នុះសុំទោសមិនទាន់រួចខ្លួនទេ ពេលនេះស្នងការខេត្តកំពត បានកោះហៅតារាហ្វេសប៊ុក សាន់តា ខេអេច ខាងថតវិដេអូប្រែង ពាក់ព័ន្ធនឹងរឿងថតបង្ហាញនូវកាយវិការមិនសមរម្យទាល់តែសោះ នៅឯរូបសំណាកសេះសមុទ្របាញ់ទឹក ក្នុងខេត្តកំពត ក្រោយផ្ទុះការរិះគន់ឥតសំចៃមាត់ពីមហាជន

អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានចេញមកប្រតិកម្ម និងធ្វើការរិះគន់មិនសំចៃមាត់ ចំពោះស្ដាយថតរូបរបស់អ្នកផលិតមាតិការលើបណ្ដាញសង្គមម្នាក់ ដែលគេស្គាល់ថាសាន់តា ខេអេច ដែលប្រើកាយវិការថតរូបមិនសមរម្យនៅកន្លែងរូបសំណាកសេះសមុទ្របាញ់ទឹក ដែលស្ថិតនៅក្រុងកំពត នៅព្រឺកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ ។

មហាជនបាន លើកឡើងថា ពាក់ព័ន្ធកាយវិការថតរូបបែបនេះ ហាក់បីដូចជាលេងសើចជ្រុលពេក ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសដល់កម្ពុជានៅពេលបង្ហោះចេញនៅលើបណ្ដាញសង្គម ខណៈទីតាំងនោះ គឺជាទីកន្លែងទេសចរណ៍ដែលមានភ្ញៀវជាតិ និងអន្តរជាតិជាច្រើនមកកម្សាន្ត។

ជាមួយនេះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានលើកឡើងថា មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ​ នេះជាទង្វើរគ្មានសីលធម៌ នឹងជាគំរូអាក្រក់ ហើយគឺនេះ ជាការម៉ាក់ងាយមកលើការ ខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តខ្ញុំ សូមលោកលប់រូបនេះ ចេញជាបន្ទាន់ ។

គួររម្លឹកផងដែរថា នៅមួយរយៈចុងក្រោយនេះ រូបសំណាកសេះសមុទ្របាញ់ទឹកកំពុងក្លាយជាទីតាំងទេសចរណ៍ ដ៏ទាក់ទាញមួយនៅប្រទេសកម្ពុជា ពិសេសអំឡុងពេលសង្ក្រាន្តឆ្លងឆ្នាំថ្មីថ្មីនេះតែម្ដង ជាមួយសមិទ្ធផលថ្មីសន្លាងពុំធ្លាប់មាននាពេលកន្លងមក រហូតឆ្នាំថ្មីនេះ ខេត្តកំពតដណ្តើមបានតំណែងថប់ហ្វាយ ​នៃខេត្តដែលមានសក្តានុពលមានអ្នកទេសចរទៅលេងកម្សាន្តច្រើនជាងគេទាំង២៥ខេត្តក្រុង

ក្រោយពីផ្ទុះការចែករំលែកបន្តគ្នាច្រើនហូរហែស្រាប់តែនៅព្រឹកថ្ងៃទី​ ២៥ ខែមេសា ឆ្នាំ ២០២៤នេះ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះ ឱ្យម្ចាស់រូបគឺសានតា ខេអេច ​លុបរូបភាពនោះជាបន្ទាន់ថា មុខមាត់ស្អាតបាទ តែគ្មានសីលធម៌ក្នុងខ្លួនលោកឯងគិតថាការថតបែបនេះជាការត្រឹមត្រូវដែរឬទេ

នេះជាទង្វើគ្មានសីលធម៌ និងជាគំរូអាក្រក់ ហើយគឺនេះជាការមាក់ងាយមកលើការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្តខ្ញុំ សូមលោកលុបរូបនេះចេញជាបន្ទាន់ភ្លាម ទន្ទឹមគ្នានេះផងដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត ក៏បានប្រកាសអញ្ជើញលោកសាន់តា ខេអេច ​ដែលមានឈ្មោះប្រើប្រាស់ក្នុងហ្វេសប៊ុក ​មកស្នងការដ្ឋាននៅថ្ងៃទី ២៦ មេសា ឆ្នាំ ២០២៤ ស្អែកនេះផងដែរ ដើម្បីពិភាក្សាការងារចាំបាច់មួយចំនួន។

សូមបញ្ជាក់ផងដែរថា រូបភាពមួយសន្លឹកនោះដែរ លោកសាន់តា ខេអេច ​បានថតនៅឯរូបសំណាកសេះសមុទ្របាញ់ទឹក នៅលើទឹកដីខេត្តកំពត ដោយបង្ហាញនូវកាយវិការមិនសមរម្យទាល់តែសោះ។ ក្នុងរូបនោះ បានធ្វើឱ្យមហាជនហួសចិត្ត និង លើកឡើងនូវមតិផ្សេងផ្សេងគ្នាជាច្រើនក្នុងន័យថា អ្នកផលិតមាតិការូបនេះហាក់លេងជ្រុល ខ្វះការពិចារណា និង គ្មានសីលធម៌ជាដើម។ ម្យ៉ាងវិញទៀត មហាជនក៏បានលើកឡើងថា នេះជាកន្លែងទេសចរណ៍មិនគួរណាលេងសើចបែបនេះឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed