Day: October 20, 2023

ហួសចិត្ត ឃើញប្តីវួកលេងបាល់ទះពេក ប្រពន្ធស្ងោរជ្រក់បាល់ ទុកអោយប្តីហូបប៉ូវកម្លាំង

ហួសចិត្ត ឃើញប្តីវួកលេងបាល់ទះពេក ប្រពន្ធស្ងោរជ្រក់បាល់ ទុកអោយប្តីហូបប៉ូវកម្លាំង ពេលមកពីលេងបាល់វិញ ព្រោះមួយថ្ងៃមួយថ្ងៃមិនដែលជួយធ្វើការងារប្រពន្ធកូនទេ មានវីដេអូខ្លីមួយកំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានការចែករំលែកតរតរគ្នាឡើងព្រោងព្រាត ពីសំណាក់មហាជនអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ខណៈនៅក្នុងវីដេអូបានបង្ហាញឲ្យឃើញស្ត្រីជាប្រពន្ធម្នាក់ បានធ្វើរឿងដ៏ចម្លែកមួយ ដោយគាត់ បានយកបាល់ចាស់ មើលមួយភ្លែតស្មានតែពងទាកូន មកដាក់ក្នុងឆ្នាំងសម្លរ ដែលមានគ្រឿងផ្សំជី ខ្ទឹម យ៉ាងទំនង ដើម្បី ត្រៀមស្ងោរឲ្យលោកប្តីហូប ព្រោះតែចូលចិត្តដើរតែលេងបាល់ទះមិនចេះជួយការងារផ្ទះ។ ជាក់ស្ដែង ស្ត្រីជាប្រពន្ធដែលមានគណនី ហ្វេសប៊ុកឈ្មោះ បង នួន កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានបង្ហោះរីដេអូ…