ប្តីដល់ម៉ោងចេញពីធ្វើការ មិនព្រមមកផ្ទះ តេទូរស័ព្ទកុហក់ប្រពន្ធថា ផឹកស៊ីនៅផ្ទះមិត្តភ័ក្ត ប្រពន្ធចាំយូរពេក បីកូនដើររកប្តី ស្រាប់តែតាមទាន់នៅខារ៉ាអូខេកំពុងអោបស្រីស្នេហ៍ ទះបីដៃ រួចដឹកគ្នាមកផ្ទះដេកវិញ

បុរស​ម្នាក់​ចេញពី​ធ្វើការ​សំណង់​ ក៏​ឆ្លៀត​លួចចូល​ខារ៉ាអូខេ លុះ​ប្រពន្ធ​ចាំនៅផ្ទះ​យូរ​ពេក ក៏​បីកូន​មក​រង់ចាំ​នៅ​មុខ​ខារ៉ាអូខេ​តែ​ម្តង ដែល​ហេតុការណ៍​នេះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ប្រជាពលរដ្ឋ​ពេល​ពួក​គេ​ជួប​គ្នា​ក៏​ផ្ទុះ​ជម្លោះ​ប្រាវ កាលពី​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​ខារ៉ាអូខេ​មួយ​កន្លែង ស្ថិត​នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ពី​ស្ត្រី​ម្នាក់​ត្រូវជា​ប្រពន្ធ​បុរស​ខាងលើ​បាន​និយាយ​ប្រាប់​ថា ប្តី​របស់​គាត់​ជា​មនុស្ស​កំពូល​ខូច ​​ចូល​ចិត្ត​ដើរ​លេងផឹកស៊ីសប្បាយ ចោលប្រពន្ធកូនណាស់។ នៅ​មុន​ពេល​កើតហេតុ ប្តី​គាត់​ទៅ​ធ្វើការ​សំណង់ ដល់ម៉ោងមកផ្ទះហើយនៅតែមិនឃើញទៀត  គាត់ដែលជាប្រពន្ធ កំពុងអង្គុយទន្ទឹងចាំមើលផ្លូវប្តីអស់ជាច្រើនម៉ោងនៅឯផ្ទះ ក៏​បាន​ខ​ល​សួរនាំ​ប្តី​ ហើយគាត់​បាន​ឆ្លើយ​ថា កំពុង​ផឹកស៊ី​នៅផ្ទះ​មិត្តភក្តិ បន្តិចទៀតទៅផ្ទះហើយ។

ការរង់ចាំកាន់តែយូរទៅយូរទៅ ដោយគិតពីសុខសុវត្ថិភាពរបស់ប្តី អត់ទ្រាំមិនបាន ប្រពន្ធក៏សម្រេចចិត្ត​ចេញពីផ្ទះ​បីកូន​ដើរ​រកប្តីទាំងកណ្តាលយប់យ៉ាងកណ្តោចកណ្តែង តេក៏មិនចូល ដើររកក៏មិនឃើញ តែទេសកាលអីក៏​ប្រទះ​ឃើញ​ម៉ូតូ​ប្តី​ គាត់​ម៉ា​កនិច ពណ៌​សរ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ ១ជេ ៣៩ ៦០  ​នៅ​ក្នុង​ហាង​ខារ៉ាអូខេមួយកន្លែង ប្តីបារម្ភពីប្តី ប្តូរមកជាខឹងសម្បារជាខ្លាំង គាត់​បានដកទូរស័ព្ទខ​ល់​ជា​ច្រើន​ដង តែ​មិន​ចូលសោះ ម្ល៉ោះហើយ​មាន​តែឈរ​រង់ចាំ​ប្តី​នៅមុខខារ៉ាអូខេតែ​ម្តង រហូតប្តីចេញមកក្រៅ ។

ស្ត្រី​ជា​ប្រពន្ធ​មក​ចាំ​ប្តី​បាន​និយាយ​ប្រាប់​ទៀត​ថា គាត់​បីកូនមក​ចាំ​ប្តី​គាត់​ តាំងពី​ម៉ោង​៨​យប់មក​ម្ល៉េះ ដោយ​រង់ចាំ​អស់​ជា​ច្រើន​ម៉ោង មិនហ៊ានសុំគេចូលទៅខាងក្នុងរកប្តីនោះទេ ។ លុះ​បន្ទាប់​មក​ឃើញ​អ្នក​សារព័ត៌មាន​មក​ថត​ផ្សព្វផ្សាយ​ច្រើន​ពេក ខាងសន្តិសុខ​ហាង​ខារ៉ាអូខេ​ បានដើរទៅគោះទ្វារ​ហៅ​ប្តី​គាត់ដែលកំពុងតែផឹកស៊ី អោបស្រីអូតេសយ៉ាងសប្បាយរីករាយនោះ អោយមក​ជួប​ប្រពន្ធនៅខាងក្រៅ

នៅពេលដែលពូសន្តិសុខ ដើរទៅហៅប្តីគាត់ គ្រាន់តែខ្សឹបតិចតិចប្រាប់ថា ប្រពន្ធបងឯងឈរចាំនៅក្រៅខារ៉ាអូខេយូរហើយ ពេលនោះ ប្តីក៏ស្រឡាំងកាំង ទម្លាក់ក្បាលមេក្រូចុះ ហើយប្រញាប់ប្រញាល់ចេញមកក្រៅ មិនលាមិត្តភ័ក្តបន់ភើនសូម្បីមួយម៉ាត់ គ្រាន់តែចេញដល់ខាងក្រៅភ្លាម ស្រាប់តែប្រពន្ធ ទះ៣ដៃរាប់មួយភ្លាមតែម្តង

ស្ត្រី​ជា​ប្រពន្ធ​បាន​រៀបរាប់​ប្រាប់​ទាំងកំហឹង​​ថា នៅ​ថ្ងៃមុន ធ្លាប់​យក​កងដៃគាត់ ​ទៅ​លក់យកលុយ ​ចូល​ក្លឹបរាំផឹកស៊ី​ម្តង​រួច​មក​ហើយ ដោយ​គាត់​ដាក់​ប្តី​ គាត់ប៉ុន្មានដៃ​ម្តង​ផង​ដែរ ដោយប្តីរបស់គាត់សន្យាថា​ ឈប់​ហើយ រាងហើយ  លុះក្រោយមកមិន​ទាន់​បាន​ប៉ុន្មាន​ផង ក៏កុហក់លួច​ចូល​ខារ៉ាអូខេ​ទៀត ។

ក្រោយ​ពេល​កើតហេតុ សន្តិសុខ​ហាង​ខារ៉ាអូខេ​ហៅ​បុរស​ជា​ប្តី​ចេញ​មក ​ភ្លាមភ្លាម​នោះ ប្រពន្ធ​ក៏ដាក់ប្តី​ត្រូវ​ប៉ុន្មាន​ដៃ​ បន្ទាប់មក ប្រពន្ធក៏ឌុ​ប​ប្តី​ នឹង​កូន​ត្រឡប់​ទៅ​ផ្ទះ​បាត់ទៅ ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed