ច្បាស់ហើយ ព្រះអង្គចន្ទ មុន្នី ប្រកាសថាព្រះអង្គពុំមានប្រពន្ធកូនឡើយ អ្នកដែលផ្សព្វផ្សាយព័ត៌មានពាក់ពន្ធនឹងឯកជនភាពរបស់ព្រះអង្គទាំងឡាយ សុទ្ធតែជាព័ត៌មានមិនពិតឡើយ ព្រោះព្រះអង្គធ្លាប់មានសង្ឃដិការថា បើពាក្យណា ព័ត៌មានណា មិនចេញពីមាត់អាត្មា ព័ត៌មាននោះអាត្មាមិនទទួលខុសត្រូវទេ
មួយរយៈចុងក្រោយនេះមានរឿងរ៉ាវដ៏ចម្រូងចម្រាង ពាក់ព័ន្ធនឹងប្រវត្តិព្រះអង្គចន្ទ មុន្នី ដែលអ្នកខ្លះហៅថាទេវផ្ដាដើរដីទី២ ដោយលើកហេតុផល១០ចំណុច ធ្វើជាអំណះអំណាងថាព្រះអង្គចន្ទ មុន្នីជាព្រះសង្ឃធុដុងក្លែងក្លាយ និងបោកប្រាស់ថែមទៀតផង។ ជាពិសេសថ្មីថ្មីនេះ មានការបែកធ្លាយឃើញរូបភាពព្រះអង្គចន្ទ មុន្នី ស្លៀកសំលៀកបំពាក់ជាគ្រហស្ថធម្មតា កំពុងអង្គុយលើអង្រឹង បញ្ចុកបាយកូនក្មេង
លើសពីការសង្ស័យទាំង១០ចំណុចខាងលើ នាពេលថ្មីថ្មីនេះ មានការភ្ញាក់ផ្អើលជាខ្លាំងក្រោយបែកធ្លាយឃើញរូបភាពព្រះអង្គចន្ទ មុន្នី ស្លៀកសំលៀកបំពាក់ជាគ្រហស្ថធម្មតា កំពុងអង្គុយលើអង្រឹង បញ្ចុកបាយកូនក្មេង ដែលមនុស្សមួយចំនួនសង្ស័យថា ជាកូនរបស់ព្រះអង្គថែមទៀតផង
ប៉ុន្តែកន្លងមក ព្រះអង្គចន្ទមុនី ធ្លាប់ទេសនាប្រាប់ប្រជាពុទ្ធបរិស័ទថា ព្រះអង្គពុំមានប្រពន្ធកូនឡើយ ហើយបើពាក្យណា មិនចេញពីមាត់អាត្មាទេ ទាក់ទងនឹងឯកជនភាព នោះអាត្មាមិនទទួលខុសត្រូវទេ