នុះកាន់តែរឿងធំហើយ ពេលនេះលោកជំទាវហ៊ុន ស៊ីណាត ស្នើអោយក្រសួងធម្មការ តាមរកព្រះសង្ឃមួយអង្គមើលងាយពលរដ្ឋខ្មែរ ដែលជេរអន្ទិតសាន សុជា ថាសុទ្ធតែជាអ្នកក្រររហាមនោះ តើគង់នៅវត្តមួយណា ដើម្បីលោកជំទាវធ្វើរឿងមួយនេះ
រឿងកាន់តែវែងឆ្ងាយហើយ មិនទាន់ស្ងប់នៅឡើយទេ ក្រោយពេលព្រះសង្ឃមួយអង្គ ព្រះនាមប៉ោ រិន បានបង្ហោះសារមួយ មានអត្ថន័យ តិះឌៀលពលរដ្ឋខ្មែរ ដែលបានជេប្រមាថ ដល់លោកគ្រូរបស់ខ្លួន គឺអន្ទិតសាន សុជា គឺសុទ្ធតែជាអ្នកក្រររហាម និងខ្វះការអប់រំនោះ បានធ្វើអោយពលរដ្ឋខ្មែរផ្អើលសម្រុកនាំគ្នាចូលទៅបញ្ចេញការរិះគន់មិនដកដៃទេ បើទោះបីជាសង្ឃអង្គនេះ បានលុបសាររបស់ខ្លួនចេញពីទំព័រហ្វេសប៊ុកក៏ដោយ
សង្កត់អោយកាន់តែរឿងនេះមិនអាចវិលត្រឡប់មកភាពស្ងប់ស្ងាត់វិញបាននោះ គឺដោយសារឯកឧត្តមហ៊ុន ជា បានចេញមុខប្រតិកម្ម ធ្វើអោយសង្ឃអង្គនេះកាន់តែមានភាពល្បីល្បាញឡើងថែមទៀត ការរិះគន់ពីមហាជន សន្ធប់ដូចទឹកបាក់ទំនប់ទៅហើយ មិនបង្អង់យូរ សង្ឃឈ្មោះ ប៉ោ រិន បានដាក់មេប្រូច រត់ចោលហ្វេសប៊ុកបាត់ស្រមោលតែម្តង។
តែអ្វីដែលកាន់តែធ្វើអោយសង្ឃអង្គនេះ សឹងមិនលក់នោះ គឺយប់មិញនេះ លោកជំទាវហ៊ុន ស៊ីន បានដាក់មួយមេទៀតតាមទំព័រហ្វេសប៊ុក ដោយបានដាស់ក្រសួងធម្មការអោយភ្ញាក់ពីដំណេក ស្នើរអោយតាមស្វែងរកសង្ឃនេះ ថាតើសព្វថ្ងៃគង់នៅវត្តមួយណា ដើម្បីងាយស្រួលលោកជំទាវ ចាត់វិធាការ
លោកជំទាវបញ្ជាក់ថា សូមសំណូមពរដល់ឯកឧមន្តរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា មេត្តាជួយប្រាប់ផងថា តើសង្ឃមួយអង្គដែលដៀលអ្នកក្រ គឺគង់នៅវត្តណា ខ្ញុំចង់ដឹង ព្រោះខ្លាចចូលច្រឡំចំវត្តអ្នកមាន។ អស់អោស្រែបុណ្យខ្ញុំអើយ ម្លឹងម្លឹងទៅហើយ