ក្រោយមហាជន នាំគ្នារិះគន់លោកយឿន ពិសី លែងលះគ្នាជាមួយប្រពន្ធមិនបានប៉ុន្មានផង ទៅមានអ្នកថ្មី ពេលនេះលោក បានចេញមុខការពារស្រីស្នេហ៍ថ្មី និងវាយបកទៅកាន់អ្នករិះគន់ កុំឲ្យចេះដឹងរឿងគ្រួសារគេ

ម្ចាស់​ពានខេមបូឌៀ ហ្គតថាឡេន ​រដូវ​កាល​ទី​១ លោក យឿ​ន ពិសី បាន​ចេញ​មុខការ​ពារ​គូស្នេហ៍​ថ្មី ក្រោយ​រង​ការ​ចោទប្រកាន់​ពី​មហាជន​មួយ​ចំនួន​ថា នាង​ជា​ជន​ទី​៣ ដែល​ស្ថិត​នៅ​ពីក្រោយនៃ​មូលហេតុ​នាំអោយមានការ​លេង​លះ​ភរិយា​ពី​តារាចម្រៀង​រូប​នេះ ។

យឿ​ន ពិសី បាន​ចាត់​ទុក​នារី​ជា​គូស្នេហ៍ ​ដែល​ខ្លួន​ដាច់​ចិត្តបង្ហាញ​ជា​សាធារណៈ​នា​ពេល​នេះ ​គឺជា​នារី​ដែល​ខ្លួន​ស្រឡាញ់​ពិតប្រាកដ ដោយ​មិនមែន​ជា​ជន​ទី​៣ ដែល​ចូល​មក​បំបែកបំបាក់​ចំណងអាពាហ៍​ពិពាហ៍​រវាង​លោក និង​អ​តី​ភរិយា​នោះ​ឡើយ ដ្បិត​ចំណង​ស្នេហ៍​ថ្មី​របស់​លោក​នា​ពេលនេះ ​បាន​កើតឡើង ក្រោយ​ពេល​ដែល​លោក​បាន​លែង​លះ​ជា​ផ្លូវការ​ជាមួយ​និង​ភរិយាទើប​រួច​ហើយថ្មីថ្មី ។

តារាចម្រៀង យឿ​ន ពិសី បាន​បញ្ចេញ​សារ​យ៉ាង​វែង​នៅតាម​បណ្តាញ​សង្គម​ថា ខ្ញុំ​សូម​សារភាព​ថា ​គាត់​​ជានា​រី​ដែល​ខ្ញុំ​ស្រឡាញ់​យ៉ាង​ពិតប្រាកដ ប៉ុន្តែ​គាត់​មិនមែន​ជា​ជន​ទី​បី​ទេ ។ ខ្ញុំ​សូម​សំពះ​សុំ​ចិត្ត​ពុក​ម៉ែ​បងប្អូន​កុំ​សើច​កុំ​យំ​ពួក​ខ្ញុំ​អី ​ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​គាត់​ ដែល​សម្រេចចិត្ត​ចូល​ក្នុង​ជីវិត​ខ្ញុំ​ ហើយ​ព្រម​ទទួលយក​ខ្ញុំ​ជា​ខ្ញុំ ​បើ​ទោះបីជា​ដឹង​ថា​ខ្ញុំ​ពិការ​ក៏​ដោយ​ ​ព្រោះ​នៅ​ពេល​ដែល​ខ្ញុំ​នឹង​គាត់​ស្រឡាញ់​គ្នា គឺ​ខ្ញុំ​មានឈ្មោះ​ជា​ពោះម៉ាយ​រួច​ទៅហើយ ។

លោក​បញ្ជាក់​ថា ខ្ញុំ​លែងលះ​ជាមួយ​អតីត​ភរិយា​របស់ខ្ញុំ​បាន​មួយ​រយៈ​ធំ​ដែរ​ហើយ ទើប​ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​គាត់​ នេះ​ជា​រូបភាព​មុន​ពេល​ដែល​ខ្ញុំ​ទៅ​វះកាត់​ភ្នែក​ប្រហែល ២ថ្ងៃ​ហើយ​រូបភាព​ដែល​បែកធ្លាយ​នោះ​គឺជា​រូបភាព​ដែល​ខ្ញុំ​ទើបតែ​វះកាត់​ភ្នែក​ហើយ​បាន​មួយ​យប់ ​គឺ​គាត់​ជា​អ្នក​ទៅ​លើ​កកម្លាំងចិត្ត​ឲ្យ​ខ្ញុំ ។

លោក​បន្ថែមទៀត​ថា រឿង​ដែល​ខ្ញុំបាទ​ត្រូវ​បកស្រាយ ​ខ្ញុំ​បាន​បកស្រាយ​រួច​ហើយ​ សូម​ពុក​ម៉ែ​បងប្អូន​បញ្ចេញមតិ​ដោយ​ក្រុម​សីលធម៌ ​ម្យ៉ាងវិញទៀត​ សូម​មេត្តា​បងប្អូន​បើក​ចិត្ត​ឱ្យ​ទូលាយ បងប្អូន​មួយ​ចំនួន​ក៏​កុំ​ចាំបាច់​​ ចេះ​រៀបចំ​ ជីវិត​របស់​អ្នក​ដទៃ​ធ្វើ​អ្វី ត្រូវ​ចាំ​ថា​ផ្លូវ​ណា​ដែល​ត្រជាក់​រស់នៅ​ស្ងប់​សុខ​ស្រួល ផ្លូវ​នោះ​ហើយ​ដែល​គ្រប់​គ្នា​ប្រាថ្នា​ចង់​ដើរ ។

លោក​បញ្ជាក់​ថា ខ្ញុំ​នឹង​អៈ​តីតៈ​ភរិយា​ខ្ញុំ​សម្រេចចិត្ត​លែងលះ​គ្នា​ ដោយ​ព្រមព្រៀង​និង​ដោយ​សន្តិវិធី និង​ពុំ​មាន​អ្នក​ណា​ម្នាក់​ផិតក្បត់​អ្នក​ណា​ម្នាក់​ឡើយ មូលហេតុ​ គឺ​ព្រោះ​ពួក​ខ្ញុំ​ទាំង​ពីរ​រស់នៅ​មិន​ចុះ​សម្រុង​នឹង​គ្នា មិន​អាច​បន្តស​ង្វះ​ជា​ប្ដី​ប្រពន្ធ​បាន ​ប៉ុន្តែ​ចំពោះ​កូនកូន​ទាំង​ពីរ​របស់ខ្ញុំ ខ្ញុំ​នៅ​តែ​ស្រឡាញ់​ពួក​គាត់​ស្មើ​ជីវិត ជា​ពិសេស​ខ្ញុំ​នៅ​តែ​បំពេញ​តួនាទី​ជា​ឪពុក​ ដើម្បី​ផ្ដល់​អាហារកិច្ច​ជូន​គាត់​រហូត​ដល់​គាត់​ធំ​ធំ​រៀង​រៀង​ខ្លួន​។

យ៉ាងណា​ក៏​ខ្ញុំ​សូម​អរគុណ​រាល់ពេល​វេលា​ល្អ​ល្អ​កន្លង​មក​ ដែល​ខ្ញុំ​និងអៈតីត​ៈភរិយា​ខ្ញុំ ​ធ្លាប់​មាន​ជាមួយ​គ្នា គ្រប់យ៉ាង​បាន​បញ្ចប់​នៅ​ពេល​នេះ​ ខ្ញុំ​សង្ឃឹមថា​ ពួក​យើង​នឹង​ចាប់ផ្ដើម​ជីវិត​ថ្មី រស់នៅ​រៀងរៀង​ខ្លួន​ដោយ​គ្មាន​អ្នក​ណា​រំខាន​អ្នក​ណា​បន្ត​ទៀត​ឡើយ សំខាន់​ខ្ញុំ​នៅ​តែ​បំពេញ​តួនាទី​រៀបចំ​អាហារកិច្ច​ជូន​កូន​រហូត​ដល់​គាត់​មាន​អាយុ១៨ឆ្នាំ​។

ចំពោះ​សារព័ត៌មាន​ចុះ​ផ្សាយ​ពី​ខ្ញុំ ខ្ញុំ​សូម​និយាយ​ថា​ មនុស្ស​ស្រី​ដែល​ខ្ញុំ​ស្រឡាញ់​ហើយ ​បាន​ថតរូប​ជាមួយ​ខ្ញុំ​នេះ គឺ​ពួក​ខ្ញុំ​មាន​ទំនាក់ទំនង​គ្នា​ ក្រោយ​ពេល​ដែល​ខ្ញុំ​លែងលះ​បាន​មួយ​រយៈ​ គ្រប់យ៉ាង​គាត់​មិនមែន​ជា​ជន​ទី​បី ​ដែល​ធ្វើ​ឲ្យ​ពួក​ខ្ញុំ​ទាំង​ពីរ​ត្រូវ​សម្រេចចិត្ត​ដើរ​ផ្លូវ​រៀងខ្លួន​ឡើយ​។ ខ្ញុំ​សង្ឃឹមថា​គ្រប់យ៉ាង​បងប្អូន​និង​ឈប់​វែកញែក​បន្ត​ទៀត​ហើយ​ក៏​ឈប់ខាំមិន c​វែកញែក​ជេ​ ឬ​បន្ទោស​មក​លើ​ខ្ញុំ​ឬ​គាត់​ទៀត​ឡើយ

ប្រិយមិត្តប្រាកដជាស្គាល់ យឿន ពិសី ក្រោយ​ពី​បាន​កាន់​ពាន​រង្វាន់​ Cambodia’s Got Talent រដូវកាល​ទី១ បាន​​រយៈពេល ​៦ ឆ្នាំ​មក​ យុវជន​​ដែល​​មាន​ដុង​ទេពកោសល្យ​សិល្បៈ​ ទោះបី​ជា​ពិការ​ភ្នែក​ពី​កំណើតបានជួប​​ម្ចាស់​​បេះដូង​មាន​ភក្តីភាព​ និង​​ក្រាប​​ផ្ទឹម​ចូល​​​រោងជ័យ​ ហើយ​កាល​​ពី​ថ្ងៃទី ​១៧ ខែ ​មករា ឆ្នាំ ​២០២១ ជាមួយ​ភរិយា​ដ៏​​ស្រស់​ស្អាត គឺ​​ជា​​ហ្វេន​របស់​ខ្លួន​​ ក្រោយ​​​ពី​​បាន​យល់​​ចិត្ត​​​យល់អស់រយៈពេលប្រហែលជា ០១ ​ឆ្នាំ​មក​នោះ​ ហើយមកដល់ពេលនេះទទួល​បាន​ចំណងដៃ​កូន ២ នាក់ ផង​ដែរ។

ក្រោយបែកបាក់គ្នា ស្រាប់តែម្នាក់ៗចង់ដឹងថា ឃើញស្រលាញ់គ្នាស្ទើរលេប ប៉ុន្តែហេតុអ្វីក៏លះលែងគ្នាទៅវិញ ពេលនេះអស់មន្ទិលសង្ស័យហើយ អតីតភរិយា យឿន ពិសី បានទម្លាយខ្ទេចគ្មានសល់ មួយរយៈធំមកហើយដែលខ្ញុំរោងសម្ពាធចិត្តថាខ្ញុំដើរចោលប្ដី។ដោយមិនខ្វល់ពីគ្រួសារ។ដល់ថ្នាក់រហូតមានការលេងលះ។នេះហើយជាលទ្ធផលមនុស្សល្អនិងទទួលបានគុណសម្បត្តិល្អដោយឯងៗដោយមិនបានមានការតបតទៅលើមនុស្សដែលគិតអវិជ្ជមានមកលើយើងនោះឡើយ អរគុណពេលវេលានិងយុត្តិធម៌សម្រាប់មនុស្សល្អ។មកលើខ្ញុំនិងកូនៗ។

Leave a Reply

Your email address will not be published. Required fields are marked *

You missed