លោកគ្រូថោង នីដាមុនី ដែលជាអ្នកយកជើងព្រះអង្គចន្ទមុនី ដាក់លើក្បាល បានចេញមុខអះអាងថា ព្រះអង្គ​ ជាមនុស្សអស្ចារ មិនមែនជាពូជធម្មតាទេ ព្រះអង្គចេញមកដើម្បីប្រោសសត្វ ការពារប្រទេសខ្មែរអោយរួចផុតពីសង្គ្រាមលោកលើកទី៣ មិនថែមប៉ុណោះ លោកគ្រូវិបស្សនារូបនេះ បានវាយបក់ទៅអ្នកមិនជឿលើព្រះអង្គចន្ទមុនី ថាលោកបោក អោយប្រយ័ត្នឆ្គួតខ្លួនឯង

លោកថោង នីដាមុនី សាស្ត្រាចារ្យវេជ្ជបណ្ឌិត និងជាគ្រូវិបស្សនា ដែលមានជំនឿយ៉ាងមុតមាំទៅ លើព្រះសង្ឃធុដុង្គ ព្រះធម្មចន្ទមុនី ព្រះចៅអធិការវត្ត​តាសុត ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរនោះ បានធ្វើការបកស្រាយ ឆ្លើយតបភ្លាមភ្លាមទៅលោកសុខ សុគន្ធ ហៅជេម សុខ អាណិកជនខ្មែរ នៅសហរដ្ឋអាមេរិក ដែលបានជេរប្រមាថ និងចោទប្រកាន់ព្រះអង្គ ចន្ទមុនី ថាជា មេបោក ភូតកុហក។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកសុខ សុគន្ធ ហៅជេម សុខ ដែលកំពុងរស់នៅសហរដ្ឋអាមេរិក បានបង្ហោះរូបភាពមួយ ចោទប្រកាន់ព្រះអង្គ ចន្ទមុនី ថាជាមេបោក។ ក្នុងរូបភាពនោះ ព្រះអង្គ ចន្ទមុនី កាន់ទូរស័ព្ទមើល ដោយលោកជេម សុខ បានសរសេរអមជាមួយរូបភាពនោះថា អាមេបោក ភូត បារមីអាយហ្វូន ក្រុមភូតមួយពូជ ត្រកូលសឺង

លោកជេម សុខ បានសរសេរចោទប្រកាន់បន្ថែមថា ឆ្នាំបួស ក៏បោក ឆ្នាំចូលព្រៃ ក៏បោក ឆ្នាំបានផ្លិត ក៏បោក ចេញមុខធ្វើជាអ្នកមានបុណ្យ ក៏បោក កសាងចេតិយពីរកន្លែងហើយក៏បោក ឥឡូវទៅរួមគ្នាបោកនៅលង្វែកទៀតហើយ។ រូបផ្លិតបោកប្រាស់ ដែលវាថតប៉ាណូ

លោកជេម សុខ បានបង្ហោះរូបភាពយុវជនម្នាក់ ស្រដៀងព្រះអង្គចន្ទមុនី និងសរសេរបន្ថែមទៀតថា ទី១ ភូតថាចូលព្រៃ អាយុ ១៣ឆ្នាំ ទី២ ភូតថាបួសអាយុ១៣ឆ្នាំ។ បួសបានតែ ៣ខែ ចូលព្រៃ ស្វែងរកខ្មោច ព្រាយ អសុរកាយ ទី៣ ប្រាប់លោករិទ្ធី នៅហង្សមាស ថាបួសអាយុ ១៦ឆ្នាំ ទី៤ ប្រាប់តេជគុណ ពិន សែម ថាបួសបាន ៨វស្សា មកដល់ឆ្នាំ២០២៣នេះ មកដល់ចំណុចទី៦ ប្រាប់គេថាចូលព្រៃ អាយុ ១៦ឆ្នាំ ហើយទី៧ ប្រាប់គេថា បានចូលព្រៃច្រើនឆ្នាំ ទី៨ ប្រាប់គេថាបានទៅនៅស្រុកថៃ ច្រើនវត្ត ហើយចុះរូបខាងក្រោមនេះ វាមានអាយុប៉ុន្មាន​។

