ហួសចិត្ត បុរសម្នាក់បានសារភាពថា មូលហេតុដែលខ្លួនតែងតែគប់ដុំថ្ម ដាក់ជញ្ជាំងផ្ទះរបស់គេជារៀងរាល់ថ្ងៃ គឺមកពីគុំ រឿងខ្លួនខំតាមញ៉ែជាង ៥ឆ្នាំហើយ បែរនារីជាម្ចាស់ផ្ទះ មិនព្រមស្រលាញ់

បុរសម្នាក់ដែលតែងតែរើសដុំថ្ម គប់ផ្ទះអ្នកជិតខាងជារៀងរាល់ថ្ងៃ បណ្ដាលអោយធ្លុះធ្លាយឡើងសុះជញ្ជាំងស័ង្កសី ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន គឺផ្តើមចេញមកពីគំតាមស្រលាញ់ម្ចាស់ផ្ទះជាយូរឆ្នាំមកហើយ តែម្ចាស់ផ្ទះមិនព្រមស្រលាញ់វិញ។

បុរសដែលប្រើដុំថ្ម ដោយចេតនាបំផ្លិចបំផ្លាញព្រទ្យសម្បត្តិអ្នកដទៃ នោះឈ្មោះ អ៊ូ វណ្ណា ភេទប្រុស អាយុ៤០ឆ្នាំ មានទីលំនៅផ្ទះលេខ២៦៥ ផ្លូវលំ ក្រុមទី១៧ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ មុខរបរលក់ដូរ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឫស្សីកែវធ្វើការឃាត់ខ្លួន កាលពីរសៀលថ្ងៃទី៤ ខែតុលាឆ្នាំ ២០២៣ ។

ចំណែកនារីរងគ្រោះ ដែលជាម្ចាស់ផ្ទះឈ្មោះលី ស្រីពេជ្រ ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ ជាងសាឡន ត្រូវជាអ្នកជិតខាងនឹងគ្នា ។ បើតាមនគរបាលមូលដ្ឋានបានអោយដឹងថា នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ទី២៤ ខែតុលា ប្អូនប្រុសជនរងគ្រោះបាន នៅផ្ទះ ស្រាប់តែជនបង្ក បានរើសដុំថ្មគប់ជញ្ជាំងផ្ទះជនរងគ្រោះសារជាថ្មី ។

នៅក្នុងសកម្មភាព ប្អូនប្រុស ក៏បានថតរូបសកម្មភាព និងរូបជញ្ជាំងផ្ទះ ដែលធ្លុះធ្លាយផ្ញើរទៅអោយសារព័ត៍មានជួយបង្ហោះ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ចុះទៅឃាត់ខ្លួនតែម្តង ។

តាមនគរបាលអោយដឹងទៀតថា ការប្រើដុំថ្មគប់ជញ្ជាំងផ្ទះនេះ គឺដោយសារតែជនដៃដល់គុំ នឹងម្ចាស់ផ្ទះដែលជាស្រីស្អាត ខ្លួនធ្លាប់តាមញ៉ែសុំស្រលាញ់រាប់ឆ្នាំហើយ តែបែរជានារីម្ចាស់ផ្ទះមិនព្រមស្រលាញ់ ។

មន្ត្រីនគរបាលអោយដឹងបន្ថែមទៀតថា កាលពី៥ឆ្នាំមុន ជនដៃដល់ ដែលជាអ្នកជិតខាង និងជាជនជាតិវៀតណាមដូចគ្នា បានតាមស្រលាញ់នារីជាម្ចាស់ផ្ទះ ហើយនារីរូបនោះពុំព្រមស្រលាញ់ ក៏ខឹងយកដុំថ្មគប់ផ្ទះរហូតមក។ កាលនោះជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង សមត្ថកិច្ច ក៏ហៅមកសម្របសម្រួលគ្នាចប់សព្វគ្រប់ម្តងរួចហើយ ។

លុះក្រោយមក ក៏បានយកដុំថ្មគប់ផ្ទះជាបន្តបន្ទាប់ទៀត ខណៈពេល ដែលម្ចាស់ផ្ទះទៅអ៊ុតសក់នៅក្នុងភូមិ ចាក់សោផ្ទះទុកចោល។ នៅមុនពេលកើតហេតុ ដោយសារតែប្អូនប្រុសនៅផ្ទះ ក៍ថតបានសកម្មភាពបង្ហោះតាមបណ្តាញសង្គម និងប្តឹងនគរបាលអោយជួយឃាត់ខ្លួនជនសង្ស័យតែម្តង ។ បន្ទាប់មកជនសង្ស័យត្រូវបានកម្លាំងនគរបាល ធ្វើការបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីចាត់ការតាមច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *