ដឹងការពិតហើយ មូលហេតុ ដែលនាំអោយភរិយាលោកគ្រូសាន សុជា ធ្វើមុខមិនរីក នៅពេលឡើងលើឆាក ឃើញស្វាមីរបស់ខ្លួនគិតតែពីអួតរឿងបានចិញ្ជៀនពេជ្រ ភ្លេចងាកមើលទឹកមុខប្រពន្ធនោះ ព្រោះចិញ្ជៀននេះ ជារបស់នារីម្នាក់ជូនប្តីក្នុងថ្ងៃមង្គលការរបស់ខ្លួន ហើយនាងត្រូវជាអៈតីតៈ
នៅទីបំផុត អន្ទិតសាន សុជា អៈតីតៈព្រះធម្មកថិកដ៏ល្បី ដែលបានលាចាកសិក្ខាបទជាង២ខែ ប្រញាប់ទៅភ្ជាប់ពាក្យជាមួយនារីរូបស្រស់ ឡៅដាណេ ដែលជាកូនក្រមុំអ្នកស្រុកសៀមរាបនោះ បានដឹកដៃគូដណ្តឹង ចូលរោងការ នៅថ្ងៃទី៤ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។
យោងតាមកម្មវិធីនៃអាពាហ៍ពិពាហ៍ កូនកំលោះសាន សុជា និងកូនក្រមុំ ឡៅ ដាណេ គឺនៅរសៀលថ្ងៃសៅរ៍ ទី៤ ខែ វិច្ឆិកាឆ្នាំ២០២៣ ជាថ្ងៃចូលរោងជ័យ ដោយមានពិធីក្រុងពីលី និងពិធីសូត្រមន្ត ប្រោះព្រំសិរី សួស្ដី និងពិធីផ្សេងផ្សេងទៀត តាមលំដាប់លំដោយប្រពៃណីខ្មែរ ។
លុះនៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានពិធីហែកំណត់ ឬហែជំនូន ពិធីរាប់ផ្លែឈើ ពិធីកាត់សក់បង្កក់សិរី ពិធីបង្វិលពរពិល ពិធីសំពះផ្ទឹមចងដៃ ជាដើម លុះវេលាម៉ោង ១១ព្រឹក ជាពិធីទទួលភ្ញៀវកិត្តិយស មកពិសាភោជនាហារ ។
នេះបើយោងតាមលិខិតអញ្ជើញភ្ញៀវកិត្តិយស ចូលរួមពិធីមង្គលការ របស់អៈតីតៈភិក្ខុវជិរប្បញ្ញោ សាន សុជា ដែល បានចែកជូនភ្ញៀវ មិនតិចជាង១០០ តុកនោះ បានបញ្ជាក់ថា លោកទិប ទុយ និងលោកស្រី អៀង ចែម ជាមាដាបីដា ខាងប្រុស ជាមួយលោកឡៅ ហូន និងលោកស្រី អ៊ុក នើយ ជាមាដាបីដាខាងស្រី មានកិត្តិយស គោរពអញ្ជើញភ្ញៀវកិត្តិយសទាំងអស់ចូលរួមចម្រើនជោគជ័យ សិរីសួរស្ដី ជ័យមង្គល ដល់កូនប្រុសនាម សាន សុជា និងកូនស្រី នាម ឡៅ ដានេ ដែលរៀបអាពាហ៍ពិពាហ៍ និងពិសាភោជនាហារ នៅថ្ងៃអាទិត្យ ទី៥ ខែវិច្ឆិកាឆ្នាំ២០២៣ វេលាម៉ោង ១១ព្រឹក នៅសាលមង្គលលំដាប់ថ្មី ផ្លូវ ក្រ វ៉ាត់ ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។
នៅក្នុងកម្មវិធីនោះផងដែរ មានរឿងរ៉ាវដ៏គួរអោយភ្ញាក់ផ្អើលមួយនៅពេល ដែលលោកគ្រូសាន សុជា បានឡើងទៅលើឆាកតន្ត្រី ជាមួយភរិយា ដើម្បីថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស ដែលបានមកចូលរួមក្នុងថ្ងៃពិសេសរបស់ខ្លួន ស្រាប់តែអន្ទិតរូបនេះ បាននិយាយថា ទេវផ្ដាអោយពរខ្ញុំ ខ្ញុំអត់បានស្អីទេ តែបើមនុស្សអោយពរខ្ញុំ គឺខ្ញុំបានពិតមែន គឺបានចិញ្ជៀនពេជ្រមួយវង់ដ៏ធំភ្លាម លើសពីនេះ អន្ទិតសាន សុជាបានបន្ថែមទៀតថា ខ្ញុំរាប់អានតែមនុស្សទេវផ្ដាទេ បើទេវផ្ដាមែនទែន ជូនបុណ្យហើយទៅវិញចុះ ហើយបើមនុស្សមានចិត្តជាទេវផ្ដា គឺបានចិញ្ជៀនពេជ្រនេះ ខ្ញុំមិនដឹង តម្លៃ ប៉ុន្មានទេ
ក្នុងខណៈពេលដែលលោកគ្រូសាន សុជា ដៃម្ខាងកំពុងវួកកាន់ក្បាលមេក្រូ ចំណែកដៃម្ខាងទៀតកំពុងលើក ម្រាមដៃ អួតពីចិញ្ជៀនពេជ្រ ដល់ភ្ញៀវកិត្តិយស ភ្លេចងាកទៅមើលមុខភរិយារបស់ខ្លួន ធ្វើមុខមិនរីក ដែលនាំអោយភ្ញៀវកិត្តិយសកំពុងបានចូលរួម និងអ្នកប្រើប្រាស់បណ្ដាញសង្គមមានការងើងឆ្ងល់ជាខ្លាំង។
តាមពិត មូលហេតុ ដែលនាំអោយភរិយារបស់លោកគ្រូសាន សុជា ធ្វើមុខមិនរីក នៅពេលឡើងលើឆាក ឃើញស្វាមីគិតតែពីអួតរឿចិញ្ជៀនពេជ្រនោះ ព្រោះតែចិញ្ជៀននោះ ជារបស់នារីម្នាក់ជូនស្វាមីរបស់ខ្លួនក្នុងថ្ងៃមង្គលការ គឺនាងត្រូវជាអៈតីតៈកូនសិស្សរបស់លោកកាលពីនៅបួសជាព្រះសង្ឃ
កក្តាទាំងនេះហើយ អាចជាមូលហេតុដែលនាំអោយភរិយារបស់អន្ទិតរូបនេះ មិនសប្បាយចិត្តទាល់តែសោះ នៅថ្ងៃមង្គលរបស់ខ្លួន ជាពិសេស នារី ដែលត្រូវជាអៈតីតៈកូនសិស្សនោះហេតុអ្វីជូនអ្វីមិនជូន បែរជាជូនចិញ្ជៀន ហើយជូនពេលណាមិនជូន បែរជាមកជូនចំពិធីសែនចងដៃខ្លួនទៅវិញ
សូមបញ្ជាក់ថា អៈតីតៈភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាព្រះធម្មកៈថិកដ៏ល្បីឈ្មោះ បានលាចាកសិក្ខាបទ កាលពីថ្ងៃ ទី២១ ខែឧសភា ឆ្នាំ២០២៣ នៅឯប្រទេសអូស្ត្រាលី ក្រោយពីបានបួសជាសង្ឃ អស់ពេលដល់ទៅ ៣១ឆ្នាំកន្លងផុតទៅ ។
បន្ទាប់ពីសឹករួចបានតែជាង២ខែ អន្ទិតរូបនេះ បានប្រញាប់ប្រញាល់ រៀបចំពិធីភ្ជាប់ពាក្យជាមួយនារីខ្មែរ នៅប្រទេសអូស្ត្រាលី ឈ្មោះឡៅ ដាណេ នៅថ្ងៃទី៣០ ខែកៈក្ដា ឆ្នាំ២០២៣ ដែលគេសង្ស័យថា នាងមានប្តីរួចហើយ ហើយត្រូវជាអៈតីតៈសង្ឃដូចគ្នាថែមទៀតផង ។