លោកជេមសុខ បានសរសេរបន្ថែមទៀតថា ​មេភូតកុហក ឈ្មោះ សុន បានវីរៈ​បានបិទអាខោនហ្វេសប៊ុក បាត់ទៅហើយ ហើយបងបងវាក៏ដូចជាបានបិទអាខោនដែរ។ ចំណែកម្តាយវា ដែលចង់ជួបកូនល្បី ជាអ្នកមានបុណ្យក្លែងក្លាយ ក៏បានខាង
វត្ត គេហាមមិនឲ្យគាត់ចេញមុខទេ។ តើមកពីហេតុអ្វី​ (ចម្លើយ គឺមកពីវាភូតកុហកគេ។ វាភូតច្រើនយ៉ាងណាស់។ អាចន្ទមុនី នេះជាមនុស្សភូត បន្លំខ្លួនក្នុងពុទ្ធសាសនាខ្មែរ​។

ដោយឡែក កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជេម សុខ បានបង្ហោះរូប ភាពព្រះអង្គ ចន្ទមុនី និងរូបបុរសម្នាក់ ស្ពាយថង់យាម ដោយលោកជេម សុខ អះអាងថាជាប្អូនប្រុសបង្កើតរបស់ព្រះអង្គ ចន្ទមុនី ជាមួយសំណេរថា ​ព្រះអង្គមិនកាន់លុយទេ តែអាចន្ទមុនី មេបោកនេះ វាចេះចាយលុយ និងអ្នកប្រមូលលុយ គឺមានបងប្អូនវាជាអ្នកធ្វើ​ជាដើម

ជាប្រតិកម្មឆ្លើយតបទៅនឹងសំណេរជេរប្រមាថ ចោទប្រកាន់មកលើព្រះអង្គចន្ទមុនី ពីលោកសុខ សុគន្ធ ហៅជេម សុខ
ខាងលើនេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ថោង នីដា​មុនី ជាគ្រូវិបស្សនាដ៏ល្បីឈ្មោះ ដែលមាន ជំនឿ និងគោរពព្រះអង្គ ចន្ទមុនី យ៉ាងមុតមាំ ដោយបាន​លើកជើងព្រះអង្គទួលដាក់លើក្បាលថែមទៀតផងនោះ បានអះអាងថា សម្រាប់រូបលោក ដែលមានអាយុខ្ញុំត្រាទុក៦ ហើយបទពិសោធន៍ជាច្រើនបានឆ្លងកាត់ហើយដែរ លោកយល់ថា ព្រះភិក្ខុអង្គនេះ ពិតជាមានចំណេះដឹងស្ដុកស្ដម្ភ មិនមែនជាពូជធម្មតាទេ។

ព្រះអង្គ គឺជាមនុស្ស អស្ចារ្យ គឺព្រះអង្គមានបំណងចង់ជួយមនុស្សរងទុក្ខ ចង់កសាងព្រះសក្យមុនីចេតិយ សម្រាប់តម្កល់ព្រះសារីរិកធាតុ ដែលជាកិច្ចការធំបំផុតក្នុងព្រះពុទ្ធសាសនា ទេវតា ព្រះឥន្ទ ព្រះព្រហ្ម នឹងចូលរួមជ្រោមជ្រែងកិច្ចការនេះ រហូតបានសម្រេច។

មួយទៀតដើម្បីស័ក្តិសមនឹងព្រះចេតិយ ត្រូវតែមានវត្ត មានព្រះវិហារដែលស័ក្តិសមនឹង ព្រះកិត្តិនាមរបស់ព្រះចេតិយផងដែរ ជាពិសេសគឺ ដើម្បីភាពគង់វង្សត្រជាក់ត្រជុំ សុខចម្រើនដល់កូន ចៅជាតិខ្មែរ ព្រោះសង្គ្រាមលោកទីបី គ្មានអ្នកណាហ៊ានអះអាងថា​វាមិនអាចកើតឡើងបាននោះទេ ប៉ុន្តែបើទឹកដីខ្មែរ មានតម្កល់ព្រះចេតិយដែលឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធ រឿងនេះនឹងទាក់ទងដល់កិច្ចការទេវតា ជួយមើលថែរក្សា មិនឲ្យវិនាសជាដាច់ខាត។

លោកថោង នីដាមុនី បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាកិច្ចសន្ទនាមួយ​ លោកគ្រូអើយមើលចុះ មិនដឹងម៉េចម៉ាទេលោកម្ចាស់

បាទក្មួយ មនុស្សចម្លែក ធ្វើតែរឿងចម្លែក អឺចឹងឯង ទើបមនុស្សធម្មតា នាំគ្នាឡប់សឹងរលាកខួរក្បាល មួយពិភពលោក ។ នេះអាចជាឫទ្ធិមួយបែប ដែលលាយឡំជាមួយឫទ្ធិទេវផ្ដា ក្នុងពេលតែមួយ អាចទេវផ្ដាមួយអង្គ និមិត្តជារូបលោក ធ្វើកិច្ចការមួយ ចំណែកលោកធ្វើកិច្ចការមួយ ដោយមិនដឹងខ្លួន ឬជាឫទ្ធិ របស់លោកផ្ទាល់ក៏មិនដឹង ។

រឿងនេះមិនចម្លែកទេ វាមានកត់ត្រាក្នុងកំណត់ត្រាជាច្រើនលើពិភពលោក (​ប្លាតុង ពេលនៅជាកូនង៉ា ម្តាយរវល់ទៅផ្សារ
មកវិញ ឃ្មុំមកកាច់សំបុកលើមុខគាត់ ពេញច្រមុះ និងមុខមាត់ តែមិនស្លាប់។ ព្រះយេស៊ូ ប្រសូតពីនាងម៉ារី ជាស្រីព្រហ្មចារី
បរិសុទ្ធ។

សូក្រាត ឈរលើវាលទឹក កក ត្រឹមជង្គង់ ពេញមួយរាត្រី តែមិនគាំងបេះដូងស្លាប់ ជាដើម មើលតែការស្រាវជ្រាវពីអាយុលោក និងពេលវេលាលោកធ្វើកិច្ចការទៅ (នឹងហើយ ពេលវេលាខុសគ្នាទាំងអស់ អ្នកមិនដឹង ថា​ថ្ងៃកំណើតក៏បោក ថ្ងៃចូលបួស ក៏បោក ថ្ងៃចូលព្រៃ ក៏បោក ថ្ងៃទទួលផ្លិតថ្នាក់កិត្តិយស ក៏បោក បើយើងនៅតែព្យាយាមគិត អាចឆ្កួតពេញទឹកពេញដីបាន ចំណែកលោកម្ចាស់ នៅតែជាលោកម្ចាស់ ការពិតរបស់លោក នៅតែជាការពិតរបស់លោកដរដែល ។

ចំពោះរូបខ្ញុំ ក្រោយពីបានសាកសួរផ្ទៀងផ្ទាត់ទាំងផ្លូវលោកផ្លូវធម៌ បានដឹងច្បាស់ថា ព្រះភិក្ខុនេះ ពិតជាមានចំណេះដឹង
ស្ដុកស្ដមមែន មិនមែនពូជធម្មតាទេ គួរដឹងពីញាតិ របស់លោក ទើបសួរឈ្មោះញោមប្រុស ញោមស្រី និងស្រុកកំណើតលោក តែ
លោកតប់វិញថា តាំងពីបួសមក គ្មានអ្នកណាស្គាល់ញាតិញោមលោកទេ អាត្មាសូមរក្សាសិទ្ធិបុគ្គលចុះ។

អឺចឹងតើលោកម្ចាស់ មានព្រះជន្ម ប៉ុន្មានហើយ) (លោកឆ្លើយវិញថា អ្នកដាំតែ ប្រគេនលោក ស្លាប់បីជំនាន់មកហើយ ។ យើងឈប់ចង់ដឹងប្រវត្តិលោកតរទៅទៀតទៅ ​ព្រោះអ្នកណាក៏មានអៈតីតៈកាលដែរ អ្វីដែលសំខាន់នោះគឺ បច្ចុប្បន្នភាព តើការរស់នៅរបស់គេ ដូចម្ដេចតែប៉ុណ្ណោះ។ រឿងនេះគួរជាទីជ្រះថ្លាណាស់ រឿងឫទ្ធិ រឿងកម្ម រឿងផលបុណ្យ គឺជារឿងចម្លែក អ្នកណាព្យាយាមគិត ព្រះពុទ្ធ ត្រាស់ថា អាចឆ្កួតវង្វេងស្មារតីបាន ហើយកុំ យកវិទ្យាសាស្រ្ត មកឡូកឡំ ទៅមិនរួចទេ។

លោកគ្រូវិបស្សនា ថោង នីដាមុនី បានបន្តថា នេះជាការបង្ហាញឫទ្ធិមួយបែបដែរ ដែលទាល់តែបានជួបផ្ទាល់ បានកាន់តែច្បាស់ឡើងច្បាស់ឡើង រហូតសូម្បីតែខ្លួន ពេលខ្លះចង់សង្ស័យថាខ្លួនឯងដូចឡប់ម្ដងម្ដងដែរ (វាដូចជាការរៀបចំទុកជាមុន អ្នកណាទៅដឹងថា ខ្លួនឯងគឺជាសហជាតិធម៌ ដែលត្រូវមកជួយបំពេញកិច្ចការ លោកម្ចាស់អឺចឹងនោះ គ្រាន់តែបានជួបគ្នាភ្លាម ពាក្យសម្ដី ចិត្តគំនិត ត្រូវដងត្រូវផ្លែគ្នាសឹងមិនគួរឲ្យជឿ សមនឹងគេគិតថា នាំគ្នាបោកជាប្រព័ន្ធពិតមែន ព្រោះចេះតែជួបដំណាក់កាលចម្លែកចម្លែក ជាបន្តបន្ទាប់ ដូចជា គេរៀបចំទុកជាមុន ដែលតាមពិត ក្មួយមិនជឿហីទៅ ព្រោះខ្ញុំជួបដោយគ្មានដឹងខ្លួនជាមុនទាល់តែសោះ ដល់តែអង្គុយពិនិត្យពាក្យសម្ដីលោកឡើងវិញ ជាមួយនឹងបទពិសោធន៍ខ្លួនឯងធ្លាប់បានជួប ទើបភ្ញាក់បះដៃ បះជើងតែម្ដង លោកម្ចាស់ ពិតជាមនុស្សអស្ចារ្យពិតមែន ។

អាយុខ្ញុំត្រាទុក ៦ហើយ បទពិសោធន៍ជាច្រើន ក៏បាន ឆ្លងកាត់ហើយដែរ អ្វីដែលខ្ញុំយល់ពីលោក គឺលោកមានបំណង
ចង់ជួយមនុស្សរងទុក្ខ លោកចង់កសាង ព្រះសក្យមុនីចេតិយ សម្រាប់តម្កល់ព្រះសារីរិកធាតុ ដែលជាកិច្ចការធំបំផុតក្នុងព្រះ
សាសនានេះ ទេវផ្ដា ព្រះឥន្ទ ព្រះព្រហ្ម នឹងចូលរួមជ្រោមជ្រែងកិច្ចការនេះ រហូតបានសម្រេច។

មួយទៀត ដើម្បីស័ក្តិសមនឹងព្រះចេតិយ វាត្រូវតែមានវត្ថុ មានព្រះវិហារ ដែលស័ក្តិសមនឹងព្រះកិត្តិនាមរបស់ព្រះចេតិយផងដែរ ពិសេសគឺដើម្បី ភាពគង់វង្សត្រជាក់ត្រជុំ សុខចម្រើនដល់កូនចៅជាតិខ្មែរ ព្រោះសង្គ្រាមលោកទីបី តើអ្នកណាហ៊ានអះអាងថា វាមិនអាចកើតឡើងបាននោះ  បើទឹកដីយើង មានតម្កល់ព្រះចេតិយ ដែលឧទ្ទិសចំពោះព្រះសម្មាសម្ពុទ្ធ រឿងនេះ នឹងទាក់ទងដល់កិច្ចការទេវផ្ដា ជួយមើលថែមិនឲ្យវិនាសជាដាច់ខាត។

នេះជាកិច្ចការអ្នកមានអភិញ្ញាចិត្ត ទើបអាចដឹងពីអនាគត់កាលបាន សូមប្រើសទ្ធានិងបញ្ញា ឲ្យបានត្រឹមត្រូវ រឿងនេះគឺតែ
ប៉ុណ្ណឹងទេ គឺដើម្បីភាពគង់វង្សនៃកូនចៅខ្មែរតែប៉ុណ្ណោះ ។

លោកថោង នីដាមុនី សរសេរបន្តថា សូមសួរមួយលោកម្ចាស់ តើសង្គ្រាមលោក អាចកើតឡើងទេ (អឺ គេធ្វើគ្រាប់ គឺសម្រាប់ទុកបាញ់ គ្រាន់តែមិនទាន់ដល់ពេលគេបាញ់តែប៉ុណ្ណោះ ។ មួយទៀត លោកម្ចាស់ តើស្រុកយើង អាចមានបញ្ហាជាមួយសង្គ្រាមនេះទេ​) ទោះឋិតក្នុងកាលៈទេសៈណាក៏ដោយ ក៏ខ្មែរមិនវិនាសដាច់ខាត ប៉ុន្តែបើខ្មែរលំបាក អ្នកជិតខាងយើងក៏មិនស្រណុកសុខស្រួលប៉ុន្មានដែរ

