អស្ចារ្យណាស់ ព្រះអង្គចន្ទ មុនី មានសទ្ធាជ្រះថ្លា ចូលរួមបច្ច័យចំនួនជិត ១៥០០០ដុល្លារ ដើម្បីកសាងព្រះពុទ្ធប្បដិមា ដែលមានកម្ពស់១០៨ម៉ែត្រ នៅលើភ្នំបូកគោ ធំជាងគេនៅលើពិភពលោក

ព្រះអង្គ ចន្ទ មុនី បានចូលរួមបច្ច័យជាង ១៥ ០០០ ដុល្លារ ដើម្បីកសាងព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោ ដែលនឹងក្លាយជាមជ្ឈមណ្ឌល ទេសចរណ៍សាសនា ដ៏ធំជាងគេនៅកម្ពុជា និងពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ទៅកម្សាន្តក្រោយសាងសង់រួច។

បច្ច័យជាង ១៥ ០០០ ដុល្លារនេះ ព្រះ​ចន្ទ មុនីបាននិមន្តប្រោះព្រំ នៅភូមិត្រីអ្នកឧកញ៉ា សុខ គង់ កាលថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ បន្ទាប់មកព្រះអង្គ បាននិមន្តទៅលើការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមា កម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោ ហើយព្រះអង្គបានប្រោសព្រំពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើន កុះករ ដែលបានឡើងមកជួបព្រះអង្គនៅលើភ្នំបូកគោ ក្នុងនោះព្រះអង្គមានសទ្ធាជ្រះថ្លាបានវេរបច្ច័យសរុបចំនួន ១៤៥០០ ដុល្លារអាមេរិក និង៣លានរៀល ដើម្បីចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រលើភ្នំបូកគោថែមទៀត។

ព្រះធម្មវនវាសី ចន្ទ មុនី មានភាពល្បីល្បាញនៅពេលព្រះនិមន្តទៅទីណា តែងតែមានប្រជាពុទ្ធបរិស័ទជាច្រើននាក់ រង់ចាំដើម្បីទទួលស្វាគមន៍ជានិច្ច។

សូមរំលឹកថាកាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងថា ព្រះពុទ្ធប្បដិមាលើកំពូលភ្នំបូកគោ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍សាសនាដ៏ធំ នៅកម្ពុជា និងនៅលើពិភពលោក ដែលអាចទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់ ទៅកម្សាន្តក្រោយសាងសង់រួច។

ការផ្តួចផ្តើមសាងសង់ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គនៅលើខ្នងភ្នំបូកគោនេះ គឺដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធសាសនិក ប្រតិបត្តិធម៌ ឧទ្ទិសកុសលសុំសេចក្តីសុខ សន្តិភាព សេចក្ដីចម្រើនរុងរឿង។ ព្រះ​ពុទ្ធប្បដិមា ដែលសាងសង់នេះ មានកម្ពស់ខ្ពស់ជាងគេក្នុងព្រះអាជាណាចក្រកម្ពុជា ហើយស្ថិតនៅក្នុងចំណោមព្រះពុទ្ធប្បដិមា​ខ្ពស់ខ្ពស់នៅលើពិភពលោកផងដែរ។

លោក ជា សុផារ៉ា បានថ្លែងថា ការរួមចំណែកយ៉ាងសកម្មរបស់ក្រុមហ៊ុនសុខា នៅក្នុងការអភិវឌ្ឍតំបន់រមណីយដ្ឋានបូកគោនិងបានផ្តួចផ្ដើមសាងសង់ព្រះពុទ្ធប្បដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌលទេសចរណ៍ព្រះពុទ្ធសាសនា ដ៏ធំមួយនៅព្រះរាជា​ណាចក្រកម្ពុជា និងពិភពលោក

ហើយព្រះពុទ្ធប្បដិមាអង្គនេះ នឹងគង់នៅជាសម្បត្តិវប្បធម៍ជាតិ តរជំនាន់សម្រាប់ជាទីសក្ការៈដ៏ឧត្តុងឧត្តម របស់ពុទ្ធសាសនិក​ជន​ទាំងអស់គ្នា និងទុកជាស្នាដៃ ​ដល់កូនចៅជំនាន់ក្រោយ។  ខ្ញុំសូមថ្លែងអំណរគុណដល់សុខាអូតែល ដែលបានរួមចំណែក យ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានបូកគោ និងបានផ្តួចផ្តើមសាងសង់ព្រះពុទ្ធបដិមានេះឡើង ដែលនឹងក្លាយទៅជាមជ្ឈមណ្ឌល ទេសចរណ៍ព្រះពុទ្ធសាសនាដ៏ធំមួយ នៅព្រះរាជាណាចក្រកម្ពុជា និងពិភពលោក។

Leave a Reply

Your email address will not be published. Required fields are marked *