ពេជ្រ សោភា បានវាយលុកមួយប្រាវនៅរដូវកូវីដតាមរយៈការធ្វើបទ”ទ្វារបេះដូង”ដែលនាងគ្រងឈុតបុរាណហើយមានបញ្ចូលរូបភាពដេញចាប៉ីដងវែង រួមទាំងរំលេចក្បាច់គុណល្បុកតោទៀតផង។
ក្រោយសោភា ធ្វើឲ្យមានការចាប់អារម្មណ៍ពីទស្សនិកជននូវការផលិតចម្រៀងលាយបញ្ចូលការអីភិរក្សឧបករណ៍បុរាណ និងក្បាច់គុណរបស់ខ្មែរនោះឱក សុគន្ធកញ្ញា ចេញបទ”រស់ជាខ្លួនឯង”ដោយបង្ហាញពីជំនាញនិងទេពកោសល្យក្នុងនាមនាងជានាថការីរបាំម្នាក់ ខណៈដែលថ្មីៗនាងទេព បូព្រឹក្ស ចេញបទ”វីរៈនារី”
ហើយថាចំណាយលុយដល់ទៅ៦០០លានរៀលឬស្មើ១៥ម៉ឺនដុល្លារក្នុងការផលិតបទ១នេះទៀតផង ស្របពេលនាងតន់ ច័ន្ទសីម៉ា របស់Galaxyវិញត្រូវផលិតកម្មអះអាងថាបទ”Are You Ok?”ដែលត្រូវបានគេចាត់ទុកថាជាចម្រៀងបែបបែកស្លុយនោះចាយលុយអស់៥ម៉ឺនដុល្លារឯណ្ណោះ។ចំពោះពេជ្រ សោភា វិញកំពុងតែត្រៀមធ្វើឲ្យគេភ្ញាក់ផ្អើលមួយឆាវទៀតដោយម្ដងនេះនាងក៍គ្រងឈុតជានាថការីរបាំដូចឱក សុគន្ធកញ្ញា
ដែរហើយទោះជាសោភា គ្មានជំនាញ១នេះក្ដី តែនាងមានម្ដាយដែលជាគ្រូបង្ហាត់របាំនេះម្នាក់ចាំជួយនាង។យ៉ាងណាគេមិនដឹងថាតើសោភា នឹងហ៊ានចាយលុយធំដូចនាងទេព បូព្រឹក្ស ដែលថាលក់ឡាន លក់គ្រឿងអលង្ការដើម្បីយកលុយមកធ្វើបទចម្រៀងនោះទេ ព្រោះថាតាមសភាពជាក់ស្ដែងសោភា
មានតែទិញរថយន្ដចូលថែមគឺមិនដែលឃើញហ៊ានលក់ឡានទៅធ្វើMVដូចគេសោះឡើយ។ប៉ុន្ដែសោភា ប្រកាសថានាងតែងតែយកមនុស្សជុំវិញខ្លួនគឺជាកញ្ចក់ ដែលការតាំងចិត្តបែបនេះមានន័យថាបើបងប្អូនគាំទ្រនូវអ្វីដែលនាងកំពុងតែធ្វើនោះនាងនឹងប្រឹងប្រែងតទៅទៀត ប៉ុន្ដែបើអ្វីដែលនាងធ្វើមានការរិះគន់ណាមួយនោះនាងនឹងស្ដាប់តាមមតិមហាជន ដើម្បីស្ថាបនា។
ពេជ្រ សោភា មិនមែនជាតារាចម្រៀងម្នាក់ដែលចាំតែច្រៀងរាំទៅតាមអ្នកដឹកនាំបញ្ជារនោះទេ ព្រោះនាងអាចនិពន្ធទំនុកច្រៀងនិងMelody ដោយខ្លួនឯងដោយសោភា ថាបើនាងមានអារម្មណ៍ល្អ១យប់អាចសរសេរបទចម្រៀងបាន២បទ។មុនសោភា ងាកមកចេញបទចម្រៀងដែលមានការរំលេចនូវប្រាងប្រាសាទ ,ឈុតបុរាណ ,ចាប៉ីដងវែង រួមទាំងក្បាច់គុណល្បុកតោ ក្នុងMVនោះនាងថានៅសល់បទចម្រៀងជិត៣០បទទៀត
ដែលផ្អឹបទុកនៅក្នុងដៃមិនហ៊ានបញ្ចេញ ព្រោះខ្លាចខុសពេលវេលា។តារាចម្រៀងដែលជ្រកនៅហង្សមាសជាង១៦ឆ្នាំរូបនេះធ្លាប់បញ្ចេញសារថានាងនិងឱក សុគន្ធកញ្ញា បានពិភាក្សាគ្នាច្រើនពីការផលិតបទចម្រៀងថាតើធ្វើយ៉ាងណាដើម្បីបន្សល់ស្នាដៃឲ្យយុវវ័យជំនាន់ក្រោយ។ប៉ុន្ដែគេកត់សម្គាល់ថាការងាកមកធ្វើ
បទចម្រៀងបង្កប់ទៅដោយវប្បធ័ម អរិយធ័មរបស់ខ្មែរក្នុងMVនៅពេលនេះរបស់សោភា និងតារាមួយចំនួនទៀតគឺក្រោយពីតារាចម្រៀងដ៍ល្បីរបស់ថៃនាងLisa ដែលជាសមាជិករបស់ក្រុមចម្រៀងBlackpink ចេញបទ”Lalisa “ដែលបទនោះមានរំលេចនូវក្លោងទ្វាស្រដៀងប្រាសាទព្រះវិហាររបស់ខ្មែរ ទើបធ្វើឲ្យមហាជនមួយចំនួនលើកឡើងថាតារាខ្មែរថាគិតតែពីអួតលុយ ,ឡាន និងវីឡារ និងញាំអារហារថ្លៃៗឈ្លោះបញ្ចោរគ្នាតាមហ្វេសបុកហើយដល់ពេលឈឺសុំជំនួយ អត់ដូចតារាបរទេសសោះគេយកវប្បធ័មទៅបង្ហាញអន្ដរជាតិ…។
ក្រោយមានការប្របធៀបគ្នាបែបនេះគេឃើញតារាខ្មែរចាប់ផ្ដើមងាកមកផលិតបទចម្រៀងស្រដៀងសោភា ជាបន្ដបន្ទាប់ហើយពួកគេត្រូវបានទស្សនិកជននិងFanរបស់តារានីមួយៗជម្រុញនិងលើកទឹកចិត្តគ្រប់ៗគ្នា។ចំពោះពេជ្រ សោភា វិញពេលនេះនាងមានកម្រិតជីវភាពធូធារហេតុនេះហើយការ
ចំណាយថវិការធ្វើបទចម្រៀងខ្លួនឯងឲ្យកាន់តែមានគុណភាពលើសហង្សមាសតម្រូវនោះអាចទៅរួច ប៉ុន្ដែសម្រាប់ការផលិតMV១បទរបស់ចម្រៀងខ្មែរចំណាយដល់ទៅជាង១០ម៉ឺនដុល្លារនោះនៅតែធ្វើឲ្យមានការលើកឡើងទាំងអ្នកជំនាញសិល្បៈនិងមជ្ឈដ្ឋានមហាជនយល់ថាហាក់អួតជ្រុលពេកហើយ ព្រោះថាកន្លងមកផលិតកម្មធំៗថតMV១បទចំណាយមិនលើសពី៥០០ដុល្លារនោះទេ។