ហួសចិត្ត សង្ឃមួយអង្គ ដើរបិណ្ឌបាត្រក្នុងផ្សារទាំងព្រលឹមអុល ឃើញស្ត្រីម្នាក់ស្អាត កំពុងទយអោនទិញនំបញ្ចុក ទ្រាំមិនបានស្រាប់តែយកដៃច្របាច់គូទនាង រួចនិយាយបែបនេះដាក់រូបនាងថែមទៀត

លោកសង្ឃ១អង្គ ដែលគេសង្ស័យថាជាសង្ឃក្លែងក្លាយ ដែលបានជេរទៅកាន់ស្រ្តីអាជីវករ លក់ដូរម្នាក់ គ្មានខ្លាចញរញើតមាត់បន្តិចសោះ បន្ទាប់ពីហៅមកសួរនាំ ហេតុអ្វីបានជាយកដៃបន្លំប៉ះគូទ ។ យ៉ាងណាមិញ ហេតុការណ៍នេះ ត្រូវបានដឹងថាបានកើតឡើងនៅ ក្នុងផ្សារព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ នៅវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ

ស្រ្តីរងគ្រោះបានឲ្យដឹងថា មុនពេលកើតឡើង នាងបានទៅទិញនំបញ្ចុកក្បែរតូបរបស់ខ្លួន។ ប៉ុន្តែអ្វីដែលមិននឹកស្មានដល់នោះ គឺខណៈនាងកំពុងអោនដាក់ល្បាយ ស្រាប់តែលោកសង្ឃនោះ ដើរមកច្របាច់គូទនាងពីក្រោយតែម្ដង ធ្វើឲ្យនាងស្រឡាំងកាំង ហើយក៏សួរនាំថា ហេតុអ្វីបានជាលោកបងមកធ្វើរបៀបនេះ អត់ខ្លាចបាបទេអី

ភ្លាមភ្លាមនោះ លោកសង្ឃរូបនេះ ក៍បានឆ្លើយយ៉ាងឈ្លើយទៅវិញថា បើមិនឲ្យដើរប៉ះ ឲ្យដើរជាន់ ទឹកឬ ខណៈនៅជុំវិញកន្លែងកើតហេតុនោះពុំមានទឹកដក់ដូចលោកសង្ឃរូបនេះថានោះទេ។

ស្រ្តីរងគ្រោះបានបន្តថា បន្ទាប់ពីលោកសង្ឃរូបនេះ និយាយយកលេសដោះសារបែបនេះ នាងព្រមទាំងអ្នកលក់នំបញ្ចុក ក៏បានតបទៅវិញទាំងហួស ចិត្តថា ចុះលោកសង្ឃស្ដីចឹង ស្រាប់តែលោកសង្ឃរូបនេះ ដេរមកកាន់រូបនាងដោយប្រើពាក្យសុទ្ធតែ មីនេះ។

មិនត្រឹមតែប៉ុណ្ណឹងទេ លោកសង្ឃអង្គនេះ បានអះអាងថា ខ្លួនមកពីវត្តឈូកវ៉ា ហើយក៍បានដើរត្រឡប់ មកបង្ករឿង និងជេររូបនាងបន្ថែមទៀត នៅពីមុខតូប ដោយគ្មានខ្លាចញរញើតមាត់ ហើយថែមទាំងសួរវិញថា តើចងម៉េច ទៀតផង។

ពិតជាគួរឲ្យសោកស្តាយ ដោយសារតែខណៈពេលហេតុការណ៍កើតឡើង ប្តីរបស់ស្ត្រីរងគ្រោះ មិននៅជាមួយ រីឯអ្នកលក់ដូរដទៃទៀត ក៏ពុំចាប់អារម្មណ៍អ្វីដែរ ជាហេតុធ្វើឲ្យលោកសង្ឃរូបនេះ អាចគេចខ្លួនបាត់ស្រមោលតែម្តង។ ទោះជាយ៉ាងណា ទង្វើបៀតបៀន ដែលមិនអាចទទួលយកបាន ជាពិសេសថា តើមានព្រះសង្ឃល្អត្រឹមត្រូវឯណា មកជេរមនុស្សស្រីបែបនេះនោះ

ស្រ្តីរងគ្រោះក៏បានស្នើក្រសួងធម្មការ និងសាសនា ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច មេត្តាចាត់វិធានការចំពោះបុគ្គលរូបនេះដែលយកព្រះពុទ្ធសាសានា ធ្វើជាមុខរបរ និងកុំឲ្យរួចខ្លួនឲ្យសោះ ព្រោះបើតាមការសង្កេតរបស់ប្រជាពលរដ្ឋ បុគ្គលគ្រងស្បង់ជីវររូបនេះច្បាស់ណាស់ជាសង្ឃក្លែងក្លាយ ខណៈប៉ុន្មានថ្ងៃមុន ក៍បានចូលឲ្យជាងកោរសក់ឲ្យទៀតផង៕

Leave a Reply

Your email address will not be published. Required fields are marked *