សូមប្រយ័ត្នបងប្អូន មុនស្រីស្អាតម្នាក់នេះបាត់បង់ជីវិត នាងបានផ្តាំផ្ញើរដល់ពលរដ្ឋខ្មែរថា ពេលឈឺល្មមល្មម កុំទៅទិញថ្នាំផ្សំលេបអោយសោះ ប្រយ័ត្នជួបរឿងដូចនាងរហូតកើតជំងឺទឹកដក់ក្នុងស្ងួតមើលលែងជា
ស្រីស្អាតម្នាក់ ដែលគេស្គាល់ថាជាតារាតិកតុក និងជាអ្នកលក់ផលិតផលអនឡាញ ល្បីឈ្មោះម្នាក់ បានបាត់បង់ជីវិតទាំងវ័យក្មេង ដោយសារជំងឺ ទឹកដក់ក្នុងស្ងួត ក្រោយពីធ្លាក់ខ្លួនឈឺដេកពេទ្យ បាន២ខែ ធ្វើឲ្យក្រុមគ្រួសារ បងប្អូន សាច់ញាតិ និងមិត្តភក្ដិ សោកស្ដាយ អាឡោះអាល័យយ៉ាងពន់ពេក។
នារីដែលបាត់បង់ជីវិតខាងលើនេះ មានឈ្មោះ អ៊ុក សូហ្វីយ៉ា អាយុជាង២០ឆ្នាំ ប្រកបមុខរបរ លក់សម្លៀកបំពាក់ ស្បែកជើង កាបូប តាមអនឡាញ និងជាតារាតិកតុកល្បីម្នាក់ផងដែរ ដោយសារមានសម្រស់ស្អាត និងមានសាច់ឈាមសខ្ចី។ នារីខាងលើ បានស្លាប់នៅឯមន្ទីរពេទ្យក្នុងប្រទេសវៀតណាម បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា បានជាង ២ខែ មិនធូរស្រាល ទើបក្រុមគ្រួសារ បានសម្រេចបញ្ជូនទៅព្យាបាលបន្តនៅប្រទេសវៀតណាម។
កាលពីថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣ នារីខាងលើ បានបង្ហោះរូបភាព នាងកំពុងដេកពេទ្យ ដោយមានភ្ជាប់អុកស៊ីសែន និងឧបករណ៍ជំនួយការដកដង្ហើមផង បើគណនីហ្វេសប៊ុករបស់នាង អមជាមួយសំណេរថា ជូនពរខ្លួនឯងឆាប់ជា កុំយូរពេក ឆាប់បាន ឡាយលក់ខោអាវរីញ។ ឈឺជាង ២ខែហើយ នៅមិនទាន់ជាទៀត អាណិតខ្លួនឯងណាស់។
ដោយឡែក មុនពេលធ្លាក់ខ្លួនឈឺធ្ងន់ ដល់ថ្នាក់ដេកពេទ្យនេះ នារីខាងលើ បានផ្តាំផ្ញើរដល់ សាធារណៈជនថា ពេលឈឺល្មមល្មម កុំទៅប៉ាម៉ាស៊ីផ្សំថ្នាំឲ្យសោះ ប្រយ័ត្នជួបរឿងដូចនាង គឺពេលលេបថ្នាំរួច ចាប់ផ្តើមស្ពឹកដៃជើង ញ័របេះដូង វិលមុខ រឹងថ្គាម តែម្តង។
តាមប្រភពសាច់ញាតិនារីខាងលើ បានឲ្យដឹងថា នារីរងគ្រោះ បានធ្លាក់ខ្លួនឈឺ ដោយជំងឺទឹកដក់ក្នុងស្ងួត ហើយបានសម្រាកព្យាបាលបានជាង២ខែហើយ ក៍បានបាត់បង់ជីវិតតែម្តង។ បន្ទាប់ពីទទួលបានដំណឹងដ៏ក្រៀមក្រំ នៃមរណភាពរបស់នារីរូបស្រស់ខាងលើ ក្រុមគ្រួសារ សាច់ញាតិ និងមិត្តភក្តិ បានសម្តែងនូវការសោកស្តាយអាឡោះអាល័យ ជាពន់ពេក និងបួងសួងឲ្យវិញ្ញាណក្ខន្ធនាងបាន ទៅសោយសុខក្នុងសុគតិភព កើតជាតិណាណា កុំឲ្យមានជំងឺយាយី នាំឲ្យអាយុខ្លីដូចជាតិនេះទៀត៕