Day: April 28, 2024

ប្តីប្រពន្ធអ្នកលក់អនឡាញ ពេលនៅក្រអង្វរភ្ញៀវ ពេលលក់ឥវ៉ាន់ដាច់ ឆាតសួរនាំតិចតួច េជរ.ប/ញ្ចោ.ភ្ញៀវកប់ៗមាត់

អ្នកលក់ខោអាវតាមអនឡាញនៅខេត្តសៀមរាបម្នាក់ កាលនៅក្រអង្វរភ្ញៀវអោយជួយទិញ ដល់ពេលបានល្បីលក់ដាច់ ឆាតជេរបញ្ចោរភ្ញៀវកប់កប់មាត់ ពេលភ្ញៀវបាញ់លុយអោយរួចហើយ សួរថា៣ថ្ងៃហើយហេតុអ្វីអត់ផ្ញើរឥវ៉ាន់អោយ មិនថែមប៉ុណ្ណោះ បុរសជាប្តីអ្នកលក់ខោអាវរូបនេះ មិនត្រឹមតែមិនឃាតប្រពន្ធរបស់ខ្លួនទេ បែរជាឆាតមកឌឺដងដាក់ភ្ញៀវដដែលថែមទៀត ដូចពាក្យចាស់ថាឆ្នាំងណា គំរបហ្នឹងមែន

ទ្រីដាណា នឹងឈប់រស់នៅភ្នំពេញ ព្រោះធុញទ្រាន់ នឹងប៉ូលិសត្រួតពិនិត្យញឹកញាប់

អ្នកស្រីទ្រីដាណា ចេញមុខបកស្រាយទាំងទាំងទឹកភ្នែក ពេលត្រូវក្រុមប៉ូលិសចុះរឹត​បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលបាន ព័ទ្ធឡានអ្នកស្រី ហើយអោយប្តីអ្នកស្រីវាស់ជាតិអាកុលរកសារធាតុស្រវឹង ជាពិសេសសេដ្ឋីនីរូបនេះ បានបង្ហាញអារម្មណ៍ធុញទ្រាន់ លែងចង់រស់នៅរាជធានីភ្នំពេញទៀតហើយ ដោយសារតែប៉ូលិសចាប់ឃាត់ឡានអ្នកស្រីញឹកញាប់ពេក ហើយចោទថាមិនសហការណ៍

រៀបការជាង១០ឆ្នាំហើយ ក្រពេក ប្រ.ព.ន្ធ.លុតជង្គង់អង្វរប្តី សុំទៅយកប្តីថ្មី ទុកឲ្យប្តីនៅរើសអេតចាយជាមួយកូនទៅ

រៀបការហើយក្រពេក ប្តីគិតតែពីនាំប្រពន្ធរើសអេតចាយ រកព្រឹកខ្វះល្ងាច ប្រពន្ធទ្រាំលែងបាន លុតជង្គង់អង្វរប្តី សុំទៅយកប្តីថ្មី ដើម្បីជីវភាពធូរធារ ទុកអោយប្តីចាស់ នៅរើសអេតចាយជាមួយកូន យ៉ាងលំបាកវេទនា ប្តីប្រពន្ធមួយគូនេះរស់នៅក្នុងជីវភាពក្រតោកយ៉ាកយ៉ាងខ្លាំងណាស់ ចំណែកឯកូនក៏ច្រើនទៀត រហូតដល់ទៅ៥នាក់ឯណោះ លុះទ្រាំនឹងជីវភាពក្រហៅលែងលឺបែបនេះតទៅទៀត លែងបាន ស្រាប់តែស្ត្រីជាប្រពន្ធបែកគំនិតលុតជង្គង់សំពះប្តី អង្វរសុំចាកចេញពីផ្ទះ ដើម្បីទៅរកប្តីថ្មី ក្រែងមានជីវភាពល្អប្រសើរជាងនេះ ធ្វើឱ្យបុរសជាប្តីឈឺចាប់ស្ទើរក្អួតឈាមដូចអុកសារ៉េត រកអ្វីមកនិយាយលែងចេញ មានតែយល់ព្រមបើកផ្លូវឱ្យប្រពន្ធចេញទៅរកអនាគតថ្មីចុះ ចំណែកឯខ្លួនសុខចិត្ត រ៉ាប់រងចិញ្ចឹមកូនតែម្នាក់ឯងទាំងគ្រាំចិត្ត។ បុរសអភ័ព្វស្នេហ៍ដែលត្រូវប្រពន្ធលុតជង្គង់សុំចាកចេញទៅរកប្តីថ្មីនេះ មានឈ្មោះវុធ ម៉ៅ អាយុ៣៩ឆ្នាំ មានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ តែបច្ចុប្បន្នបានសុំដីគេសង់កូនខ្ទម…

ជាងហាច នឹងប្តឹ.ង.ស.ង.សឹ.ក ផែងវណ្ណៈ ហើយស្នើរទៅអង្គភាពACU ឆែកទ្រព្យសម្បត្តិ បានលុយមកពីណា

នោះមិនទាន់ចប់ទេ ជាងហាចជាងហួយ ជាអ្នកសារព័ត៌មានដែលធ្លាប់ត្រូវលោកផែង វណ្ណៈប្តឹងទៅតុលាការនោះ ពេលនេះ ប្រកាសប្តឹងលោកផែងវណ្ណៈវិញ ព្រមទាំងស្នើរដល់ស្ថាប័ន អង្គភាពប្រឆាំងអំពើពុករលួយ ជួយស្រាវជ្រាវចំពោះអ្នកកាសែតមួយចំនួន ដែលតែងអួតអាងថាខ្លួនមានលុយមានឡានទំនើបជិះមិនខ្វះ ថាតើគ្មានប្រាក់ខែផង បានលុយមកពីណា បើទោះបីជាមានមុខរបរក៏ដោយក៏ត្រូវរកប្រភពដើមទុនដែរ

You missed