Day: October 31, 2023

ហួសចិត្ត ឲ្យប្រាក់ខែ១លានរៀល ក្មេងបោសឡានថា តិចជាងគាត់បោសឡាន ១ខែបានរហូតដល់

ហួសចិត្ត ឃើញក្មេងបោសសម្អាតឡាន តាមភ្លើងស្តុបអាណិតពេក ចង់ហៅទៅធ្វើការជាមួយដោយអោយប្រាក់ខែ១លានរៀល ស្រាប់តែក្មេងនោះតបវិញថា ខ្ញុំមិនទៅទេ ព្រោះប្រាក់ខែតិចជាងការងារដែលខ្លួនកំពុងធ្វើ ១ខែរកលុយបានច្រើនរហូតដល់ស្មានមិនដល់ ទាក់ទងរឿងក្មេងក្មេង នៅតាមចំណុចភ្លើងរូបមួយចំនួន ដែលក្នុងដៃរបស់ពួកគេមានអំបោសស្លាបមាន់ ដើម្បីចាំបោសសម្អាតកញ្ចក់រថយន្តអ្នកដំណើរឆ្លងកាត់ ជាថ្នូសុំប្រាក់បន្តិចបន្តួច ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃ បើតាមសង្កេតឃើញ គឺពួកគេប្រហែលជាពិបាកក្នុងការរកប្រាក់ចំណូលណាស់ ព្រោះតែម្ចាស់រថយន្តភាគច្រើនមិនពេញចិត្ត ហើយក៏កម្រមានអ្នកចិត្តល្អឲ្យលុយនោះទេ តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺថ្មីថ្មីនេះ ស្រាប់តែមានបុរសចិត្តធម៌ម្នាក់បានបង្ហោះសារនៅលើបណ្តាញសង្គម ​ស្ទើរតែមិនគួរឲ្យជឿថា ដោយសារតែងតែឃើញក្មេងប្រុសអាយុប្រហែលជាង១០ឆ្នាំម្នាក់ ដែលឈរកាន់អំបោសស្លាបមាន់ ចាំបោសសំអាតរថយន្តអ្នកដំណើរទាំងកណ្តាលថ្ងៃក្ដៅហែងគួរឲ្យអាណិត នៅថ្ងៃមួយគាត់ក៍សាកសួរក្នុងបំណងល្អ ដើម្បីឲ្យរូបគេ ចាកផុតពីភាពលំបាកមួយនេះ ទៅធ្វើការក្នុងចម្ការរបស់គាត់ ដោយផ្ដល់ប្រាក់ខែឲ្យសមល្មមផងដែរ…