បងស្រីដេននីក្វាន់ ត្រូវតុលាកាបញ្ជាឲ្យចា.ប់.ខ្លួន រឿងលក់មាសក្លែងក្លាយ តែមកដល់ពេលនេះ សមត្ថកិច្ចរកមិនទាន់ឃើញទេ
ខ្លាំងមែន តុលាការ ចេញដីការឲ្យចាប់ខ្លួនអ្នកនាងចោម ខ្វាន់ ត្រូវជាបងស្រីអ្នកនាងដេននីខ្វាន់ ពីបទរំលោភលើទំនុកចិត្ត លក់មាសពេជ្រក្លែងក្លាយ តែមកដល់ពេលនេះ សមត្ថកិច្ចចាប់មិនបាន ដោយសារមិនដឹងជនត្រូវចោទនេះ រត់ទៅដល់ទីណាទេ លោក ហុក ពៅ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឱ្យស្វែងរកចាប់ និងនាំខ្លួនជនត្រូវចោទឈ្មោះ សឿន ចំរើន ហៅ ចោម ខ្វាន់។ ចៅក្រមបានចេញដីការឱ្យចាប់ខ្លួនបែបនេះ បន្ទាប់ពីរកឃើញថា ជនត្រូវចោទ ចោម ខ្វាន់ បានរំលោភលើទំនុកចិត្តអ្នកដទៃ ប្រព្រឹត្តនៅចំណុចហាងមាសពេជ្រចំរើនសុវត្ថិភាព…