អាសូរណាស់ជីវិតអ្នកក្រ បុរសម្នាក់គ្រាន់តែចតរឺម៉ក់នៅចញ្ចើមផ្លូវសាធារណៈ ត្រូវម្ចាស់ការ៉ាស់សាំងដេញចេញ មិនអោយចតទេ ព្រោះបាំងការ៉ាស់សាំងខ្លួន និងចាត់ទុកចំណីផ្លូវរដ្ឋជាកម្មសិទ្ធរបស់ខ្លួនថែមទៀត

យោងតាមគណនីតិកតុកមួយឈ្មោះថា កូនអ្នកមានបុណ្យ បានបង្ហោះវិដេអូចំនួន២ឃ្លីប បង្ហាញពីសកម្មភាពជម្លោះរវាងខ្លួននឹងថៅកែហ្គារ៉ាស់សាំងមួយកន្លែង កំពុងដេញខ្លួនដែលជាម្ចាស់រម៉ក់ដឹកឥវ៉ាន់ ចេញពីចិញ្ចើមផ្លូវ ព្រោះអះអាងថាជាដីរបស់ខ្លួន មិនអនុញ្ញាតអោយចតឡើយ។

ម្ចាស់រម៉ក់ បានរៀបរាប់នៅក្នុងវិដេអូឃ្លីបរបស់ខ្លួនថា គាត់បានចតនៅលើចញ្ចើមផ្លូវសាធារណៈ បើមើលតាមវិដេអូដែលគាត់បានបង្ហោះគឺនៅកៀនកន្លៀតប៉ុណ្ណោះ ប៉ុន្តែស្ត្រីដែលជាម្ចាស់ការ៉ាស់សាំង បានដើរមកដេញគាត់ចេញ ដោយសារតែគាត់ចតមុខកន្លែងគាត់រកស៊ី ។ បុរសម្ចាស់រឺម៉ក់ បានតបទៅវិញថា រឺម៉ក់គាត់ប៉ុនមេដៃ ចតបន្តិចសោះ ថាបាំងការ៉ាស់សាំងគាត់ប៉ុនណាណីទៅវិញ។

តាមការរៀបរាប់ខាងភាគីម្ចាស់រឺម៉ក់បានបញ្ជាក់ថា ការ៉ាស់សាំងនេះមានឈ្មោះថាស្រីពេជ្រ នៅកែងនឹងភ្លើងស្តុបវត្តកំពែង បន្ទាប់ពីស្ត្រីដែលជាម្ចាស់ការ៉ាស់សាំងចេញមកប្រកែកគ្នាមួយសន្ទុះ ស្រាប់តែឃើញមានប្តីរបស់ស្ត្រីខាងលើចេញមកអន្តរាគមន៍ម្តង ដោយសម្តីសម្តៅនិយាយក្នុងនៃពន្យល់ ប៉ុន្តែក្រោយមកបុរសដែលជាស្ត្រីរូបនោះបានទាញទូរស័ព្ទថតបុរសម្ចាស់រឺម៉ក់ និងបានលើដៃវ៉ៃគាត់ថែមទៀត។

Leave a Reply

Your email address will not be published. Required fields are marked *

You missed