កុំប្រឹងតែពីចាប់ កំហុសលោកពេកប្រយ័ត្ននាំគ្នាឆ្កួតវង្វេងស្មារតីអស់ទៅណា ត្រូវពិនិត្យមើលហេតុផលមួយមួយ ឲ្យច្បាស់ ព្រោះលោកម្ចាស់ សុទ្ធតែដាក់ប្រស្នាឲ្យគិតទាំងអស់ ហេតុផលណាសមរម្យគួរគិត គប្បីគិតដោយ ប្រុងប្រយ័ត្នចុះ (ការបង្ហាញខ្លួនរបស់ព្រះអង្គ មិនមែនជារឿងធម្មតាទេ (មិនមែនជាការចៃដន្យឡើយ ឈប់នាំគ្នា គិតផ្តេសផ្តាស ធ្វើដូចគ្រាន់បើទៀតទៅ។

លោកគ្រូវិបស្សនា ថោង នីដាមុនី បានបន្តទៀតថា បាទលោកគ្រូ លោកគ្រូដូចជាផ្អៀងទៅខាងជំនឿពេកហើយ លោកគ្រូមិនគិតថា សម័យនេះទៅហើយ នៅមានរឿងអីចឹងដែរឬទេ  (សទ្ធានិងបញ្ញា ត្រូវជាគូនឹងគ្នាជានិច្ច ក្នុងរយៈពេល ៥០០០ឆ្នាំ នៃអាយុសាសនា តើព្រះពុទ្ធ និងព្រះអរហន្តទាំងឡាយ ទ្រង់បាន ទតឃើញ អនាគតរបស់ផែនដីដូចម្តេចខ្លះ ក្មួយមិនជឿទេឬ

ពាក្យសម្ដីរបស់អ្នកមានអភិញ្ញានិយាយ គឺមិនអាចខុសជាដាច់ខាត ព្រោះលោកមើលក្នុងញាណពីអនាគតកាល ដូចអង្គុយមើលកុនអីចឹងក្មួយ នេះបើខ្ញុំមិនមានពិសោធ ក៏ពិបាកជឿដែរ។ តែល្ហើយចុះ មនុស្សគិត មិនដូចជា ទេវផ្ដាគិតដែរ កិច្ចការទេវផ្ដា មនុស្សមិនអាចយល់ដឹងបានឡើយ កិច្ចរបស់យើង មានតែខំធ្វើបុណ្យ ឧទ្ទិសជូន ទេវផ្ដាដូនតាខ្មែរយើង ឲ្យលោកមានកម្លាំងឫទ្ធិចេស្តាបារមី ជួយមើលថែកូនចៅយើងតែប៉ុណ្ណោះទៅ ជាការ ស្រេចហើយ។

ដោយឡែក ជុំវិញការចោទប្រកាន់ព្រះអង្គចន្ទមុនី ថាជាមេបោក តាមរយៈរូបភាព ដែលលោកជេម សុខ យកមកបង្ហោះក្នុង គណនីហ្វេសប៊ុក របស់ខ្លួននោះ មានព្រះសង្ឃមួយអង្គ ដែលនៅក្នុងរូបភាពនោះ ជាមួយព្រអង្គចន្ទមុនី បានបំភ្លឺថា រូបភាព ដែលព្រះអង្គកាន់ទូរស័ព្ទមើលនោះ គឺពុំមែនជាទូរស័ព្ទរបស់ព្រះអង្គទេ។

ព្រះសង្ឃព្រះនាម សេង ដា បានបញ្ជាក់តាមគណនី ហ្វេសប៊ុក របស់ព្រះអង្គ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា​ដោយឃើញគេនិយាយពាក្យមិនពិតជាច្រើន ទើបអាត្មាសម្រេច ចិត្តលើកយកមកនិយាយទៅ។ កាលឆ្នាំ២០២២ ព្រះអង្គ ចន្ទមុនី និងអាត្មា​ទៅពិនិត្យសុខភាពនៅប្រទេសថៃ ព្រះអង្គ ចន្ទមុនី មានទំនាក់ទំនងល្អ ជាមួយជនជាតិថៃ ជាច្រើន ដូចជាអ្នកគ្រូពេទ្យ ​ជាប្រធានពេទ្យ​ នៅប្រទេសថៃម្នាក់ កាលនោះ អ្នកគ្រូពេទ្យនោះ បានខល់ទៅគ្នាគាត់ ហើយឲ្យជួបព្រះអង្គ ចន្ទមុនី តាមវីដេអូខល់ ដោយនិយាយ ភាសាថៃ។ រូបភាពនោះនៅ ក្នុងសាលទទួលភ្ញៀវរបស់ពេទ្យថៃ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed