Day: October 21, 2023

កូនជិះម៉ូតូ ជូនឪពុកទៅវត្ត ដើម្បីលួចម៉ូតូពុទ្ធបរិស័ទ

ពិតជាកូនកត្តញ៉ូមែន ដល់ខែបុណ្យទាន កូនប្រុសជិះម៉ូតូ បបួលឪពុកទៅវត្ត ដើម្បីលួចម៉ូតូពុទ្ធបរិស័ទ តែចៃដន្យត្រូវតាអាចារ្យ និងព្រះសង្ឃស្រែកផ្អើលឆោឡោ វាពិតជារឿងដែលគួរអោយហួសចិត្តបំផុត ដែលមហាជនមិនធ្លាប់ឃើញ ខណៈជនសង្ស័យ ២នាក់ឪពុកកូន ដែលជាមុខសញ្ញាលួចកាច់ករម៉ូតូយ៉ាងសកម្ម និងត្រូវបានអ្នកស្រុក ស្គាល់ឈ្មោះយ៉ាងច្បាស់ថា ម្នាក់ត្រូវជាកូនមានឈ្មោះឈឿន ឧត្តម បានធ្វើសកម្មភាពដឹកឪពុកទៅលួចម៉ូតូ ១គ្រឿង នៅក្នុងវត្ត តែត្រូវម្ចាស់ឃើញទាន់ ស្រែកឆោឡោ ផ្អើលដល់ព្រះសង្ឃ តាអាចារ្យ ប្រជាពុទ្ធបរិស័ទ្ធ និងសមត្ថកិច្ច នាំគ្នាដេញតាមចាប់ក្របួចជាប់ទាំង ២នាក់ឪកូន នឹងនាំយកមកចាត់ការតាមច្បាប់តែម្តង។ ករណីកូនដឹកឪពុក ទៅលួចម៉ូតូក្នុងវត្តនេះ…

ចតរឺម៉ក់នៅចញ្ចើមផ្លូវសាធារណៈ ត្រូវម្ចាស់ការ៉ាស់សាំងដេញចេញ ព្រោះបាំងមុខ

អាសូរណាស់ជីវិតអ្នកក្រ បុរសម្នាក់គ្រាន់តែចតរឺម៉ក់នៅចញ្ចើមផ្លូវសាធារណៈ ត្រូវម្ចាស់ការ៉ាស់សាំងដេញចេញ មិនអោយចតទេ ព្រោះបាំងការ៉ាស់សាំងខ្លួន និងចាត់ទុកចំណីផ្លូវរដ្ឋជាកម្មសិទ្ធរបស់ខ្លួនថែមទៀត យោងតាមគណនីតិកតុកមួយឈ្មោះថា កូនអ្នកមានបុណ្យ បានបង្ហោះវិដេអូចំនួន២ឃ្លីប បង្ហាញពីសកម្មភាពជម្លោះរវាងខ្លួននឹងថៅកែហ្គារ៉ាស់សាំងមួយកន្លែង កំពុងដេញខ្លួនដែលជាម្ចាស់រម៉ក់ដឹកឥវ៉ាន់ ចេញពីចិញ្ចើមផ្លូវ ព្រោះអះអាងថាជាដីរបស់ខ្លួន មិនអនុញ្ញាតអោយចតឡើយ។ ម្ចាស់រម៉ក់ បានរៀបរាប់នៅក្នុងវិដេអូឃ្លីបរបស់ខ្លួនថា គាត់បានចតនៅលើចញ្ចើមផ្លូវសាធារណៈ បើមើលតាមវិដេអូដែលគាត់បានបង្ហោះគឺនៅកៀនកន្លៀតប៉ុណ្ណោះ ប៉ុន្តែស្ត្រីដែលជាម្ចាស់ការ៉ាស់សាំង បានដើរមកដេញគាត់ចេញ ដោយសារតែគាត់ចតមុខកន្លែងគាត់រកស៊ី ។ បុរសម្ចាស់រឺម៉ក់ បានតបទៅវិញថា រឺម៉ក់គាត់ប៉ុនមេដៃ ចតបន្តិចសោះ ថាបាំងការ៉ាស់សាំងគាត់ប៉ុនណាណីទៅវិញ។ តាមការរៀបរាប់ខាងភាគីម្ចាស់រឺម៉ក់បានបញ្ជាក់ថា ការ៉ាស់សាំងនេះមានឈ្មោះថាស្រីពេជ្រ នៅកែងនឹងភ្លើងស្តុបវត្តកំពែង…

ជំនួយការផ្ទាល់របស់ឯកឧត្តមកឹមសុខាថា ស្រីអូនជាអ្នកស.ម្លា.ប់.ប្តីខ្លួនឯងដោយប្រយោល

ជំនួយការផ្ទាល់របស់ឯកឧត្តមកឹមសុខា បានចេញមុខសារជាថ្មី វិភាគជុំវិញការស្លាប់របស់ឧកញ៉ាឈាងរ័ត្ន ថាអ្នកនាងស្រីអូនគឺជាអ្នកសម្លាប់ប្តីខ្លួនឯងដោយប្រយោល ដោយរកឃើញនូវហេតុផលទាំងនេះ ដំណឹងមរណភាពរបស់ឧកញ៉ា ឈាង រ័ត្ន ត្រូវស្វាមីអ្នកស្រី នួន សុន្ទរី ដែលគេស្គាល់គ្រប់គ្នាជាទូទៅថា ស្រីអូន សម្រស់ធម្មជាតិនោះ កំពុងស្ថិតនៅក្រោមក្រសែភ្នែក និងអង្រួនដល់អ្នកប្រើប្រាស់បណ្ដាញសង្គមជាខ្លាំង ជាមួយគ្រួសារសព។ កន្លងទៅសមត្ថកិច្ចបានបញ្ជាក់ច្បាស់ហើយថា ឧកញ៉ាឈាង រ័ត្ន អាយុ៤០ឆ្នាំ បានបញ្ចប់ជីវិតខ្លួនឯងនៅវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅផ្ទះលេខ១៤២ ផ្លូវអរ ១២គម្រោងរ៉ូសវិល បុរីប៉េងហួត…