Day: April 3, 2024

ប្រពន្ធ ទះប្តី៣ដៃ ពេលតាមទាន់ប្តីចូលខារ៉ាខេអូ អោ.បស្រី

ប្តីដល់ម៉ោងចេញពីធ្វើការ មិនព្រមមកផ្ទះ តេទូរស័ព្ទកុហក់ប្រពន្ធថា ផឹកស៊ីនៅផ្ទះមិត្តភ័ក្ត ប្រពន្ធចាំយូរពេក បីកូនដើររកប្តី ស្រាប់តែតាមទាន់នៅខារ៉ាអូខេកំពុងអោបស្រីស្នេហ៍ ទះបីដៃ រួចដឹកគ្នាមកផ្ទះដេកវិញ បុរស​ម្នាក់​ចេញពី​ធ្វើការ​សំណង់​ ក៏​ឆ្លៀត​លួចចូល​ខារ៉ាអូខេ លុះ​ប្រពន្ធ​ចាំនៅផ្ទះ​យូរ​ពេក ក៏​បីកូន​មក​រង់ចាំ​នៅ​មុខ​ខារ៉ាអូខេ​តែ​ម្តង ដែល​ហេតុការណ៍​នេះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ពេល​ពួក​គេ​ជួប​គ្នា​ក៏​ផ្ទុះ​ជម្លោះ​ប្រាវ កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​ខារ៉ាអូខេ​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ត្រូវជា​ប្រពន្ធ​បុរស​ខាងលើ​បាន​និយាយ​ប្រាប់​ថា ប្តី​របស់​គាត់​ជា​មនុស្ស​កំពូល​ខូច ​​ចូល​ចិត្ត​ដើរ​លេងផឹកស៊ីសប្បាយ ចោលប្រពន្ធកូនណាស់។ នៅ​មុន​ពេល​កើតហេតុ ប្តី​គាត់​ទៅ​ធ្វើការ​សំណង់ ដល់ម៉ោងមកផ្ទះហើយនៅតែមិនឃើញទៀត…