ហួសចិត្ត ប្តីប្រពន្ធវ័យក្មេងមួយគូ ទើបរៀបការជាមួយគ្នាបាន៥ខែ ស្រាប់តែឃើញប្តីនៅតែក្ររ ជិះម៉ូតូកញ្ចាស់ទៅធ្វើការទ្រុកទ្រុក ប្រពន្ធដាច់ចិត្តរត់ចោលប្តីក្មេង ដែលរៀបការពេញច្បាប់ ទៅតាមប្រុសចាស់អាយុជិត៦០ឆ្នាំ ដោយសារមានលុយ មានឡានជិះស្រាប់ រួចថតរូបអោបគ្នាផ្ញើរអោយប្តីមើលទៀត

ប្តីប្រពន្ធវ័យក្មេងមួយគូ ទើបនឹងរៀបការជាមួយគ្នាបានរយៈពេលជាង៥ខែប៉ុណ្ណោះ ស្រាប់តែនៅសុខសុខ ស្ត្រីជាប្រពន្ធ បែរជាបែកគំនិតលួចទាក់ទងបង្កាត់ភ្លើងស្នេហ៍ជាមួយនឹងបុរសវ័យចំណាស់ម្នាក់ ដែលមានលុយ មានឡាន រួចក៏ដាច់ចិត្តរត់ចោលប្តីក្មេង ទៅសម្ងំសោយសុខ ជាមួយប្រុសចាស់ ព្រមទាំងថតរូបដេកឱបកៀកកើយគ្នា ផ្ញើតាមហ្វេសប៊ុកអោយប្តីមើលទៀតផង ធ្វើឱ្យប្តីឈឺចិត្តស្អិតទ្រូងដាច់ចិត្តទម្លាយរឿងប្រពន្ធក្បត់ ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

បុរសអភ័ព្វដែលទើបនឹងរៀបការបាន៥ខែ បែរជាប្រពន្ធក្បត់ចិត្តរត់ចោលផ្ទះ ទៅតាមប្រុសចាស់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាមានគណនីហ្វេសប៊ុកឈ្មោះឡុក ស៊ាវហ្វុង។ ចំណែកស្ត្រីជាប្រពន្ធមានឈ្មោះ ភី អាយុប្រមាណជាង២០ឆ្នាំហើយ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង។ ដោយឡែកបុរសជាប្រុសសហាយ មិនត្រូវបាន គេស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែពិនិត្យតាមភិនភាគក្នុងរូបថត មានវ័យជាង៥០ឆ្នាំប្លាយទៅហើយ។

បើតាមប្រភពពីបុរសអភ័ព្វជាប្តី បានឱ្យដឹងថា គាត់និងប្រពន្ធ បានរៀបការ នឹងគ្នាត្រឹមត្រូវតាមប្រពៃណីខ្មែរ អស់រយៈពេល៥ខែមកហើយ ដោយមានចាស់ទុំទាំងសងខាង ចូលរួមដឹងលឺទាំងអស់គ្នា។ ក្រោយពីរៀបការរួច ប្តីប្រពន្ធគាត់ស្រលាញ់គ្នាល្អូកល្អិនខ្លាំងណាស់ លុះរៀបការនឹងគ្នាបាន៥ខែ គាត់ជាប្តី ត្រូវបានចេញទៅធ្វើការនៅខេត្តឆ្ងាយពីប្រពន្ធប្រមាណ ១០០គីឡូម៉ែត្រ ហើយក្នុងរង្វង់ពេល១ខែ ទើបគាត់អាចទៅជួបមុខប្រពន្ធបានម្តង ជាហេតុធ្វើឱ្យគាត់មិនមានពេល នៅជាមួយប្រពន្ធបានជាប់លាប់នោះទេ។ ទីបំផុត រស់នៅឃ្លាតកាយ ឆ្ងាយស្នេហ៍ ប្រពន្ធបែរជាណាយចិត្ត បែកគំនិតរត់ចោលប្តីក្មេង ទៅតោងប្រុសចាស់ រួមរស់យ៉ាងរំភើយទៅវិញ ទើបធ្វើឱ្យគាត់ជាប្តីមានអារម្មណ៍ឈឺចាប់ខ្លាំងណាស់។

បុរសជាប្តីបន្តថា ​នៅសុខសុខ ប្រពន្ធរបស់គាត់ ក៏បានបាត់ចេញពីផ្ទះដោយមិនដឹងមូលហេតុ និងមិនបានប្រាប់ដំណឹងដល់អ្នកណាម្នាក់ឱ្យបានដឹងសោះ ធ្វើឱ្យគាត់ជាប្តី និងក្រុមគ្រួសារទាំងសងខាង មានការព្រួយបារម្ភជាខ្លាំង ក៏នាំគ្នាតាមស្វែងរកគ្រប់ច្រកល្ហក នៅតែមិនទទួលបានដំណឹងបន្តិចណាសោះ។

រហូតក្រោយមក បន្ទាប់ពីស៊ើបសួរអស់ពេលយ៉ាងយូរ ទើបគាត់បានដឹងច្បាស់ថា តាមពិត ប្រពន្ធរបស់គាត់ រត់ចោលប្តី ទៅតាមប្រុសថ្មីតែវ័យចំណាស់ ​មានទ្រព្យសម្បត្តិ លុយឡាន ហើយគាត់ថែមទាំងមានភ័ស្តុតាង រូបភាព ប្រពន្ធដេកឱបកៀកកើយជាមួយប្រុសចាស់នោះទៀតផង។

យោងតាមគណនីហ្វេសប៊ុករបស់បុរសអភ័ព្វជាប្តីដដែល ​បានបង្ហោះរូបថតប៉ុន្មានសន្លឹក បង្ហាញពីសកម្មភាព ​ស្ត្រីជាប្រពន្ធរបស់ខ្លួនកំពុងដេកឱបកៀកកើយ ជាមួយបុរសវ័យចំណាស់ម្នាក់ រួចសរសេរបញ្ជាក់ថា ​មូលហេតុដែលប្រពន្ធ ខ្ញុំទៅចោលខ្ញុំ ធ្វើឱ្យខ្ញុំឈឺចាប់ខ្លាំង ឥតឧបមា ជួយស៊ែម្នាក់មួយមក សូមអង្វរដោយក្តីអនុគ្រោះ​

គណនីហ្វេសប៊ុកខាងលើបន្តថា ​ប្រពន្ធខ្ញុំបានសុំទោសហើយថា គាត់មិនសមធ្វើរឿងចឹង ដាក់ប្តីសោះ ទាំងគាត់ដឹងហើយថា ប្តីស្រលាញ់គ្នាប៉ុណ្ណា គាត់ដឹងថាធ្វើចឹងខុសធ្ងន់​

ដោយឡែក ​នាពេលកន្លងទៅ បុរសជាប្តីក៏បានបង្ហោះសារមួយផងដែរថា ​កាលណាបានចូលមកដោះស្រាយ ព្រោះក្រុមគ្រួសារ និងប្តីរង់ចាំចម្លើយ សូមបងប្អូនជួយស៊ែរឱ្យបានច្រើន ដោយក្តីអនុគ្រោះ រឿងដល់ដំណាក់កាលហ្នឹងហើយ គឺខ្ញុំលែងខ្មាស់ទៀតហើយ បើកចំហជាសាធារណៈទៅចុះ ចង់ឱ្យសាមីខ្លួនមកបំភ្លឺ​។

ក្រោយបុរសជាប្តីបានទម្លាយរឿងរ៉ាវប្រពន្ធ​ក្បត់ខាងលើ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករួចមក គេឃើញមានអ្នកលេងហ្វេសប៊ុកជាច្រើន បាននាំគ្នាចែករំលែក និងបង្ហាញពីចំណាប់អារម្មណ៍រៀងរៀងខ្លួន ក្នុងនោះ មានអ្នកខ្លះបានបន្ទោសដល់បុរសជាប្តីថា អាចមកពីប្តីដើរផឹកស៊ី ឬធ្វើបាបចិត្តប្រពន្ធ ឬអាចមានហេតុផលអ្វីផ្សេងទើបបានជាប្រពន្ធធ្វើបែបនេះ។

ប៉ុន្តែឆ្លើយតបទៅនឹងការលើកឡើងខាងលើ សាច់ញាតិរបស់បុរសអភ័ព្វស្នេហ៍ខាងលើ បានខាំមិនឆ្លើយតបវិញភ្លាមភ្លាមថា ​ចង់ដឹងពត៌មានច្បាស់អាចឆាតសួរខ្ញុំបាន ខាងស្រីអស់សាច់ពេកហើយ មិនគួរណាចែ នៅតែកាន់ជើងខាងស្រីទេ។

កាលពីនៅក្រមុំវាធ្លាប់នៅជាមួយតានឹងម្តងហើយ រយៈពេលនាងនឹងរត់ចេញពីផ្ទះជិត១ខែហើយ ចំណែកឯប្តីរបស់នាងក៏ដើរ រកឡើងអស់ចិត្តហើយ សូមបញ្ជាក់ ថានាងទើបតែការបាន ៥ខែប៉ុណ្ណោះ រឿងឈ្លោះគ្នា ក៏មិនដែលឈ្លោះ ប្តីក៏មិនមែនជាមនុស្សផឹកស៊ី គាត់គិតតែប្រឹងធ្វើការប៉ុណ្ណោះ។

ដោយឡែក អ្នកខ្លះបាន​រិះគន់យ៉ាងចាស់ដៃ ទៅលើភាគីស្ត្រីជាប្រពន្ធថា ជាមនុស្សស្រីចិត្តសាវា មាន១មិនស្កប់ មាន១០មិនស្កល់ រៀបការរួចហើយ បែរជាមានចិត្ត​ក្បត់ប្តីក្មេង រត់ទៅតាមប្រុសចាស់ ព្រោះតែសម្លឹងឃើញលុយឡានរបស់គេ ដោយមិនអាសូរដល់ទ្រូងប្តីរៀបការពេញច្បាប់សោះឡើយ ពិតជាគួរឱ្យអៀនខ្មាសខ្លាំងណាស់ និងមិនគួរឱ្យមនុស្សស្រីផ្សេងទៀតយកគំរូតាមឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed