នៅទីបំផុតតារាសម្តែងនាង ឌុច លីដា បានដាច់ចិត្តបង្ហាញមុខមាត់ស្វាមីរបស់នាងយ៉ាងបើកជំហ៊រហើយ បន្ទាប់ពីតារារូបនេះបានព្យាយាមលាក់បាំង មុខស្វាមីអស់ពេលយ៉ាងយូរ បើទោះបីជាគេដឹងថា នាងបានរៀបការ និងបានកូនប្រុសមួយជាចំណងដៃហើយក្តី។
រូបភាព២សន្លឹក ជាមួយនឹងការគ្រងឈុតមង្គលការត្រូវបាន ឌុច លីដា បង្ហោះតាមហ្វេសប៊ុកបង្ហាញពីមុខមាត់ពេញរបស់ស្វាមីរបស់នាង ដោយអមជាមួយនឹងសារថា អ្នកណាថាខ្ញុំលាក់ប្តី? មិនលាក់ទេ គ្រាន់តែមិនទាន់បានផុសតើ ខណះពេលមហាជន ជាពិសេសអ្នកគាំទ្ររូបនាង បានសម្តែងការអបអរសាទរនៅពេលនាងមានគ្រួសារដែលមានសុភមង្គល។
គេនៅចាំថា កន្លងមក ឌុច លីដា ធ្លាប់បានលើកឡើងថា នាងមិនមានបំណងចង់លាក់បាំងមុខមាត់ស្វាមីរបស់នាងឡើយ ពោលគឺស្វាមីរបស់នាងទេ ដែលគាត់មិនចូលចិត្តថតរូបប៉ុណ្ណោះ ក្នុងពេលកន្លងមកនាងក៏ធ្លាប់បណ្តើរស្វាមីយ៉ាងបើចំហរពេលទៅចូលរួមកម្មវិធីផ្សេងរបស់អ្នកសិល្បះផងដែរ។
ឌុច លីដា បញ្ជាក់ថាទំានាក់ទំនងជាស្វាមីភរិយានឹងគ្នាគឺនាងគ្មានអ្វីត្រូវលាក់បាំងនោះទេគ្រាន់តែស្វាមីមិនចូលចិត្តថត ហើយគ្រួសារនាងតែងតែធ្វើដំណើរកម្សាន្ដ ឬទៅញុំាអាហារជុំគ្នាធម្មតា។
យ៉ាងណា បើទោះបីជាស្វាមីរបស់ ឌុច លីដា ហាក់មានវ័យច្រើនជាងនាងបន្តិចក្តី ប៉ុន្តែបុរសនោះមានសាច់ឈាមស្រស់ថ្លា និងត្រូវបានគេដឹងថាជាបុរសទ្រព្យស្តុកម្នាក់ផងដែរ។
ប្រភពពីអ្នកសិល្បៈលើកឡើងថា ស្វាមីរបស់ ឌុច លីដា ជាបុរសពោះម៉ាយមិនជាប់ពាក់ព័ន្ធនឹងនារីណាឡើយ ហើយនាងកាន់តែទទួលបានការស្រលាញ់ខ្លាំងពីស្វាមីគឺក្រោយពីនាងសម្រាលបានកូនប្រុសគួរឲ្យស្រលាញ់ និងមានមុខមាត់ដូចស្វាមីនាងបេះដាក់ថែមទៀតនោះ។
ក្រៅពីជាបុរសមានមុខជំនួញនៅខាងក្រៅ អ្នកសិល្បៈក៏បានលើកឡើងដែរថាបុរសនោះ គឺមានកិច្ចការងារជាមន្ត្រីរាជការផងដែរ ប៉ុន្តែនាងមិនដែលបញ្ជាក់អំពីក្រសួងដែលស្វាមីនាងបម្រើការងារនោះឡើយ។ កាន់តែមានសុភមង្គល ឌុច លីដា ត្រូវចំណាយពេលវេលាច្រើនដើម្បីមើលថែកូន និងត្រូវលៃលកពេលខ្លះដើម្បីរកចំណូលពីការងារសិល្បៈខណៈដែលនាងធ្លាប់លើកឡើងថា ស្វាមីនាងមិនដែលហាមឃាត់ក្នុងការប្រឡូកសិល្បៈនោះឡើយ ហើយនាងនឹងប្រឡូកពេញទំហឹងវិញ នៅពេលដែលកូនប្រុសរបស់នាងធំបន្តិច អាចចូលសិក្សាបាននោះ។
កន្លងមកតារាស្រីរូបនេះ ធ្លាប់ប្រាប់អ្នកយកព័ត៌មានថា សម្រាប់នាងមង្គលការក៏សំខាន់ប៉ុន្តែរឿងដែល ចាំបាច់បំផុតជាងនេះ គឺសុភមង្គលគឺ មនុស្ស២នាក់ ចាប់ដៃគ្នាសំខាន់ចុះសម្រុងគ្នា អាចបន្ដដំណើរជាមួយគ្នាទៅមុខបាន ទើបជារឿងត្រូវគិត។
ដោយឡែកកាលពីកន្លងទៅ ឌុច លីដា ក៏ធ្លាប់លើកឡើងដែរថា នាងនិងស្វាមីនៅមិនទាន់ចុះសំបុត្រអាពាហ៍ពិពាហ៍ ឬអេតាស៊ីវិលជាផ្លូវការនៅឡើយ៕