Day: November 24, 2021

ដំណឹងល្អ រុស្ស៊ីកំពុងផលិតថ្នាំព្យាបាលជំងឺកូវីដ ជាដាច់១០០% ត្រៀមចេញនៅចុងឆ្នាំ2022

លោក Denis Logunov អនុប្រធានមជ្ឈមណ្ឌល Gamaleya បាននិយាយកាលពីថ្ងៃអាទិត្យថា មជ្ឈមណ្ឌលស្រាវជ្រាវ Gamaleya របស់រុស្ស៊ីបានផលិតសមាសធាតុគីមីដើម្បីបង្កើតថ្នាំព្យាបាលកូវីដ ហើយរំពឹងថានឹងទទួលបានការអនុម័តនៅចុងឆ្នាំក្រោយ បន្ទាប់ពីការសាកល្បងព្យាបាល ។ លោក Logunov បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ថ្នាំកូវីដសម្រាប់ព្យាបាលអង់ទីគ័រ monoclonal ដែលប្រើដើម្បីព្យាបាលអតីតប្រធានាធិបតីអាមេរិក Donald Trump គឺជិតរួចរាល់ហើយ ហើយអាចត្រូវបានរំពឹងថានឹងចុះបញ្ជីក្នុងរយៈពេល ៣ ទៅ ៥ ខែខាងមុខនេះ ។…

ប៉ាច គីមមួយ ជិតដល់ថ្ងៃចូលរោងការ កាន់តែរឹតចំណងស្នេហា ជាមួយប្រុសក្មេង

ប៉ាច គីមមួយ ព្យាយាមរឹតចំណងស្នេហាជាមួយប្រុស ក្មេងសយ រតនៈ ពីមួយថ្ងៃទៅ​មួយថ្ងៃ​ឲ្យកាន់​តែរឹងមាំ​ថែម ​ទៀតដូចជានៅចុងសប្ដាហ៍​ពួកគេនាំគ្នាទៅកម្សាន្ដនៅ តំបន់ទេស​ចរណ៍ឆ្ងាយៗពីក្រុង ខណៈដែលដំណឹង​ពួកគេដឹកដៃ គ្នា​ចូលរោងការកាន់​តែកៀកខិត​ចូល​មក​ដល់​បន្ទាប់ពីត្រូវមិត្តភក្ដិទាំងសងខាងជម្រុញ​ឲ្យស្រីស្រស់ប្រុសសង្ហារ​១គូនេះគូ​តែ​ដល់​វេលា​​ក្រាបផ្ទឹមតាមប្រពៃណីខ្មែរឆាប់ៗទៅព្រោះទុកយូ នាំតែជូផ្អូម។ ប៉ុន្ដែនាងគីមមួយ ត្រូវ​សម្រប​ខ្លួន​តាម​ប្រុស ក្មេងរតនៈ ហើយប្រសិនបើប្រុសរូបសង្ហាររូបនេះ សម្រេច​ចិត្តពន្យា​រពេលនោះ​នាងក៍​មិន​អាច​បង្ខំគូស្នេហ៍ឲ្យធ្វើជាកូនកំលោះ​របស់នាង​ បានទាំងរូបគេមិនសប្បាយចិត្តដែរ។ គូរំលឹកថាក្រោយប៉ាច គីមមួយ ចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់​ដែលនិ​យ​ម​ច្រៀង​បទជា​ភាសារបរទេសនោះ​នាងគីមមួយ មិនខ្លាចក្នុងការជ្រើសស្នេហ៍ថ្មីជាតារាដូចគ្នា​នាំ​ឲ្យដើរជាន់ដានចាស់ជាលើកទី២​ឡើយ។ផ្ទុយទៅវិញស្រីស្អាតរូប​នេះបានផាត់​ចោលសំ​ណើរ​ស្នេហាពីសំណាក់មន្រ្ដីធំៗ និងអ្នកមានទ្រព្យជាបន្ដបន្ទាប់ដោយសម្អាង​ថានាងមិន ចូល​ចិត្ត​ប្រុស​ចំណាស់ ឬគ្មានអារម្មណ៍ប្រុស អាយុចាប់ពី៤០ឆ្នាំឡើងនោះទេ ទោះជាបុរស​នោះ​មាន​​ទ្រព្យ​ស្ដុក​យ៉ាងណាក៍ដោយ។គីមមួយ ក៍មិនរារែកចិត្តដែរ ដោយនាងព្រមបើកបេះដូង​ឲ្យ​ប្រុសក្មេងរតនៈ ចូលខ្លួនមកស្អំរបួសស្នាមដំបៅរបស់នាងហើយ ចំណង​ស្នេ​ហា​​ក្រោមដំបូល​តែហង្សមាស…

