Day: November 25, 2021

ពេជ្រ សោភា មិនហ៊ានចាយលុយដូច ទេព បូព្រឹក្ស

ពេជ្រ សោភា បានវាយលុកមួយប្រាវនៅរដូវកូវីដតាមរយៈការ​ធ្វើបទ”ទ្វារបេះដូង”ដែល​នាង​គ្រងឈុតបុរាណ​ហើយ​មានបញ្ចូលរូបភាពដេញចាប៉ីដងវែង រួមទាំងរំលេចក្បាច់​គុណ​ល្បុក​តោទៀតផង។ ក្រោយសោភា ធ្វើឲ្យមានការ​ចាប់អារម្មណ៍​ពីទស្សនិកជននូវ​ការផលិត​ចម្រៀងលាយបញ្ចូលការអីភិរក្សឧបករណ៍បុរាណ និងក្បាច់គុណរបស់ខ្មែរនោះឱក សុគន្ធ​កញ្ញា ចេញបទ”រស់ជាខ្លួនឯង”ដោយបង្ហាញពី​ជំនាញនិងទេពកោសល្យក្នុងនាមនាង​ជា​នាថ​ការីរបាំម្នាក់ ខណៈដែលថ្មីៗនាងទេព បូព្រឹក្ស ចេញបទ”វីរៈនារី” ហើយថាចំណាយ​លុយដល់​ទៅ៦០០​លាន​រៀល​ឬស្មើ១៥ម៉ឺនដុល្លារក្នុងការផលិតបទ១នេះទៀតផង ស្របពេលនាងតន់ ច័ន្ទ​សីម៉ា របស់Galaxyវិញត្រូវផលិតកម្មអះអាងថាបទ”Are You Ok?”ដែល​ត្រូវបាន​គេចាត់​ទុក​ថា​ជា​ចម្រៀង​បែបបែកស្លុយនោះចាយលុយអស់៥ម៉ឺនដុល្លារឯណ្ណោះ។ចំពោះពេជ្រ សោភា វិញ​កំពុងតែត្រៀមធ្វើឲ្យគេភ្ញាក់ផ្អើលមួយឆាវ​ទៀតដោយម្ដងនេះនាងក៍គ្រង​ឈុត​ជានាថការីរបាំដូចឱក សុគន្ធកញ្ញា ដែរហើយទោះជាសោភា គ្មានជំនាញ១នេះក្ដី តែនាង​មានម្ដាយដែលជាគ្រូ​បង្ហាត់របាំនេះម្នាក់ចាំជួយ​នាង។យ៉ាងណាគេមិនដឹងថាតើ​សោភា នឹង​ហ៊ាន​ចាយ​លុយធំដូចនាងទេព បូ​ព្រឹក្ស ដែលថាលក់ឡាន លក់គ្រឿងអលង្ការដើម្បី​យក​លុយ​មកធ្វើ​បទចម្រៀងនោះទេ ព្រោះថាតាមសភាពជាក់ស្ដែងសោភា មានតែទិញរថយន្ដចូលថែម​គឺមិន​ដែលឃើញហ៊ាន​លក់​​ឡានទៅធ្វើMVដូចគេសោះឡើយ។ប៉ុន្ដែសោភា…