែនារីជាបុគ្កលិកខារ៉ាអូខេនោះ បានអង្គុយសម្លក់នាងមិនដាក់ភ្នែក ហាក់មានបំណងចង់រករឿងនាងតែម្តង។ បន្ទាប់មក ដោយនឹកឆ្ងល់នាងក៏ក្រោកដើរទៅសួរនាំថា ហេតុអ្វីបានជាសម្លក់មុខនាងបែបនេះ ស្រាប់តែនារីអូតេសបង្កហេតុនោះ បានស្រែកសម្លុតនាងថា ចង់យ៉ាងម៉េច ចង់មានរឿងមែន កន្លែងនេះគឺជាកន្លែងរបស់យើង ។
ឮបែបនេះ នាងក៏តបថា ខ្ញុំមិនចង់មានរឿងអ្វីទេ គ្រាន់តែសួរថាហេតុអ្វីបានជាសម្លក់មុខខ្ញុំ ស្រាប់តែរំពេចនោះ នារីខារ៉ា
អូខេបង្កហេតុ បានស្ទុះមកវាយ និងចាប់បោចសក់នាងអូស រួចខ្វាចមកលើនាង បណ្តាលឱ្យមានស្នាមរបួស នៅលើខ្លួនតែ
ម្ដង។
នារីរងគ្រោះដែលជាភ្ញៀវបាន បញ្ជាក់ថា ក្រោយកើតមានរឿងរ៉ាវមកលើរូបនាងបែបនេះ ក៏មាននារីម្នាក់ទៀត ទំនង ជាមេការ ទីតាំងខារ៉ាអូខេនោះ បានចូលមកដល់ ហើយនាងនឹកស្មានថាគេចូលមកដោះស្រាយឱ្យ ក៏រៀបរាប់ ដំណើររឿងប្រាប់ បែរជាត្រូវ នារីជាមេការនោះ និយាយថា បើយើងមិនខុស គេមិនវ៉ៃទេ រួចថែមទាំងដេញ នាងឱ្យចេញឱ្យលឿនទៅ ប្រយ័ត្នគេវ៉ៃថែមឥឡូវ ហើយទៀតផង។
ក្រោយមក ក៏មានសន្តិសុខ បានជួយឃាត់ និងបាន សម្របសម្រួលឱ្យនាងចេញមកខាងក្រៅ ប៉ុន្តែនារីបង្កហេតុ មិន បានចេញមកដោះស្រាយជាមួយនាងទេ គឺនៅ សម្ងំខាងក្នុងបាត់តែម្ដង។
ជុំវិញករណីខាងលើនេះ នារីរងគ្រោះ បានទទូចសុំឱ្យ សមត្ថកិច្ច ជួយអន្តរាគមន៍ ហៅជនបង្កហេតុចេញមក ដោះស្រាយជាមួយនាង ពុំនោះទេ នាងនឹងដាក់ពាក្យបណ្ដឹងតាមច្បាប់ ហើយ។ យ៉ាងណា ក្រោយកើតហេតុ មានវត្តមានសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ សួរនាំ និងបានចូលទៅខាងក្នុង ខារ៉ាអូខេ ដែលជាទីតាំងកើតហេតុ ដើម្បីសាកសួរបន្ថែម ដើម្បីសម្របសម្រួល ដោះស្រាយ៕