រ៉ាប៊ី មិនសូវចេញបទចម្រៀង ធ្វើឲ្យគេស​ង្ស័​​យថា អាងមានប្រុសចិញ្ចឹម

រ៉ាប៊ី ត្រូវបានគេស្គាល់ និងល្បីឈ្មោះតាមរយៈបទ”មាន់ស្រែ”ដែលMv បទមួយនេះ​ចេញបាន​ជាង៣ឆ្នាំមាន​អ្នក​ទស្ស​នា​60M Views ខណៈដែលនាងរាំលេងនៅ​សួនច្បារមាត់​ទន្លេបទនេះដែរ​មានអ្នកចូលមើល43M Views សរុប​គ្រាន់​តែ២Chanel មានអ្នកទស្សនា​បទនេះ​​សរុប​​104M​។​ ប៉ុន្ដែ​អ្វីដែលគូឲ្យភ្ញាក់ផ្អើលថ្មីៗនេះបទ”Are You Ok?”របស់នាង តន់ ច័ន្ទសីម៉ា ដែលទើប​បាន​​ចេញ ២សប្ដាហ៍នោះបានតាមស្មើកំណត់ត្រារបស់រ៉ាប៊ី ពោលគឺ60M ដូចគ្នា​ទើបធ្វើឲ្យមានការ​លើក​ឡើងថាស្រីស្អាតរ៉ាប៊ី អាចនឹងពិបាកការពារតំណែងព្រោះ​នៅរយៈ​ពេលចុងក្រោយនេះ​នាង​ក៍គ្មានបទផ្ទុះខ្លាំងៗដូចមុនទៀតដែរ។ ទោះជាយ៉ាងណាស្រីស្រស់រ៉ាប៊ី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមានបទ​ធ្វើរួច​ជាច្រើនបទនៅក្នុងដៃដែរតែបានផ្អឹប​ទុកមិនហ៊ានចេញដូចតារាមួយចំនួនទៀតដែរព្រោះខ្លាចចេញទៅខុសពេលវេលាដោយសារតែពេលនេះពលរដ្ឋកំពុងតែពិបាកដោយសារកូវីដហេតុនេះហើយបទណាបែបឆឺតៗពេកទោះជាធ្វើហើយក៍នាងមិនទាន់ហ៊ានចេញដែរ។ រ៉ាប៊ី ហាក់​មិនចាប់​អា​រម្មណ៍តារាចម្រៀងណាចេញបទថ្មីៗស្ទើតែរៀងរាល់ថ្ងៃនោះទេ ដោយនាង​យល់ថា​សុខចិត្តចេញ១ៗយកគុណភាពល្អជាង។នាងថាការចេញបទញឹកពេកឬរាល់ថ្ងៃធ្វើឲ្យអន់ទៅវិញទេ ប៉ុន្ដែនាងមិនសំដៅដល់តារាចម្រៀងម្នាក់ណាឡើយ។ គូររំលឹកថាស្រីស្រស់ផាន វីរ៉ាទី បានបោះបង់អាជីពពិធីការិនីនៅហង្ស​មាសដោយហក់​ចូលថោន រយៈពេលជាង​៣ឆ្នាំទៅ​ហើយដែលទ្រនុំនេះធ្វើ​ឲ្យនាងមានការផ្លាស់ប្ដូរទាំងជីវភាព​កេរ្ដិ៍ឈ្មោះយ៉ាងរហ័ស។ប៉ុន្ដែរ៉ាប៊ី ត្រូវបានអ្នកជំនាញសិល្បៈ​មួយចំនួនលើក​ឡើងថានាង​ច្រៀង​បានតែ​បទ​ញាក់…