តាមញ៉ែជាង៥ឆ្នាំ មិនព្រមស្រលាញ់ យកដុំថ្ម.គ.ប់.ជញ្ជាំងផ្ទះរាល់ថ្ងៃ ដើម្បីបញ្ជាក់ចិត្តស្មោះ
ហួសចិត្ត បុរសម្នាក់បានសារភាពថា មូលហេតុដែលខ្លួនតែងតែគប់ដុំថ្ម ដាក់ជញ្ជាំងផ្ទះរបស់គេជារៀងរាល់ថ្ងៃ គឺមកពីគុំ រឿងខ្លួនខំតាមញ៉ែជាង ៥ឆ្នាំហើយ បែរនារីជាម្ចាស់ផ្ទះ មិនព្រមស្រលាញ់ បុរសម្នាក់ដែលតែងតែរើសដុំថ្ម គប់ផ្ទះអ្នកជិតខាងជារៀងរាល់ថ្ងៃ បណ្ដាលអោយធ្លុះធ្លាយឡើងសុះជញ្ជាំងស័ង្កសី ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន គឺផ្តើមចេញមកពីគំតាមស្រលាញ់ម្ចាស់ផ្ទះជាយូរឆ្នាំមកហើយ តែម្ចាស់ផ្ទះមិនព្រមស្រលាញ់វិញ។ បុរសដែលប្រើដុំថ្ម ដោយចេតនាបំផ្លិចបំផ្លាញព្រទ្យសម្បត្តិអ្នកដទៃ នោះឈ្មោះ អ៊ូ វណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ២៦៥ ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរលក់ដូរ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវធ្វើការឃាត់ខ្លួន…