ភ្ញាក់ផ្អើល ស្ងាត់ស្ងាត់ លោកអុឹម ជីវ៉ា ឡើងងារជាឯកឧត្តម ក្រោយទទួលបានពានរង្វាន់ ជាកំពូលអ្នកសារព័ត៌មានឆ្នើម ប្រចាំឆ្នាំ២០២២ ធ្វើអោយលោកករុណា ពេជ្រ ទ្រាំនៅមិនស្ងៀមមិនបាន ស្រាប់តែលើកឡើងបែបនេះទៅវិញ

បើនិយាយពីព័ត៌មានសិល្បៈ បងប្អូនប្រាកដជានឹកឃើញដល់ លោក អុឹម ជីវ៉ា មុនគេមិនខាន ព្រោះថាលោក គឺជាអ្នកសារព័ត៌មាន ផ្នែកសិល្បៈ កម្សាន្ត ហើយរូបលោក ក៏ទទួលបានការគោរពស្រឡាញ់ ពីសំណាក់មហាជន ទូទាំងប្រទេស ដោយសារតែការនិយាយស្ដី ពាក្យពេចន៍ នូវក្នុងការរៀបរាប់ប្រកបទៅដោយក្រមសីលធម៌ រហូតលោកបានទទួលពានរង្វាន់ ជា អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២ទៀតផង។

ប្រិយមិត្តមួយចំនួនធំបានស្គាល់ហើយថាលោក អ៊ុម ជីវ៉ា គឺជាសិល្បៈករមួយរូប និងបានចាប់អាជីពធ្វើជាអ្នកព័ត៍មានខាងផ្នែកសិល្បៈ ជួយដល់សិល្បៈករចាស់ជរា អ្នកសិល្បៈក្រីក្រខ្វះខាតមានជំងឺ រហូតទទួលបានពានរង្វាន់ ថាជាអ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០២២ទៀតផង។

អ្វីដែលកាន់តែចាប់អារម្មណ៍តារាចម្រៀង ករុណា ពេជ្រ បានឱ្យដឹងថា លោក អុឹម ជីវ៉ា ពេលនេះបានឡើងងារជា ឯកឧត្តម
ហើយ សូម្បីតែលោកទើបតែដឹងនាពេលថ្មីថ្មីនេះដូចគ្នា។ នៅលើបណ្តាញសង្គមរបស់តារាចម្រៀង ករុណា ពេជ្រ ​បានបង្ហោះរូបភាព ២សន្លឹកនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា អមជាមួយសំណេរថា សូមសរសើរ ប្អូនប្រុសអុឹម ជីវ៉ា  បានឡើងងារជា ឯកឧត្ដម តាំងពីពេលណា អត់់ដែលផុស ឱ្យដឹងសោះ ទើបនឹងម្សិលមិញនេះ នៅក្នុងពិធីការក្មួយគាត់ បានលីពិធីការនី ប្រកាស​ងារ យ៉ាងច្បាស់ចែស សូមអបអរសាទរផង។

នៅក្នុងការបង្ហោះបែបនេះរបស់លោក ករុណា ពេជ្រ ស្រាប់តែលោក អុឹម ជីវ៉ា ដែលមានងារជា ឯកឧត្ដម ក៏បានចូលទៅខាំមិនដែរថា ​ព្រោះតែស្រលាញ់វិស័យព័ត៍មាន និងវិស័យសិល្បៈ ស្រលាញ់អាជីពពិធីករ ព័ត៍មានបានមិនបង្ហោះ ឡើងមិនសំខាន់ សំខាន់បើមិនខំរកលុយ គឺដាច់បាយហើយ។

លោក ករុណា ពេជ្រ បានតបវិញថា ​មានណា តែនិយាយពិត ចូលចិត្តចរិត និងតម្លៃ បែបហ្នឹង អបអរសាទរណា។ ងាកទៅកាន់បណ្តាញសង្គមរបស់លោក អុឹម ជីវ៉ា វិញបន្ទាប់ពីលោក ករុណា ពេជ្រ បង្ហើបពីងាររបស់ខ្លួនជាឯកឧត្តមហើយ លោកបានបង្ហោះសំណេរភ្ជាប់ជាមួយរូបថតលោកជំទាវ ហ៊ុនស៊ីណាត ថា ​អ្នកម្ដាយជំទាវ ហ៊ុន ស៊ីណាត បានមានប្រសាសន៍ថា កុំពុលនិងពាក្យថា ជំទាវ កុំពុលនិងពាក្យថា ឯកឧត្តម កុំតម្កើងខ្លួននិងពាក្យថា មេ កុំក្អេងក្អាងនិងពាក្យថា ឧកញ៉ា ហើយកុំហ៊ឺហា ទ្រព្យគេ គោរពអរគុណអ្នកម្តាយ។អំពើល្អមិនសាបសូន្យ ដោយក្តីគោរពពី អុឹម ជីវ៉ា។

គួរបញ្ជាក់ថាកាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅលោក អុឹម ជីវ៉ា បានទទួលពានរង្វាន់ ជាអ្នកកាសែតឆ្នើមប្រចាំឆ្នាំ២០២២ ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ ដែលប្រគល់ជូនដោយ ឯកឧត្ដម ខៀវ កាញារិទ្ធ រៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា៕

 

ជាក់ស្ដែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក អឹម ជីវ៉ា បានបង្ហាញអារម្មណ៍រំភើបបែបនេះថា ​កូនសូមគោរពអរគុណអ្នកម្តាយម្តាយខ្លាំងណាស់ ពាននេះក៏ជាពានអ្នកម្ដាយដែរ ព្រោះកន្លងមកអ្នកម្តាយ ក៏បានចូលរួមចំនែកជួយ ដល់សិល្បៈច្រើនណាស់តាមរយៈកូន និងអ្នកម្ដាយជួយផ្ទាល់ ដើម្បីបានយកថវិការទៅជួយដល់អ្នកសិល្បៈក្រីក្រខ្វះខាត មានជំងឺ ក្នុងនោះក៏មានលោកជំទាវឧកញ៉ាបង នឹម វណ្ណៈ

ពាននេះ គឺមានចំនែកអ្នកម្តាយ ហ៊ុន ស៊ីណាត ធំណាស់ ដែលតែងតែងជួយជំរុញលើកទឹកចិត្តអោយកូនខិតខំប្រឹងប្រែង និងផ្តល់យោបល់ល្អធ្វើយ៉ាងណា ចូលរួមចំនែកជួយសង្គមយើង ។

សូមគោរពជូនពរអ្នកម្តាយមានសុខភាពល្អរឹងមាំ សម្រស់ស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ច ។ ដោយក្តីគោរពពីកូន អុឹជីវ៉ា។

ក្រោយពីបានឃើញ ការបង្ហោះសាររបស់លោក អ៊ឹម ជីវ៉ា ភ្លាមនោះ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារ អបអរសាទរថា” សូមចូលរួមអបអរសាទរ ដែល កូន អុឹម ជីវ៉ា បានទទួលពានរង្វាន់ ​អ្នកកាសែតឆ្នើមប្រចាំឆ្នាំ ២០២២ ​ផ្នែកសិល្បៈ ជួយដល់សិល្បករចាស់ជរា ខ្វះខាត និងមានជំងឺ​ ដែលប្រគល់ជូនដោយឯកឧត្ដម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន ដែលរៀបចំដោយសមាគមអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារពត៌មានកម្ពុជា សូមជូនពរដល់កូនមានសុខភាពល្អ ដើម្បីបន្តការងារជួយដល់សង្គមតរទៅទៀត”។

Leave a Reply

Your email address will not be published. Required fields are marked *