តារាចម្រៀងសាន់ដេលោក សុខ មេសា ហៅនាយចឺម បានយកសង្សារ ថ្មីសំណព្វចិត្តអ្នកមេម៉ាយកូន១សេង សុខគីម ទៅកៀកកើយ គ្នានៅឆាកតន្រ្ដីតែម្ដងហើយលោកមេសាថែមទាំងហៅគូស្នេហ៍ថ្មីថា”មេស្រីៗ”ទៀតផង។
យ៉ាងណាក្រោយនាយចឺម ផ្សារភ្ជាប់ស្នេហ៍ជាអ្នកមេម៉ាយសាច់ សខ្ចីល្វក់មកនាយ បានយកចិត្តទុកដាក់លើសពីសង្សារ របស់នាយ មុនៗទាំងអស់ដូចជា ការយករូបភាពរបស់កំពូលស្នេហ៍ដាក់នៅផេកហើយ ពេលលោកមេសា ទៅដើរលេងនៅទីណាឆ្ងាយ នាយ មានអារម្មណ៍ថាស្ដាយ បើសិនជានាងសុខគីម មិន បានទៅចូលរួម។
ចំណែកអតីតសង្សារនាយចឺម នាងហ្វា ហ្វា វិញក្រោយពីយំហើមភ្នែក អស់ជាច្រើនថ្ងៃពេលនេះនាងលែងក្វល់ពីនាយចឺម ទៀតហើយនិងចាប់ផ្ដើមងាក មកលេងខ្លួនសារជាថ្មីឡើងវិញដូចជាការទៅកែពង្រីក សុដន់ជាដើម តែគេមិនដឹងថា នាយចឺម នៅស្ដាយសង្សារចាស់ឬអត់នោះទេ ព្រោះថាពេលនេះនាយ កំពុងតែពេញចិត្តស្ដូក សង្សារថ្មីរហូតប្រកាសថានាយ សុំបញ្ឈប់យក សង្សារថែមត្រឹមនេះហើយ។
គូរបញ្ជាក់ថាការយកសង្សារដើរតាមឆាកតន្រ្ដីនិងកៀកកើយគ្នានៅបន្ទប់ផ្លាស់សម្លៀកបំពាក់របស់នាយចឺម នេះមិនមែនជាលើកទី ១នោះទេ ប៉ុន្ដែអំឡុងពេលដែល នាយចឺម ភ្ជាប់ស្នេហ៍ជាមួយសង្សារទី១នាងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ,សង្សារទី២នាងពុធ ស្រីខួច រួមទាំងសង្សារទី៣នាងហ្វា ហ្វា ហៅស្រីយី ក៍នាយ
ធ្វើបែបនេះដូចគ្នាទាំងអស់ ដែលសកម្មភាពនេះគឺខុសពីតារាចម្រៀង ល្បីៗដ៍ទៃទៀតដែលពួកគេកម្រយកសង្សារដើរតាមឆាកកាន់កាបូបឲ្យបែបនេះណាស់។តែនេះជាយុទ្ធសាស្រ្ដរបស់នាយចឺម ដើម្បីធ្វើឲ្យបណ្ដូល ចិត្តរបស់នាយ មានទំនុកចិត្តកាន់តែខ្លាំង។
យ៉ាងណាគេជឿរអ្នកមេម៉ាយ សេង សុខគីម នឹងមិនប្រឈមហូរ ទឹកភ្នែកជោគថ្ពាល់ដូចនាងស្រីយី ឡើយព្រោះថាមើលទៅពេលនេះនាយចឺម ហាក់ច្បាស់លាស់ និងសង្សារទី៤រូបនេះខ្លាំងណាស់រហូត សម្របខ្លួនដូចពាក្យថា”ស្រលាញ់មេ បំពេរកូន”ទៀតផង។
ប៉ុន្ដែនាយចឺម ធ្លាប់ប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទថានាយ មិនទាន់ គិតគូដល់រឿងរៀបការជាមួយសង្សារថ្មីនាងសុខគីម នោះទេ។អតីតអ្នកកំប្លែងCtnរូបនេះនៅតែប្រើពាក្យថាប្ដីប្រពន្ធខ្លះគង់មានបែកគ្នា ចុះទម្រាំនាយ ត្រឹមសង្សារមិនដឹងថាមានរឿងអ្វីកើតឡើងឡើយ។មហាជនរងចាំមើលថាតើនាយចឺម អាចរក្សារសង្សារទី៤បានដែរឬអត់?