ទុកចិត្តមិនបានទេ ប្រពន្ធកុហកថា ឈឺស្បូន នៅជាមួយគ្នាមិនកើតទេ សុំដេកបែកគ្រែ ៣ខែសិនទំរាំជាសះស្បើយ ស្រាប់តែដល់ពេលកំណត់ ប្តីត្រូវត្រឡប់មកវិញ ប្រពន្ធលួចទាក់ទងប្រុសថ្មីបាត់

ប្តីប្រពន្ធមួយគូបានរួមរស់ជាមួយគ្នា ជាង១០ឆ្នាំមកហើយ លុះក្រោយមកដោយស្ត្រីជាប្រពន្ធមាន ជំងឺស្បូន នៅជាមួយគ្នាមិនបាន ក៏បណ្តាលឱ្យមានភាពរកាំរកូស ឈានដល់ការបាក់បែកចែកផ្លូវគ្នា ដេកបែកគ្រែ អស់រយៈពេល៣ខែមកហើយ

គ្រាន់តែ មិនទាន់លែងលះដាច់ស្រេច លុះចុងក្រោយបុរស ជាប្តីលឺដំណឹងថា ប្រពន្ធបែរជាមានប្រុសថ្មីកំពុងទាក់ទងឆាត រកប្រពន្ធរាល់ថ្ងៃ និងថែមទាំងចង់ចូលចែចូវទៀតផង ក៏ផ្ទុះភ្លើងប្រចណ្ឌ បានស្កាត់ទៅជួប ប្រពន្ធ រួចបម្រុងធ្វើរឿងមិនគប្បីដាក់ប្រពន្ធ តែសំណាងល្អ ត្រូវ អ្នកជិតខាងជួយឃាត់ទាន់ពេល និងចាប់ជនសង្ស័យ ប្រគល់ឱ្យសមត្ថកិច្ច នាំយកទៅចាត់ការតាមច្បាប់ហេតុការណ៍ហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង ៥និង៣០នាទីល្ងាចនៅចំណុចផ្ទះរបស់ ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ជនសង្ស័យជាប្តីដែលផ្ទុះ ភ្លើងប្រចណ្ឌ ប៉ុនប៉ងសម្លាប់ប្រពន្ធ និងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះ មានឈ្មោះ សឿន ច័ន្ទវិឈុន អាយុ៣១ឆ្នាំ មានលំនៅក្នុង ភូមិបឹងសុក្រំ ឃុំគោករមៀត ស្រុកថ្មពួក។ ចំណែកស្ត្រីរងគ្រោះជាប្រពន្ធ មានឈ្មោះឈ្លាន ផល្លា ហៅអូន អាយុ៣០ឆ្នាំ មានលំនៅក្នុង ភូមិកសិណ ឃុំគោករមៀត ស្រុកថ្មពួក

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា រវាងប្តីប្រពន្ធទាំង២ខាងលើ បានបែកបាក់ រស់នៅផ្សេងគ្នា មួយរយៈ.មកហើយ ស្រាប់តែ នៅថ្ងៃកើតហេតុ ខណៈដែលស្ត្រីរងគ្រោះជាប្រពន្ធ កំពុងដេកអង្រឹង នៅក្រោមផ្ទះ ក៏លេចមុខបុរសជាប្តី មិនដឹងជាផឹកស្រាស្រវឹងមកពី ណាជិះម៉ូតូ ដៃកាន់កាំបិតប៉័ងតោ បានចូលមករកប្រពន្ធ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និងមិនបានសួរនាំអ្វីទាំងអស់ បានចាប់បោចសក់ ប្រុងសម្លាប់ប្រពន្ធ ចោលតែម្តង ទើបធ្វើឱ្យសាច់ញាតិ និងអ្នករស់នៅក្បែរខាងឃើញ ក៏នាំគ្នាស្ទុះចូលទៅឃាត់ និងប្រតាយប្រតប់ ដណ្តើមយកកាំបិត ប៉័ងតោចេញបាន ពុំនោះទេ មិនដឹងថា នឹងមាន រឿងអ្វីកើតឡើងឡើយ។ បន្ទាប់មកក៏រាយការណ៍ប្តឹងសមត្ថកិច្ច ចុះមកជួយអន្តរាគមន៍ និងចាប់ឃាត់ខ្លួនជនសង្ស័យជាប្តី នាំយកទៅ សាកសួរតែម្តង

