ប៉ាច គីមមួយ ព្យាយាមរឹតចំណងស្នេហាជាមួយប្រុស ក្មេងសយ រតនៈ ពីមួយថ្ងៃទៅមួយថ្ងៃឲ្យកាន់តែរឹងមាំថែម ទៀតដូចជានៅចុងសប្ដាហ៍ពួកគេនាំគ្នាទៅកម្សាន្ដនៅ តំបន់ទេសចរណ៍ឆ្ងាយៗពីក្រុង ខណៈដែលដំណឹងពួកគេដឹកដៃ គ្នាចូលរោងការកាន់តែកៀកខិតចូលមកដល់បន្ទាប់ពីត្រូវមិត្តភក្ដិទាំងសងខាងជម្រុញឲ្យស្រីស្រស់ប្រុសសង្ហារ១គូនេះគូតែដល់វេលាក្រាបផ្ទឹមតាមប្រពៃណីខ្មែរឆាប់ៗទៅព្រោះទុកយូ នាំតែជូផ្អូម។
ប៉ុន្ដែនាងគីមមួយ ត្រូវសម្របខ្លួនតាមប្រុស ក្មេងរតនៈ ហើយប្រសិនបើប្រុសរូបសង្ហាររូបនេះ សម្រេចចិត្តពន្យារពេលនោះនាងក៍មិនអាចបង្ខំគូស្នេហ៍ឲ្យធ្វើជាកូនកំលោះរបស់នាង បានទាំងរូបគេមិនសប្បាយចិត្តដែរ។
គូរំលឹកថាក្រោយប៉ាច គីមមួយ ចែកផ្លូវគ្នាជាមួយអតីតប្ដីជាតារាចម្រៀងម្នាក់ដែលនិយមច្រៀងបទជាភាសារបរទេសនោះនាងគីមមួយ មិនខ្លាចក្នុងការជ្រើសស្នេហ៍ថ្មីជាតារាដូចគ្នានាំឲ្យដើរជាន់ដានចាស់ជាលើកទី២ឡើយ។ផ្ទុយទៅវិញស្រីស្អាតរូបនេះបានផាត់ចោលសំណើរស្នេហាពីសំណាក់មន្រ្ដីធំៗ
និងអ្នកមានទ្រព្យជាបន្ដបន្ទាប់ដោយសម្អាងថានាងមិន ចូលចិត្តប្រុសចំណាស់ ឬគ្មានអារម្មណ៍ប្រុស អាយុចាប់ពី៤០ឆ្នាំឡើងនោះទេ ទោះជាបុរសនោះមានទ្រព្យស្ដុកយ៉ាងណាក៍ដោយ។គីមមួយ ក៍មិនរារែកចិត្តដែរ ដោយនាងព្រមបើកបេះដូងឲ្យប្រុសក្មេងរតនៈ ចូលខ្លួនមកស្អំរបួសស្នាមដំបៅរបស់នាងហើយ ចំណងស្នេហាក្រោមដំបូលតែហង្សមាស តែមួយនេះមានព័តមានថាអ្នកទាំង២បានទិញផ្ទះ១ល្វែងនៅក្បែរស្ពានដែកចំការដូង ស្ថិតនៅខណ្ឌមានជ័យដោយបង់រំលោះជាមួយគ្នាមុនរៀបការទៀតផង។
ប៉ុន្ដែគូស្នេហ៍តារា១គូនេះស្ទើតែចែកផ្លូវគ្នាកណ្ដាលទីទៅហើយព្រោះកាលពីដើមឆ្នាំ២០២១មានព័តមានថាលោករតនៈ បានងាកទៅកៀកកើយស្រីផ្សេងដែលមានទ្រព្យស្ដុកទើបធ្វើឲ្យអ្នកមេម៉ាយគីមមួយ ព្រួយចិត្តជាខ្លាំង។តែក្រោយមកពួកគេបង្ហាញភាពផ្អែមល្ហែមស្នេហ៍សារជាថ្មីឡើងវិញដូចជាទៅណាមកណាជិះរថយន្ដតែ ២នាក់ហើយពាក់អាវនិងខោព័ណដូចគ្នា ដើម្បីបញ្ជាក់ថាចិត្ត១ថ្លើម១ធ្វើឲ្យប្រុសផ្សេងៗទៀត
ដែលលង់ស្នេហ៍គីមមួយ ដែរបានខកចិត្តព្រោះទោះជាចង់ជះលុយធំប៉ុណ្ណាមកធ្វើនុយក៍មិនអាចស្ទួចបេះដូងអ្នកមេម៉ាយសាច់សខ្ចីដូចបណ្ដូលចេករូបនេះពីប្រុសក្មេងបានដែរ។យ៉ាងណាទាំងនាងគីមមួយ និងលោករតនៈ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាពួកគេមិនទាន់អាចនិយាយរឿងរៀបការថានឹងធ្វើនៅពេលណាបានឡើយ។អ្វីដែលគូឲ្យចាប់អារម្មណ៍ពេលនេះនាងគីមមួយ ហាក់ល្បីតែរឿងស្នេហាជាងអាជីពចម្រៀងព្រោះក្រោយនាងបាត់បង់ឱកាសច្រៀងសម្ដែងជាមួយលោកព្រាប សុវត្ថិ នោះពេលនេះនាងហាក់នៅទ្រឹងពិបាកលោតទៅមុខ៕