Day: October 24, 2023

សង្ឃ១អង្គ ថាអ្នកជេរលោកគ្រូសាន សុជា គឺសុទ្ធតែជា.អ្ន.ក.ក្រ និងខ្វះការអប់រំ

សង្ឃមួយអង្គ ចេញមុខការពារ អន្ទិតសាន សុជាថា អ្នកដែលជេរលោកគ្រូ ភាគច្រើនសុទ្ធតែជាអ្នកក្រររហាម ខ្វះការអប់រំ ក្រហើយសន្សំក្រ ដល់ជាតិក្រោយទៀត​ ពេលនោះស្រាប់តែឯកឧត្តម ហ៊ុន (ជា (ព្រលះទៅវិញយ៉ាងចាស់ដៃរហូតរត់ចោលហ្វេសប៊ុក ក្រោយពីអន្ទិតសាន សុជា ទើបនឹងវិលត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ ប្រជាពុទ្ធបរិស័ទដែលនៅស្មោះស្ម័គ្រនិងលោក បាននាំគ្នា អញ្ជើញអន្ទិតដែលទើបនឹងភ្ជាប់ពាក្យថ្មីថ្មោងរូបនេះ មកទេសស្នាធម៌ នៅតាមគេហដ្ឋានផ្សេងផ្សេងគ្នា។ ក្នុងនោះនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣នេះ មានពុទ្ធបរិស័ទនាំគ្នា បានអញ្ជើញអន្ទិតរូបនេះ ទៅចូលរួមកម្មវិធីធម្មទេសនា ដែលមានព្រះសង្ឃជាច្រើនអង្គនិមន្តចូលរួមផងដែរ យោងតាមគណនីហ្វេសប៊ុកសង្ឃមួយអង្គឈ្មោះ ប៉ោ រិន ដែលត្រូវជាកូនសិស្សអន្ទិតសាន…

ចេញមកទៀតហើយ លើកនេះកាន់តែ.កា.ច អ្នកលេងហ្វេសប៊ុក ប្រយ័ត្នវាស់កម្ពស់

ឯកឧត្តមបណ្ឌិតឧកញ៉ា លី សាម៉េត រហ័សនាមទីប្រឹក្សាទេវតា ចេញមុខសារជាថ្មី ព្រមានចាប់អ្នកលេងហ្វេសប៊ុកទាំងអស់ បើនៅតែនិយាយថាលោក ជំពាក់លុយគេ២មុឺនដុល្លារ មិនព្រមសង លោកនឹងប្តឹងទៅសមត្ថកិច្ចអោយចាប់វាស់កំពស់។

ខូចម៉ូតូ ឡាន អស់ហើយ ទើបរកឃើញប្រេងម៉ាស៊ីនក្លែងក្លាយ រាប់តោននៅព្រែកព្នៅ

រកឃើញទីតាំងលួចផលិតប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែងនៅព្រែកព្នៅ សុទ្ធតែម៉ាកល្បីល្បី ដោយបន្លំដូរសំបកដប ហើយបិទតែមថ្មី មានចំនួនរាប់រយតោនឯណោះ រកឃើញទីតាំងលួចលាក់ផលិតកែច្នៃ វេចខ្ចប់ ស្តុកចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាប និងដកហូតប្រេងម៉ាស៊ីនក្លែងក្លាយរាប់តោនជាច្រើនម៉ាក។ ប្រតិបត្តិការបង្រ្កាបប្រេងម៉ាស៊ីនក្លែងក្លាយនេះ បានធ្វើ ឡើង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ដោយមានការចូលរួមសហការពីសមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំផងដែរ។…