ប្រពន្ធ សុំប្តីទៅធ្វើច្រមុះ តែប្តីមិនព្រម ព្រោះប្តីស្រលាញ់សម្រស់ធម្មជាតិដែលប្រពន្ធមាន ទើបសម្រេចចិត្តរៀបការជាមួយ ស្រាប់តែប្រពន្ធមិនស្តាប់ លួចទៅកែច្រមុះស្ងាត់ស្ងាត់ម្នាក់ឯង ពេលមកផ្ទះវិញ ប្តីសុំលែង ដោយសារខុសពីទម្រង់មុខ ដែលខ្លួនស្រលាញ់ដំបូង

ករណីនារីម្នាក់ត្រូវបានស្វាមីសុំលែងលះក្រោយពីធ្វើការវះកាត់កែច្រមុះ បន្ទាប់ពីស្វាមីព្យាយាមហាមឃាត់មិនឱ្យកែ ព្រោះមិនមែនជាធម្មជាតិដែលខ្លួនស្រលាញ់នាងដំបូង តែនារីជាប្រពន្ធ នៅតែក្បាលរឹង លួចទៅគ្លីនិកម្នាក់ឯង កែសម្ផស្សទាល់តែបាន ទើបលទ្ធផលទទួលបានវាគឺត្រូវបែកបាក់គ្រួសារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានដ៏ល្បីរបស់កាប៉ក  ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលថ្មីថ្មីនេះវេបសាយមានឈ្មោះថា ផាន់ធីប  ដែលជាវេបសាយ និយាយចែករំលែកពីអារម្មណ៍ផ្សេងផ្សេង និងមានការដោះស្រាយ នូវបញ្ហារបស់ប្រិយមិត្ត ដែលបានចូលរួម ក្នុងនោះមាននារីម្នាក់បានរៀបរាប់ពីក្តីឈឺចាប់ ដែលបានកើតឡើងចំពោះជីវិតគ្រួសារ ក្រោយត្រូវបែ​កបាក់គ្នា ព្រោះតែប​ញ្ហា ដែលស្ទើរតែមិនគួរជឿថា ការកែសម្ផស្សវាជាដើមចមក្នុងការបែកបាក់រវាងនាងនិងស្វាមី។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះនាងបានរៀបរាប់ថា ដំបូងឡើយខ្លួនចង់កែច្រមុះឱ្យស្រួច ស្អាត នាងក៏បានទៅប្រាប់ស្វាមី តែគាត់បដិសេធ និងមិនអនុញ្ញាតនោះទេ ព្រោះតែគាត់គិតថា មិនមែនធម្មជាតិ ហើយគាត់ស្រលាញ់នាងដំបូងគឺដោយសារតែនាងមានភាពស្រស់ស្អាតជាខ្លួនឯង ណាមួយអាចប៉ះពាល់ដល់សុខភាពផងដែរ ​តែការចង់ស្អាត និងភាពរឹងរូសរបស់នាងបានជំរុញចិត្តឱ្យហ៊ានលួចទៅកែច្រមុះនៅគ្លីនិកមួយកន្លែង មិនឱ្យស្វាមីដឹង។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ ក្រោយពីកែសម្ផស្សរួចរាល់នាងក៏ត្រឡប់មកផ្ទះវិញ តែស្វាមីរបស់នាងបានចាប់ផ្តើមប្លែក មិននិយាយស្តីរកនាងទេ ហើយពេលដេកព្យាបាលស្នាមរបួស ក្រោយការវះកាត់នៅផ្ទះ ប្ដីក៏មិនមើលថែរ និងខ្វល់នោះទេ ថែមទាំងបានដេកបែកបន្ទប់គ្នា​ទៀតផង ដែលទង្វើទាំងអស់នេះ នាងដឹងច្បាស់ណាស់ថាគាត់ខឹងនឹងនាងខ្លាំងណាស់ ប្រាប់រួចហើយនៅតែលួចទៅធ្វើអ្វីដែលគាត់ធ្លាប់បានហាមឃាត់ និងមិនចូលចិត្ត ប៉ុន្តែនារីដែលជាប្រពន្ធគិតថាយូរទៅគាត់នឹងលែងខឹង និងស្ងប់អារម្មណ៍ជាក់ជាមិនខាន។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញកន្លងទៅអស់រយៈពេល ១ខែ នារីជាប្រពន្ធស្មានតែសភាពការស្ងប់ស្ងាត់ទៅហើយ ស្រាប់តែស្វាមីរបស់នាងបានហៅទៅលែងលះគ្នា ពេលនោះនាងប្រែទឹកមុខស្រឡាំងកាំង និងស្ទើរតែដួលសន្លប់និយាយអ្វីមិនចេញនោះទេ បានត្រឹមតែខូចចិត្ត។ ទើបនារីម្នាក់នោះចង់សាកសួរគ្រប់គ្នាថាវាជាមូលហេតុអ្វីឱ្យពិតប្រាកដទើបប្ដីដាច់ចិត្តប្រើពាក្យលែងលះ ក្រោយនាងលួចទៅវះកាត់ច្រមុះ ដែលវាគ្រាន់តែជារឿងអាចយោគយល់គ្នា និងអត់អោនឱ្យគ្នាបានសោះ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះក៏មានមហាជនជាច្រើនបានបន្ទោសទៅកាន់នារីជាប្រពន្ធ ដែលទៅធ្វើអ្វីដែលប្តីមិនពេញចិត្ត ហើយលួចលាក់មិនប្រាប់ប្ដីមួយម៉ាត់ថែមទៀត អាចគាត់ខឹង និងយល់ថាសម្ដីរបស់គាត់គ្មានតម្លៃ។ អ្នកខ្លះក៏បានបន្ទោសទៅកាន់ស្វាមីដែលមិនចេះយោគយល់គ្នា គ្រាន់តែជារឿងតូចតាច ហើយនេះអាចមកពីចង់មានអ្នកថ្មី ទើបយកលេសនេះ មកដាក់មុខក្នុងការលែងលះជាមួយប្រពន្ធក៏អាចថាបាន។

ប៉ុន្តែសម្រាប់ចិត្តមនុស្សប្រុសដែលស្រលាញ់ប្រពន្ធខ្លួន គឺពេលគ្រាស្រលាញ់ដំបូងមនុស្សស្រីមានរូបរាងបែបណា ចរិកបែបណា ទើបខ្លួនដាក់ចិត្តស្រលាញ់ គឺមិនសំដៅចង់បានអ្វីដែលខុសពីដំបូងឡើយ មានន័យថា ពេលប្តីស្រលាញ់ប្រពន្ធដំបូងមានរូបរាងយ៉ាងណា គឺខ្លួនស្រលាញ់បែបនោះ ទើបខ្លួនសម្រេចចិត្តរៀបការជាមួយធ្វើជាដៃគូរអនាគត់ ដល់ពេលនារីជាប្រពន្ធខាងលើ ទៅលួចកែច្រមុះ ខុសពីទម្រង់ដើម ដែលប្តីស្រលាញ់ នេះក៏ជាហេតុផលធំក្នុងការចែកផ្លូវគ្នាដែរ ព្រោះប្តីនឹងគិតថា បើករណីកែច្រមុះនេះ នាងជាប្រពន្ធមិនស្តាប់ខ្លួនជាប្តីផង ចុះទំរាំរឿងដទៃផ្សេងទៀត ប្រពន្ធនេះនឹងមិនស្តាប់ខ្លួនឡើយ ហើយក៏អាចមានករណីលួចទៅកែសម្រស់នៅចំណុចណាផ្សេងទៀតដែលប្តីមិនចូលចិត្តផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed