Month: January 2022

ឌុច លីដា ថាខ្លួនមិនបានលាក់មុខមាត់ប្តីទេ គឺមកពីគាត់ មិនចូលចិត្តថតរូបផុសឲ្យគេដឹង

នៅទីបំផុតតារាសម្តែងនាង ឌុច លីដា បានដាច់ចិត្តបង្ហាញមុខមាត់ស្វាមីរបស់នាងយ៉ាងបើកជំហ៊រហើយ បន្ទាប់ពីតារារូបនេះបានព្យាយាមលាក់បាំង មុខស្វាមីអស់ពេលយ៉ាងយូរ បើទោះបីជាគេដឹងថា នាងបានរៀបការ និងបានកូនប្រុសមួយជាចំណងដៃហើយក្តី។ រូបភាព២សន្លឹក ជាមួយនឹងការគ្រងឈុតមង្គលការត្រូវបាន ឌុច លីដា បង្ហោះតាមហ្វេសប៊ុកបង្ហាញពីមុខមាត់ពេញរបស់ស្វាមីរបស់នាង ដោយអមជាមួយនឹងសារថា អ្នកណាថាខ្ញុំលាក់ប្តី? មិនលាក់ទេ គ្រាន់តែមិនទាន់បានផុសតើ ខណះពេលមហាជន ជាពិសេសអ្នកគាំទ្ររូបនាង បានសម្តែងការអបអរសាទរនៅពេលនាងមានគ្រួសារដែលមានសុភមង្គល។ គេនៅចាំថា កន្លងមក ឌុច លីដា ធ្លាប់បានលើកឡើងថា នាងមិនមានបំណងចង់លាក់បាំងមុខមាត់ស្វាមីរបស់នាងឡើយ ពោលគឺស្វាមីរបស់នាងទេ ដែលគាត់មិនចូលចិត្តថតរូបប៉ុណ្ណោះ ក្នុងពេលកន្លងមកនាងក៏ធ្លាប់បណ្តើរស្វាមីយ៉ាងបើចំហរពេលទៅចូលរួមកម្មវិធីផ្សេងរបស់អ្នកសិល្បះផងដែរ។…