ស្រីស្រស់ហ្វា ហ្វា ហៅស្រីយី ហាក់ស្រកសាច់អស់ ជាច្រើនគីឡូនារយៈ​ពេលចុង ​ក្រោយ​នេះគឺ​ មើលទៅឡើង​ស្លេក​ស្លាំង ខុសពីមុន​ស្ទើតែទាំងស្រុងតែម្ដង។ភាពប្រែប្រួល​រាង​កាយ របស់ស្រីស្អាតហ្វា ហ្វា នេះក្រោយពី​នាងទើបចែក ផ្លូវគ្នា​ជា​មួយ តារាចម្រៀងលោកសុខ មេសា ហៅនាយចឺម ទើបតែបាន២ខែនេះហើយ

ស្រីយី គិតតែពីស្រែកយំតែម្នាក់ឯង​ពេល​ដែល​ឃើញនាយចឺម អោបថើបសង្សារថ្មីអ្នកមេម៉ាយកូន១សេង សុខគីម ទើបសង្សារ​ទី​៣​របស់​នាយចឺម រូបនេះហូរទឹកភ្នែកជោគ​ថ្ពាល់ជារៀងរាល់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាត្រី។ប៉ុន្ដែនៅចំពោះមុខមិត្ត​ភក្ដិអ្នក​រួមអាជី​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពនាង​​​​​​​​​​​​​​​​​​​​​ហ្វា ហ្វា តែងតែធ្វើខ្លួនឲ្យរឹងមាំ ដូចជានារីម្នាក់​ដែល​គ្មាន​វិបត្តិស្នេហ៍អីចឹងបើទោះ​ជាក្នុងទ្រួង​នាងសែន ណែនឱរ៉ាព្រោះតែត្រូវអតីតសង្សារ​បញ្ឈឿរចិត្ត ចំពោះ មុខស្រស់ៗ​តែ​ម្ដង។

យ៉ាងណាអ្នកយកព័តមានយើងមិន អាចសុំការបំភ្លឺពីនាងហ្វា ហ្វា រឿងទម្ងន់ស្រកចុះ​យ៉ាង គំ​ហ៊ុគនេះបានទេ​ ព្រោះរាល់លើក​នាងតែង​តែនិយាយដដែល២ ថាទូរស័ព្ទអត់​សេវ៉ាពិបាក​និយាយគ្នាណាស់។តែនាយចឺម ដែលកំពុងតែមាន​ក្ដីសុខបំផុត​ព្រោះ​រកបាន​សង្សារទី៤​មេ​ម៉ា​យ​​​កូន១ស្រួយដូចដូងដុតនោះធ្លាប់ប្រាប់ថា

ទោះជាពេលនេះនាយ និងស្រីយី លែងជាសង្សារ​គ្នាទៀតក្ដី ប៉ុន្ដែមិនបានយកគ្នាជាសត្រូវនោះទេពោលគឺរាប់អានគ្នាធម្មតា ហើយបើនាយ មាន​បទ​ថ្មីណា សាកសមតួស្រីជាហ្វា ហ្វា សម្ដែង​​​MVនោះនាយ នៅតែហៅសង្សារចាស់នេះ ​ថត​សម្ដែង​ជាមួយគ្នាដូចមុនដដែល។យ៉ាងណានាយចឺម ថារក្សារ​សិទ្ធិ​មិនអាចនិយាយរឿង​មូល​ហេតុអ្វី​​ដែល បណ្ដាលឲ្យនាយ និងស្រីយី ចែកផ្លូវគ្នាកណ្ដាលទីនោះឡើយ។

តាមព័តមានថាហ្វា ហ្វា ក្ដៅចិត្តណាស់រឿងនាយចឺម បែកពីនាងភ្លាមទៅអោមសង្សារ​ថ្មីភ្លែត​នោះតែនាងស៊ូខាំ មាត់សង្កត់​ចិត្តតែម្នាក់ឯង ខណៈដែលឪពុកម្ដាយនាងវិញ បានហាម​ស្រីយី តាំងពីដំបូងម្លេះថា នាយចឺម នេះប្ដូរសង្សារដូចខោអាវ ប្រយ័ត្ន​ប្រយ៉ែង​បន្ដិចទៅ

ប៉ុន្ដែស្រីយី តបទៅវិញថាមិនអីទេ ហើយឥឡូវបែជានាង  បង្ហូរទឹក នេត្រាតែម្នាក់​ឯង​ព្រោះ​តែលោក បងចឺម អោប​ក្រមុំចោលមេម៉ាយ។តាមព័តមានថា ក្រោយហ្វា ហ្វា កែពង្រីក​សុដន់​ មកមានប្រុសៗជាច្រើន ចាំត្រងស្នេហ៍និង ធានារ​ព្យា​បាលរបួសបេះដូង នាងឲ្យ​បានជា សះ​ស្បើយ តែស្រីយី នៅរារែកចិត្តព្រោះខ្លាច ប៉ៈប្រុសថ្មីដូចនាយនាងចឺម ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed