រ៉ាប៊ី ត្រូវបានគេស្គាល់ និងល្បីឈ្មោះតាមរយៈបទ”មាន់ស្រែ”ដែលMv បទមួយនេះ​ចេញបាន​ជាង៣ឆ្នាំមាន​អ្នក​ទស្ស​នា​60M Views ខណៈដែលនាងរាំលេងនៅ​សួនច្បារមាត់​ទន្លេបទនេះដែរ​មានអ្នកចូលមើល43M Views សរុប​គ្រាន់​តែ២Chanel មានអ្នកទស្សនា​បទនេះ​​សរុប​​104M​។​

ប៉ុន្ដែ​អ្វីដែលគូឲ្យភ្ញាក់ផ្អើលថ្មីៗនេះបទ”Are You Ok?”របស់នាង  តន់ ច័ន្ទសីម៉ា ដែលទើប​បាន​​ចេញ ២សប្ដាហ៍នោះបានតាមស្មើកំណត់ត្រារបស់រ៉ាប៊ី ពោលគឺ60M ដូចគ្នា​ទើបធ្វើឲ្យមានការ​លើក​ឡើងថាស្រីស្អាតរ៉ាប៊ី អាចនឹងពិបាកការពារតំណែងព្រោះ​នៅរយៈ​ពេលចុងក្រោយនេះ​នាង​ក៍គ្មានបទផ្ទុះខ្លាំងៗដូចមុនទៀតដែរ។

ទោះជាយ៉ាងណាស្រីស្រស់រ៉ាប៊ី ធ្លាប់ប្រាប់អ្នកយកព័តមានយើងថានាងមានបទ​ធ្វើរួច​ជាច្រើនបទនៅក្នុងដៃដែរតែបានផ្អឹប​ទុកមិនហ៊ានចេញដូចតារាមួយចំនួនទៀតដែរព្រោះខ្លាចចេញទៅខុសពេលវេលាដោយសារតែពេលនេះពលរដ្ឋកំពុងតែពិបាកដោយសារកូវីដហេតុនេះហើយបទណាបែបឆឺតៗពេកទោះជាធ្វើហើយក៍នាងមិនទាន់ហ៊ានចេញដែរ។

រ៉ាប៊ី ហាក់​មិនចាប់​អា​រម្មណ៍តារាចម្រៀងណាចេញបទថ្មីៗស្ទើតែរៀងរាល់ថ្ងៃនោះទេ ដោយនាង​យល់ថា​សុខចិត្តចេញ១ៗយកគុណភាពល្អជាង។នាងថាការចេញបទញឹកពេកឬរាល់ថ្ងៃធ្វើឲ្យអន់ទៅវិញទេ ប៉ុន្ដែនាងមិនសំដៅដល់តារាចម្រៀងម្នាក់ណាឡើយ។

គូររំលឹកថាស្រីស្រស់ផាន វីរ៉ាទី បានបោះបង់អាជីពពិធីការិនីនៅហង្ស​មាសដោយហក់​ចូលថោន រយៈពេលជាង​៣ឆ្នាំទៅ​ហើយដែលទ្រនុំនេះធ្វើ​ឲ្យនាងមានការផ្លាស់ប្ដូរទាំងជីវភាព​កេរ្ដិ៍ឈ្មោះយ៉ាងរហ័ស។ប៉ុន្ដែរ៉ាប៊ី ត្រូវបានអ្នកជំនាញសិល្បៈ​មួយចំនួនលើក​ឡើងថានាង​ច្រៀង​បានតែ​បទ​ញាក់ បទស្លូវច្រៀងមិនកើតឡើយ។

តែរ៉ាប៊ី បានប្រាប់ថាបទអីក៍នាងច្រៀង​ទៅរួចដែរ តែមូលហេតុដែលកន្លងមកនាងចេញតែបទញាក់​នោះដោយ​សារតែ​នៅតាម​បណ្ដារ​Concertsអ្នកដឹកនាំតម្រូវ​ឲ្យច្រៀងបទញាក់ច្រើន​ជាងស្លូវព្រោះជាធម្មតា​កម្មវិធី១​នាងច្រៀង៥បទគេឲ្យច្រៀងញាក់៥បទទៅហើយ។

រ៉ាប៊ី ត្រូវបានគេប្រមាណថានាងច្រៀង៣ឆ្នាំនេះសល់​លុយមិនក្រោមកន្លះលានដុល្លារ​នោះទេដោយផ្អែកលើ​រថយន្ដនាង​ជិះនិងផ្ទះនាងកំពុងរស់នៅ ទើបធ្វើឲ្យមានការស.ង្ស័យ​ថាស្រីស្អាត​រូបនេះមានប្រុសចិញ្ចឹម។ប៉ុន្ដែតារាវ័យ២៨ឆ្នាំ​រូបនេះ​ថានាង​គ្មានប្រុសណាឧបត្ថម្ភ​នោះទេ ព្រោះ​​ចិត្ត​នាងស្រលាញ់តែប្រុសក្មេង ប្រុសចាស់នាងមិនបេតីឡើយ។នាងថា​ក្រោយ​បែក​​សង្សារ​ក្មេង​ជាង១ឆ្នាំមកនេះ ឥឡូវរកតែម្នាក់មកបណ្ដើរមិនបានផង ហេតុនេះហើយ​បើ​អ្នកកាសែតចិត្តល្អជួយរកសង្សារឲ្យនាង១ផង តែដាច់ខាតបុរសនោះត្រូវតែស្អាត សង្ហារ ហើយក្មេងទើបនាងស្រលាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed