ហួសចិត្ត ទិញឡានតម្លៃជាង៣មុឺនដុល្លារ ខំបង់ថ្លៃធានារ៉ាប់រងរាល់ខែ ស្រាប់តែដល់ពេលមានបញ្ហា គេបុកផ្នែកខាងមុខបន្តិចសោះ ខាងក្រុមហ៊ុនវាយតម្លៃជួសជុលអស់រហូតដល់ជាង ២មុឺនដុល្លារ ហើយយកលេសមិនព្រមជួសជុលអោយទេ ព្រោះខុសលក្ខខណ្ឌមួយនេះ
យោងតាមម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ទិត្យ ស៊ូ បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយមានភាពងឿងឆ្ងល់ និងភ្ញាក់ផ្អើល ជាខ្លាំង ចំពោះតម្លៃក្នុងការជួសជុលផ្នែកខាងមុខរថយន្តនៃរថយន្តខ្លួន ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍ កាលពីពេលកន្លង ទៅ។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ ទិត្យ ស៊ូ បានបង្ហោះលើទំព័រហ្វេសប៊ុកថា រថយន្តខូចខាតផ្នែកខាងមុខតែប៉ុណ្ណឹង ក្រុមហ៊ុនធានារ៉ាប់រ៉ង រថយន្តអាស៊ី អីនសួររ៉េន និងតូយូតា ខេមបូឌៀ បានវាយតម្លៃជួសជុលអស់លុយរហូតដល់ជាង២០០០០ដុល្លារ ទាំងដែររថយន្តនេះមានតម្លៃត្រឹមតែ៣៥៥០០ប៉ុណ្ណោះ។
ខ្ញុំបាទជាអតិថិជនទិញរថយន្ត តូយូតា ម៉ាករ៉ាស់ ពីក្រុមហ៊ុនតូយូតា ខេមបូឌៀ អេចខ្ជូប្រេន ដោយមានកញ្ចប់ធានា រ៉ាប់រងរថយន្តជាមួយក្រុមហ៊ុនអាស៊ី អីនសួររ៉េន ។ កាលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ មានម៉ូតូមួយគ្រឿងបានបើកមកបុករថយន្តរបស់ខ្ញុំ រង ការខូចខាតដូចក្នុងរូបខាងលើ ប៉ុន្តែនៅពេលយកទៅជួសជុល ឆែកចុះឆែកឡើងដោយក្រុមហ៊ុនតូយូតា និងមានការធានារ៉ាប់រងរថយន្ត ពីក្រុមហ៊ុន អាស៊ី អីនសួររ៉េន ពេលចេញមកអស់តម្លៃ២២៦៥៣ ចុច២៧ដុល្លារ ឯណោះ សួរថាតើវាសាកសមទេបងប្អូន
ក្នុងនាមជាអតិថិជន ដែលគាំទ្រតូយូតា និងប្រើប្រាស់រថយន្ត តូយូតា ខ្ញុំទទួលយកមិនបានទេ ។ តម្លៃនៃការជុសជុល ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងនេះ បដិសេធមិនជួសជុលឲ្យខ្ញុំទេ ដោយយកលេសថាចំណាយលើការជួសជុលអស់លើសពី៨០ភាគរយ នៃតម្លៃធានា។
ដូច្នេះខ្ញុំទិញកញ្ចប់ ធានារ៉ាប់រងធ្វើអ្វី តើវាសាកសមទេ ម៉ូតូបុកប៉ះជាមួយរថយន្ត ខូចខាតអស់ច្រើនយ៉ាងនេះ ដល់ទៅជាង២ ម៉ឺនដុល្លារឯណោះ
ក្នុងនាមខ្ញុំជាអតិថិជន សូមសំណូមពរ អោយក្រុមហ៊ុនពិនិត្យមើលឡើងវិញ លើតម្លៃនៃការជុសជុល ។ សូមជួយចែករំលែកបន្តផងបងប្អូន
