អាសូរណាស់ ប្តីខំទៅធ្វើពលករនៅប្រទេសកូរ៉េ ពេលបើកលុយផ្ញើរឲ្យប្រពន្ធទុកអស់ពីខ្លួនរាល់ខែ ដើម្បីសងបំណុលធនាគារផង និងសន្សំទុកផង ស្រាប់តែដល់ថ្ងៃត្រឡប់មកស្រុកកំណើតវិញ ទើបបែកធ្លាយប្រពន្ធយកលុយទៅចាក់ឆ្នោត ត្រូវជាង៣០មុឺនដុល្លារ ហើយវេចលុយទៅរៀបការប្តីថ្មីបាត់
វាមិនមែនជារឿង ងាយស្រួលទេ ដែលគ្រួសារមួយជួបទុក្ខលំបាក ក្រហើយជំពាក់បំណុលគេទៀតនោះ ដើម្បីដោះស្រាយបញ្ហាជីវភាពគ្រួសារ តម្រូវអោយប្តីប្រពន្ធរស់នៅបែកឆ្ងាយពីគ្នា រហូតគ្រួសារខ្លះសុខចិត្តទៅធ្វើការនៅប្រទេសគេ ពិសេសការងារឆ្លងប្រទេស ហើយវាកាន់តែពិបាកធ្វើចិត្តនៅពេលត្រឡប់មកវិញ មនុស្សដែលធ្លាប់នៅក្បែរបែកចិត្តចុះចោលទៅរៀបការជាមួយប្រុសថ្មីថែមទៀត។
ថ្មីថ្មីនេះបុរសជនជាតិថៃម្នាក់ឈ្មោះថាអៀក អាយុ ៤៧ ឆ្នាំមកពីខេត្ត ចៃយ៉ាភូមិ បានរៀបរាប់ទាំងជូរចត់ពីប្រវត្តិខ្លួនថា ខ្ញុំរស់នៅជាមួយប្រពន្ធខ្ញុំជាង ២០ឆ្នាំហើយ ដោយយើងមានកូនចំនួន ៣នាក់។ គ្រួសារពួកយើងមិនសូវធូរធារទេ ហើយពួកយើងបានរៀបការជាមួយគ្នាដោយមិនមានការចុះសំបុត្រអាពាហ៍ពិពាហ៍អ្វីឡើយ តែមានអ្នកភូមិសាច់ញាតិបងប្អូនដឹងឮទាំងអស់
បុរសជាប្តីបានរៀបរាប់ថា នៅឆ្នាំ ២០១៤ ពេលម្ដាយខ្ញុំស្លាប់ ខ្ញុំក៏បានពិភាក្សាជាមួយប្រពន្ធខ្ញុំ ដោយពួកយើងសម្រេចទៅធ្វើការនៅប្រទេសកូរ៉េជាមួយគ្នា ព្រោះតែជាប់បំណុលគេជាង រហូតដល់២លានបាត។ ហើយពេលនាងមានផ្ទៃពោះ ៧ខែគាត់ក៏សម្រេចចិត្តឱ្យនាងឈប់ធ្វើការមករស់នៅប្រទេសថៃវិញ ដោយខ្លួនជាអ្នករកលុយ និងផ្ញើប្រាក់ខែឱ្យនាងជាប្រចាំក្នុងមួយខែពី ២៧០០០ បាត ទៅ៣០០០០បាត គិតជាដុល្លារប្រមាណ ៧៨០ ដល់ ៨៧០ ដុល្លារឯណោះ
បុរសកំសត់រូបនេះ បានបន្តទៀតថា នៅពេលផុតកុងត្រាខ្ញុំក៏បានសម្រេចចិត្តត្រឡប់មកវិញ ដោយមកដល់ផ្ទះមិនឃើញប្រពន្ធកូនឡើយ ខ្លួនក៏បានដើរស្វែងរកយ៉ាងកណ្ដោចកណ្ដែងម្នាក់ឯង ហើយបានដំណឹងថាប្រពន្ធខ្ញុំមានសំណាងត្រូវឆ្នោតរង្វាន់ធំសរុប ១២លានបាតប្រមាណ ៣៤ម៉ឺនដុល្លារថែមទៀត។ តែរឿងត្រូវឆ្នោតនេះ ប្រពន្ធមិនដែលប្រាប់ខ្លួននោះឡើយ។
លុះពេលមកដល់ថៃកាលពីថ្ងៃទី ៣មីនា កន្លងទៅនេះ គាត់មិនអាចទាក់ទង ប្រពន្ធគាត់បាន លេខទូរស័ព្ទក៏បិទ ហ្វេសប៊ុកក៏បិទ ហើយឪពុកគាត់បានមកប្រាប់ដំណឹងថា នាងបាន រៀបការ ប្ដីថ្មីបាត់ទៅហើយ ដែលរឿងនេះ ធ្វើឱ្យខ្លួន តក់ស្លុត និងអស់សង្ឃឹមជាខ្លាំង ព្រោះនឹកស្មានមិនដល់។
លោកអៀក ក៏បានរៀបរាប់បន្តទៀតថា ហើយខ្ញុំមិនដឹងគួរធ្វើយ៉ាងណាទេ ខ្ញុំចង់ជួបកូនខ្ញុំ ពេលនេះខ្ញុំគ្មានសល់អ្វីទេ ព្រោះប្រាក់ខែ គឺឱ្យនាងអស់អស់ នៅសល់តែលុយ ៦ម៉ឺនបាតប្រមាណ ១៧០០ ដុល្លារ ជាប់ខ្លួនប៉ុណ្ណោះ ក្រោយរឿងនេះផ្ទុះលើសង្គមអនឡាញ ស្រាប់មានមេធាវីម្នាក់បាន ចេញមុខបកស្រាយថា បុរសរូបនេះគួរតែប្ដឹង ដើម្បីស្វែងរកភរិយាលោកមកជម្រះរឿងនេះអោយដាច់ស្រេច បើទោះបីជាអ្នកទាំងពីរមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ក៏ដោយ
ព្រោះតែអ្នកភូមិបានដឹងលឺជាសាក្សីរៀបការរួចហើយ ហើយជាពិសេសបុរសជាប្តីក៏បានផ្ញើប្រាក់ខែឱ្យនាងរាល់ខែ មិនមែនសម្រាប់ចិញ្ចឹមកូនមួយមុខនោះទេ តែសម្រាប់ចាយវាយទូទៅ ហើយលុយ ដែលប្រពន្ធយកទៅទិញឆ្នោតជាលុយចំណែករួម ហេតុដូចនេះបុរសនោះអាចប្ដឹងទាមទារយកចំណែកពាក់កណ្ដាលពីប្រពន្ធចិត្តខ្មៅផងដែរ