បែកធ្លាយឈុតឆាកក្នុងរឿង១៨បូក ដែលបុរសជនជាតិចិនច្រើននាក់ ថតសម្ដែងជាមួយនារីខ្មែរ ក្រោយអាជ្ញាធរចុះបង្រ្កាប និងឃាត់ខ្លួនបុរសជនជាតិបរទេស និងនារីខ្មែរជាង ៥០នាក់កំពុងធ្វើសកម្មភាពក្នុងបន្ទប់

ក្រោយមានសេចក្តីរាយការណ៍បានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានដាក់កម្លាំងចុះឡោមព័ទ្ធ ទីតាំងអគារមួយកន្លែង និងបានឃាត់ខ្លួនជនបរទេសជាច្រើននាក់ទៀត ដោយសង្ស័យថា ពាក់ព័ន្ធករណីផលិតរឿងលាយ បែប១៨បូក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅចំណុចអគារមួយកន្លែង ស្ថិត លើកំណាត់ផ្លូវលេខ៣១០ មូលដ្ឋានសង្កាត់បឹងកេងកង១ ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ស្រាប់តែនៅថ្ងៃនេះមានការបែកធ្លាយវិដេអូជាច្រើនឃ្លីប ទាក់ទិននឹងឈុតឆាកសាច់រឿង របស់ជនជាតិចិន និងនារីជាជនជាតិខ្មែរនៅតាមបណ្តាញ សង្គមនានាផងដែរ

យោងតាមប្រភពព័ត៍មានពីទីតាំងកើតហេតុខាងលើ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុមាន នារីចំនួន ២នាក់សង្ស័យជានារីរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ ពាក់ព័ន្ធជាមួយករណីថត និងផលិត រឿងលាយបែប​១៨បូក នៅក្នុងបន្ទប់ជាន់ទី៩ នៃអគាកើតហេតុខាងលើ។

ក្រោយពីទទួលដំណឹងនេះភ្លាម កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្រិតស្រាល បានដាក់កម្លាំងជាច្រើននាក់ រួមមាន ឯកសណ្ឋាន អាវក្រោះ នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក៏ចុះទៅឡោមព័ទ្ធទីតាំងអគាមួយកន្លែង ព្រមទាំងឃាត់ខ្លួនជនបរទេសជាច្រើននាក់ទៀត ដែ សង្ស័យថា ជាប់ពាក់ព័ន្ធករណីថត និងផលិតរឿងលាយ បែប១៨បូកនេះ

ក្រោយពេលឃាត់ខ្លួនរួច សមត្ថកិច្ចបានបញ្ជូនក្រុម ជនសង្ស័យ ព្រមទាំងសម្ភារៈជាប់ពាក់ព័ន្ធទាំងអស់ ទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីធ្វើការសាកសួរ និង បំពេញឯកសារ ចាត់ការតាមនីតិវិធីនៃច្បាប់នៅពេលក្រោយ។

Leave a Reply

Your email address will not be published. Required fields are marked *