ចាប់បានហើយ បុរសម្នាក់ ដែលចូលចិត្តសម្ញែងលុយដុល្លារខ្មោច បង្អួនដាក់ស្រីស្រី ហើយបញ្ច្រក់ស្រាអោយស្រវឹង នាំយកនារី៣នាក់ ទៅផ្ទះសំណាក់ ប្រើថ្នាំ ចាប់ឌីតតាមអំពើចិត្ត រួចលួចយកទ្រព្យសម្បត្តិគ្រឿងអលង្ការ អស់ពីខ្លួន

​តាម​សេចក្តីរាយការណ៍​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​ដែល​ចូល​ចិត្ត​សម្ញែង​លុយដុល្លារ​ខ្មោច​បង្អួត​ស្រីស្រី​យក​ទៅ​ផឹកស៊ី បន្ទាប់​មក​បញ្ច្រក់​នារី​ទាំងនោះ​ឲ្យ​ស្រវឹងលែងដឹងខ្លួន រួច​លួ​ច​ដោះ​យក​គ្រឿងអលង្ការ លុយ ទូរស័ព្ទ​នោះ ពេល​នេះ​អស់លក្ខណ៍ ដោយ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជាប់ រួច​ឃុំខ្លួន​បាន​សម្រេច​។

ជនសង្ស័យម្នាក់ បានល្បួងនារីវ័យក្មេងចំនួនរហូតដល់ ៣នាក់ នាំទៅហូបចុកនៅក្នុងផ្ទះសំណាក់ ១កន្លែង ក្នុងក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ដោយសន្យាថា ចាំផ្ដល់លុយធីបឱ្យ តែបែរជាដាក់ថ្នាំសណ្តំពួកនាងទាំង៣នាក់ ឲ្យបាត់បង់ស្មារតី ដេកស្តូកលែងដឹងខ្លួន ហើយជនសង្ស័យបានប្រមូលយកលុយកាក់ និងគ្រឿងអលង្ការអស់ពីខ្លួន រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។

លុះ៥ថ្ងៃក្រោយមក ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យបាន នៅឯខេត្តរតនគិរី។ ករណីដាក់ថ្នាំសណ្តំនារីវ័យក្មេង ៣នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៤និង២០នាទីទៀបភ្លឺ ថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្ទះសំណាក់ ម៉ាណែល មានទីតាំងស្ថិតក្នុង ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

រហូតមកដល់វេលាម៉ោង ៦ព្រលប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន នៅឯខេត្តរតនគិរី។ ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះតួ ពិសិដ្ឋ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិត ប្រាកដ មានលំនៅ ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះ មានចំនួន ៣នាក់ រួមមាន ទី១​ ឈ្មោះទូច ស្រីនុត ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ។ ទី២ ឈ្មោះធាន ស្រីលីន ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ និងទី៣ ឈ្មោះស៊ាវ លីនអរ ភេទស្រី អាយុ១៩ឆ្នាំ មុខរបររត់តុ។

ហើយជនរងគ្រោះ ទាំង៣នាក់ សព្វថ្ងៃធ្វើការ និងស្នាក់នៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុង សែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីវេលាម៉ោង ៦ព្រលប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង ធ្វើការ ឃាត់ខ្លួនជន សង្ស័យម្នាក់ នៅត្រង់ចំណុចផ្ទះណាក់មួយកន្លែង ពាកព័ន្ធករណីប្រើថ្នាំសណ្ដំ លួចយកទ្រព្យ សម្បត្តិ ខ្សែដៃ ទូរស័ព្ទ និងលុយ គឺ នារីវ័យក្មេង ចំនួន៣នាក់។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការដឹកនាំ សម្របសម្រួលនីតិវិធីដោយលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរីប្រភពដរដែល បន្តថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីយុវតី ៣នាក់ខាងលើ បានរៀបរាប់ថា កាលពីវេលាម៉ោង ៤និង២០នាទី ទៀបភ្លឺ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ពួកនាង ត្រូវបានជនមិនស្គាល់អត្តសញ្ញាណ បរបួលទៅញាំអីនៅផ្ទះសំណាក់ ឈ្មោះម៉ា ណែល តាមរយៈមេការ របស់ពួកនាង ជាថ្នូរនឹងការផ្ដល់លុយធីបឱ្យ។

លុះពេលទៅដល់ ជនសង្ស័យបានឱ្យពួកនាងជួលបន្ទប់ផ្សេងផ្សេងគ្នា ស្រាប់តែមួយសន្ទុះក្រោយមក ពួកនាង បានបាត់បង់ស្មារតី ដេកស្ដូក លែងដឹងខ្លួន។ លុះពេលដឹងខ្លួនឡើងវិញ ទើបដឹងថាបានបាត់ទ្រព្យសម្បត្តិ សម្ភារៈមានតម្លៃមួយចំនួន រួមមាន ​ទូរសព្ទដៃ ១គ្រឿង ម៉ាកអាយហ្វូន ១៣ប្រូមេក ​ពណ៍ខៀវ លុយចំនួន ២៩ម៉ឺនរៀល និងខ្សែដៃ ចំនួន១ខ្សែទៀតផង។

ក្រោយពីធ្វើសកម្មភាពដាក់ថ្នាំសណ្តាំរួចយកទ្រព្យសម្បត្តិខាងលើ រួចជនសង្ស័យបានគេចខ្លួនបាត់។ លុះមកដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រាដែលពួកនាងមកកាន់ខេត្តរតនគិរី ប្រទះឃើញជនសង្ស័យ នៅខេត្តរតនគិរី ទើបពួកនាងក៏រាយការណ៍ប្តឹង សមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យ ខាងលើតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបាន ដកហូតសម្ភារៈ រួមមាន លុយដុល្លារក្លែងក្លាយ ចំនួន៥២០០ដុល្លារ  លុយខ្មែរ ចំនួន២៣ម៉ឺនរៀល ​លុយដុល្លារ ៤០ដុល្លារ  ទូរស័ព្ទដៃ ចំនួន២គ្រឿង ខ្នាយជ្រូកព្រៃ ចំនួន១ និងបន្តោងព្រះចំនួន១។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីរងចាំ ប្រគល់ជូនកម្លាំងជំនាញព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរបាលខេត្តមណ្ឌលគិរី ដែលជាម្ចាស់ ករណី នាំយកទៅចាត់ការបន្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed