សង្ឃមួយអង្គ ចេញមុខការពារ អន្ទិតសាន សុជាថា អ្នកដែលជេរលោកគ្រូ ភាគច្រើនសុទ្ធតែជាអ្នកក្រររហាម ខ្វះការអប់រំ ក្រហើយសន្សំក្រ ដល់ជាតិក្រោយទៀត​ ពេលនោះស្រាប់តែឯកឧត្តម ហ៊ុន (ជា (ព្រលះទៅវិញយ៉ាងចាស់ដៃរហូតរត់ចោលហ្វេសប៊ុក

ក្រោយពីអន្ទិតសាន សុជា ទើបនឹងវិលត្រឡប់មកពីប្រទេសអូស្ត្រាលីវិញ ប្រជាពុទ្ធបរិស័ទដែលនៅស្មោះស្ម័គ្រនិងលោក បាននាំគ្នា អញ្ជើញអន្ទិតដែលទើបនឹងភ្ជាប់ពាក្យថ្មីថ្មោងរូបនេះ មកទេសស្នាធម៌ នៅតាមគេហដ្ឋានផ្សេងផ្សេងគ្នា។

ក្នុងនោះនៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣នេះ មានពុទ្ធបរិស័ទនាំគ្នា បានអញ្ជើញអន្ទិតរូបនេះ ទៅចូលរួមកម្មវិធីធម្មទេសនា ដែលមានព្រះសង្ឃជាច្រើនអង្គនិមន្តចូលរួមផងដែរ

យោងតាមគណនីហ្វេសប៊ុកសង្ឃមួយអង្គឈ្មោះ ប៉ោ រិន ដែលត្រូវជាកូនសិស្សអន្ទិតសាន សុជា បានបង្ហោះរូបថតរបស់អន្ទិតសាន សុជា នៅក្នុងកម្មវិធីខាងលើចំនួនពីរសន្លឹក អមដោយខ្លឹមសារថា អ្នកដែលជេរលោកគ្រូ ភាគច្រើនសុទ្ធតែជាអ្នកក្រររហាម ខ្វះការអប់រំ ក្ររហើយសន្សំក្ររ ដល់ជាតិក្រោយទៀត

ពាក្យមួយប្រយោគនេះ បានធ្វើអោយមហាជនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក នាំគ្នាចែកចាយ និងរិះគន់ទៅលោកសង្ឃអង្គនេះវិញយ៉ាងចាស់ដៃ ក្នុងនោះឯកឧត្តមហ៊ុន ជា) ដែលត្រូវជាក្មួយរបស់់សម្តេចហ៊ុន សែន ក៏បានប្រតិកម្មផងដែលថា

និយាយបានប៉ុនឹងទៀតវឺយ អ្នកក្រនឹងវាទើសអីលោកឯង  ប្រយ័ត្នដើរខុសផ្លូវធ្លាក់នររួក  គង់នៅវត្តណា ជួយប្រាប់ផងស្រួលយកបាយទៅអោយ ហើយចង់ស៊ីបាយអ្នកក្ររ ឬស៊ីបាយអ្នកមាន​ រួសជាតិខុសគ្នា ទេទាន់

ក្រោមការបង្ហោះលោកសង្ឃដែលចេញមុខការពារអន្ទិតសាន សុជានេះភ្លាម មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនអង្គ នាក់ បាននាំគ្នាសម្រុកចូលទៅបញ្ចេញយោបល់ ផ្សេងផ្សេងគ្នារួមមានដូចជា

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ផា ចំរើន បានលើកឡើងថា ឆាន់ចង្ហាន់អ្នកក្ររ តែចេញមកដៀលអ្នកក្រ ចឹងគួរតែសឹកវិញទៅ កុំអោយខូចដល់សាសនា ព្រះពុទ្ធមិនដែលបង្រៀនបែបនេះទេ តើបងប្អូនទទួលយកបានទេ សំនេររបស់លោកសង្ឃឈ្មោះ ប៉ោរិនអង្គនេះ

បន្ទាប់មកក៏មានគណនីហ្វេសប៊ុកមួយទៀតឈ្មោះ ខល់ សុខគីម ដែលត្រូវជាព្រះសង្ឃដូចគ្នា បានមានដីការថា រៀនបានច្រើនពេក ហើយមើលទៅ
បួសហើយ ចេញមក ខុសតែឯងមួយ បើបួសហើយយល់ពីសង្គមបានខ្លះ ក៏វាមិនដល់ថ្នាក់និងដែរ។ សូមគិតម្តងទៀត ក្នុងនាមជាអ្នកបួស ត្រូវដឹងថាពួកគាត់ហត់ណាស់ ដើម្បីជួយជាតិ ជួយសាសនា យើងនេះ។

ម្ចាស់គណនីឈ្មោះ រដ្ឋា បានលើកឡើងថា ដៀលគេសាហាវម៉្លេះលោកអឺយ  លោកសង្ឃសម័យទំនើប បើកមាត់បិទមាត់មានតែសេចក្តីប្រមាថ និងការសំឡឹងទោសអ្នកដ៏ទៃ គួរតែដោះស្បង់ចេញទៅ កុំអោយព្រះពុទ្ធសាសនាបាត់បងតំលៃតរទៅទៀត។

ម្ចាស់គណនីឈ្មោះ ចម្រើនរិទ្ធ ស៊ន បានបញ្ជាក់ថា បើខ្ញុំវិញសូមជ្រើសរើសផ្លូវមិនតបតជាមួយពួកគាត់ទៅចុះ មើលទៅខួរក្បាលពួកគាត់ស្ពឹកអស់ហើយ អ្នកណាថាយ៉ាងម៉េច ក៏គាត់លែងចេះឈឺហើយហ្នឹង គាត់សុខចិត្តការពារភាពអាស្រូវរបស់គ្រូគាត់វិញ គាត់សុខចិត្តរក្សាក្លិនស្អុយទាំងរស់របស់គាត់ហើយ នៅឱ្យគេយល់ថាគាត់ល្អទៀត ខ្ញុំពិតជាមិនយល់អំពីភាពចេះដឹងរបស់គាត់ពិតមែន។

ម្ចាស់គណនីឈ្មោះ លីន សំណាង ក៏បានវាយបកទៅកាន់សង្ឃដែលខំការពារអន្ទិតសាន សុជា នោះវិញថា បួសស៊ីបាយអ្នកក្រស្ទើរមួយជីវិតទៅហើយ ស្រាប់តែមកដៀលអ្នកក្ររ
ពិតជាររមិលគុណមែន ចាប់ពីថ្ងៃនេះទៅ មុនស៊ីបាយសួរគេសិនទៅថា តើបាយនេះបាយអ្នកក្រ ឬបាយអ្នកមាន បើបាយអ្នកក្រអាញ់ មិនស៊ីទេ និយាយឲ្យវាច្បាស់មក ហើយបញ្ជាក់ផងលោកឯងបួសនៅវត្តណា

ក្រោយផ្ទុះការរិះគន់ដូចទឹកបាក់ទំនប់ ព្រះសង្ឃដែលមានគណនីហ្វេសប៊ុកឈ្មោះប៉ោ រិន បានលុបការបង្ហោះរបស់ខ្លួនចោលទាំងស្រុង និងរត់ចោលហ្វេសប៊ុកបាត់ស្រមោលតែម្តង

Leave a Reply

Your email address will not be published. Required fields are marked *