លោកនាយការិយាល័យ បានបញ្ជាក់ថា តាមការសាកសួរ ជនសង្ស័យជាប្តី បានសារភាពថា ពួកគេ២នាក់ប្តីប្រពន្ធ បានរួមរស់ជា មួយគ្នា រយៈពេលជាង១០ឆ្នាំមកហើយ និង ថែមទាំងមានកូនប្រុសស្រីចំនួន២នាក់ ជាចំណង និស្ស័យទៀតផង ប៉ុន្តែមួយរយៈចុងក្រោយ នេះ ពួកគេទាំង២នាក់ បានបែកពីគ្នា អស់ រយៈពេល៣ខែហើយ

តែមិនទាន់បានលែងលះ គ្នាដាច់ស្រេចនោះទេ ដោយសារតែស្ត្រីជាប្រពន្ធ មានជំងឺស្ត្រី ឈឺស្បូន ហើយប្រពន្ធបានចេញ ទៅដេកនៅផ្ទះឪពុកម្តាយរបស់នាង ចំណែកខ្លួន ជនសង្ស័យជាប្តី នៅផ្ទះឪពុកម្តាយ របស់ខ្លួន នៅភូមិបឹងសុក្រំ ហើយកន្លងមក ស្ត្រី ជាប្រពន្ធធ្លាប់ប្រាប់ឱ្យខ្លួនជាប្តីនេះ រកប្រពន្ធថ្មីមួយទៀតដែរតែខ្លួនមិនទាន់យក

ជនសង្ស័យបន្តថា រហូតមកដល់ថ្ងៃកើតហេតុ ខ្លួនបានផឹកស្រាស្រវឹង ហើយមានគេ ប្រាប់ថា ប្រពន្ធរបស់ខ្លួន រាល់ថ្ងៃនេះ កំពុងមានប្រុសម្នាក់តាមចែចង់ ដោយឆាតរកគ្នា តាមបណ្តាញសង្គម ហើយប្រុសថ្មីម្នាក់នោះ ប្រុងចូលចែចូវ ស្តីដណ្តឹងស្ត្រីប្រពន្ធរបស់ខ្លួនទៀតផង

ដែលធ្វើឱ្យខ្លួនមានចិត្តប្រចណ្ឌយ៉ាង ខ្លាំងណាមួយនៅថ្ងៃកើតហេតុ គួបផ្សំនឹងមាន ជាតិស្រាក្នុងខ្លួនផង ក៏ជិះម៉ូតូកាន់កាំបិតប៉័ងតោ សំដៅទៅរកប្រពន្ធ លុះទៅដល់ ឃើញប្រពន្ធ កំពុងដេកលើអង្រឹងក្រោមផ្ទះ ខ្លួនមិនបានសួរនាំ អ្វីទាំងអស់

ក៏ស្ទុះចូលទៅចាប់បោចសក់ក្បាល ប្រពន្ធ តែត្រូវបងប្អូន និងអ្នកជិតខាង ឃើញក៏ចូលមកប្រតាយប្រតប់ ធ្វើឱ្យរូប គេរងរបួសត្រង់ក្បាល១កន្លែង ចំណែកស្ត្រីជាប្រពន្ធ មិនមាន រងរបួសអ្វីនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបញ្ជាក់ថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យ សាក្សីនៅកន្លែងកើត ហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យ ឈ្មោះសឿន ច័ន្ទវិឈុន ត្រូវបានកម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌកម្រិតស្រាល រៀបចំសំណុំ រឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី

Leave a Reply

Your email address will not be published. Required fields are marked *

You missed