ប្រ.ព.ន្ធ.លួ..ច.ទៅកែច្រមុះ ពេលមកដល់ផ្ទះវិញ ប្តីសុំលែង ព្រោះខុសពីទម្រង់មុខធម្មជាតិ ដែលខ្លួនស្រលាញ់ដំបូង
ប្រពន្ធ សុំប្តីទៅធ្វើច្រមុះ តែប្តីមិនព្រម ព្រោះប្តីស្រលាញ់សម្រស់ធម្មជាតិដែលប្រពន្ធមាន ទើបសម្រេចចិត្តរៀបការជាមួយ ស្រាប់តែប្រពន្ធមិនស្តាប់ លួចទៅកែច្រមុះស្ងាត់ស្ងាត់ម្នាក់ឯង ពេលមកផ្ទះវិញ ប្តីសុំលែង ដោយសារខុសពីទម្រង់មុខ ដែលខ្លួនស្រលាញ់ដំបូង ករណីនារីម្នាក់ត្រូវបានស្វាមីសុំលែងលះក្រោយពីធ្វើការវះកាត់កែច្រមុះ បន្ទាប់ពីស្វាមីព្យាយាមហាមឃាត់មិនឱ្យកែ ព្រោះមិនមែនជាធម្មជាតិដែលខ្លួនស្រលាញ់នាងដំបូង តែនារីជាប្រពន្ធ នៅតែក្បាលរឹង លួចទៅគ្លីនិកម្នាក់ឯង កែសម្ផស្សទាល់តែបាន ទើបលទ្ធផលទទួលបានវាគឺត្រូវបែកបាក់គ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីរបស់កាប៉ក កាលពីពេលថ្មីថ្មីនេះវេបសាយមានឈ្មោះថា ផាន់ធីប ដែលជាវេបសាយ និយាយចែករំលែកពីអារម្មណ៍ផ្សេងផ្សេង និងមានការដោះស្រាយ នូវបញ្ហារបស់ប្រិយមិត្ត ដែលបានចូលរួម ក្នុងនោះមាននារីម្នាក់បានរៀបរាប់ពីក្តីឈឺចាប់ ដែលបានកើតឡើងចំពោះជីវិតគ្រួសារ…