តែទោះបីយ៉ាងណាមិញ គិតត្រឹមល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ គេមិនទាន់ឃើញមានខាងក្រុមហ៊ុនធានារ៉ាប់រងរថយន្ត អាស៊ី អីនសួររ៉េននិង ក្រុមហ៊ុនតូយូតា ខេមបូឌៀ ចេញសេចក្ដីប្រកាសឬបកស្រាយនៅឡើយនោះទេ ខណៈម្ចាស់រថយន្តហាក់សម្តែងការខកចិត្តជាខ្លាំង ចំពោះតម្លៃជួសជុលដ៏ច្រើនលើសលប់បែបនេះ។
ជុំវិញករណីខាងលើនេះ ក៏មានបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន បានចេញប្រតិកម្ម លើបញ្ហានេះ ដូចជាម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះសាក់ បានលើកឡើងថា បើគិតទៅធានារ៉ាប់រងដូចជាមិនមានបញ្ហាទេ ព្រោះពេលយើងទិញ គេបានពន្យល់ពីល័ក្ខខណ្ឌ ឬសៀវភៅល័ក្ខខណ្ឌអោយយើងមើលហើយ បើលើសពីចំនួនកំណត់ គឺគេមិនធានាត្រូវហើយ លើកលែងតែយើងមិនបានមើលលម្អិតពីល័ក្ខខណ្ឌរបស់ក្រុមហ៊ុនគេប៉ុណ្ណោះ តែបើខាងតូយូតា ទើបហួសចិត្ត ព្រោះឡានតម្លៃ តែជា៣ម៉ឺន គ្រាន់តែថ្លៃជួសជុលអស់រហូតដល់២ម៉ឺនជាង ទើបជារឿងដែលគួរអោយហួសចិត្ត ណាមួយមើលទៅការខូចខាតតែមួយកំណាត់មុខ មិនគួរថ្លៃដល់ថ្នាក់ហ្នឹងសោះ
ក្នុងនោះក៏មានគណនីហ្វេសប៊ុកមួយទៀតឈ្មោះម៉េងលី ខឹម បាននិយាយថា ពាក្យថាអីនសួររេនគឺមានន័យថា រាល់រថយន្តដែលគ្រោះថ្នាក់ចរាចរណ៍ គឺក្រុមហ៊ុនអ៊ីនសួរេន ត្រូវឲចេញទាំងអស់ មិនថាតិច ឬក៏ច្រើននោះទេបើនៅបរទេសវិញ គឺគេអ៊ីនសួរេន ជាអ្នកយកធ្វើទាំងអស់។
ពេលនោះស្រាប់ម្ចាស់គណនីឈ្មោះសាក់ បានធ្វើការឆ្លើយតបទៅម្ចាស់គណនីឈ្មោះម៉េងលី ខឹម ថានៅបរទេសគេចំណាយជូនទាំងអស់មែនឬ (តើកញ្ចប់ទឹកប្រាក់របស់គេ ត្រូវបង់មួយឆ្នាំតម្លៃប៉ុន្មានពាន់ តើផូលីស៊ី របស់គេបែបណា (នៅក្នុងស្រុកតម្លៃនៃធានារ៉ាប់រងមានជាជម្រើស ជូនអតិថិជន ជ្រើសរើសទៅតាមលក្ខខណ្ឌរបស់គេ ហើយមួយទៀតឧទាហរណ៍បងចងការគេមួយឆ្នាំ ១២០ទៅ១៥០ដុល្លារ ស្រាប់តែពេលមានបញ្ហាបងត្រូវសង២០០០០ ទៅ៣០០០០ដុល្លារទេ
ម្ចាស់គណនីឈ្មោះ ម៉េងលី ខឹម ក៏បានធ្វើការឆ្លើយវិញភ្លាមភ្លាមថា នៅបរទេសក៏គេមានជម្រើសឲ្យយើងរើសដែលដូចជា (ការបង់មួយចំហៀង ឬ បង់ពេញ ហើយការបង់មួយចំហៀង គឺមានន័យថា បើយើងជិះប៉ះគេគឺយើងអោយ អ៊ីនសួរេន របស់យើងជាអ្នកសង ហើយបើបង់ពេញ គឺថាបើយើងជិះប៉ះគេ គឺខាងអ៊ីនសួរេន គេអ្នកយកឡានរបស់យើងទៅធ្វើ ដោយយើងមិនចាំបាច់ខ្វល់គ្រាន់តែបង់លើសចំនួនដែលយើងបង់រាល់ឆ្នាំបន្តិចបន្តួចប៉ុណោះ