ខំបង់ថ្លៃធានារ៉ាប់រង់រាល់ខែ ពេលជួបបញ្ហា ឃើញអស់ថ្លៃជួសជុលច្រើនពេក យកលេសអត់ព្រមសង
ហួសចិត្ត ទិញឡានតម្លៃជាង៣មុឺនដុល្លារ ខំបង់ថ្លៃធានារ៉ាប់រងរាល់ខែ ស្រាប់តែដល់ពេលមានបញ្ហា គេបុកផ្នែកខាងមុខបន្តិចសោះ ខាងក្រុមហ៊ុនវាយតម្លៃជួសជុលអស់រហូតដល់ជាង ២មុឺនដុល្លារ ហើយយកលេសមិនព្រមជួសជុលអោយទេ ព្រោះខុសលក្ខខណ្ឌមួយនេះ យោងតាមម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ទិត្យ ស៊ូ បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយមានភាពងឿងឆ្ងល់ និងភ្ញាក់ផ្អើល ជាខ្លាំង ចំពោះតម្លៃក្នុងការជួសជុលផ្នែកខាងមុខរថយន្តនៃរថយន្តខ្លួន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លង ទៅ។ ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ទិត្យ ស៊ូ បានបង្ហោះលើទំព័រហ្វេសប៊ុកថា រថយន្តខូចខាតផ្នែកខាងមុខតែប៉ុណ្ណឹង ក្រុមហ៊ុនធានារ៉ាប់រ៉ង រថយន្តអាស៊ី អីនសួររ៉េន…