នោះ ប៉ះគ្នាហើយ ក្រោយលោកជុំទាវ ហ៊ុនស៊ីណាត រិះគន់ រឿងជំពាក់លុយគេហើយអត់សង គិតតែពីខំបកស្រាយវ៉ល់វ៉ល់ ពេលនេះ ឯកឧត្តមបណ្ឌិតឧកញ៉ា​លី​សា​ម៉េត ក្លាហានហ៊ានចេញមុខវាយបកទៅវិញហើយ ដោយលើកឡើង២ចំណុចធំធំ

នៅថ្ងៃទី២២ខែតុលាឆ្នាំ២០២៣ លោកជំទាវ ហ៊ុន ស៊ីណាត នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានលើកឡើងថា ហើយលោកគ្រូទាយតាមអនឡាញ ឯងហ្នឹងអីក៏ខំបកស្រាយម្លេះ ហើយការបកស្រាយគ្រូទាយឯង ហ្នឹងវ៉ល់វ៉ល់ខ្ញុំស្តាប់មិនយល់ទេ រឿងដាក់ទុនរកស៊ីគេមានរឿងរួចហើយបានមកដាក់ទុនក្រោយ

ម្យ៉ាងទៀតធ្វើដល់គ្រូទាយ ម៉េចមិនទូស្សន៍ទាយមុនសិនទៅ។ ក្នុងរឿងលោកគ្រូទាយឯងហ្នឹងគ្មាននរណាគេយកហ្វេសប៊ុក មកកាត់ទោសលោកគ្រូទាយឯងទេ មានតែលោកគ្រូទាយឯងទេជួបប្តឹងប្តឹងនោះ

ជុំវិញករណីនេះ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អ្នកឧកញ៉ា លី សាម៉េត បានចោទសួរទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាត ចំនួន២ចំណុចដូច ខាងក្រោម ខ្ញុំបាទលោកគ្រូទាយតាមអនឡាញ សូមគោរព ជំរាបសួរដល់លោក ជំទាវ ហ៊ុន ស៊ីណាត ខ្ញុំបាទសូមសួរទៅលោកជំទាវ ហ៊ុន ស៊ីណាត វិញថា តើខ្ញុំបាទលោកគ្រូទាយតាមអនឡាញ ដូចលោកជំទាវមានប្រសាសន៍នោះ ខ្ញុំបាទគ្រាន់តែនិយាយបកស្រាយបំភ្លឺទៅក្មួយក្មួយមួយចំនួន ដែលនៅតែបន្តជេប្រមាថ មកលើរូបខ្ញុំ និងម្ដាយឪពុករបស់ខ្ញុំ ដែលលោកបានចែកឋានទៅហើយនោះ ខ្ញុំបាទមានអ្វីពាក់ព័ន្ធនិងលោកជំទាវដែរ ឬមួយក៏ខ្ញុំបាទគ្មានសិទ្ធិស្វែងរកយុត្តិធម៌សំរាប់ខ្លួនឯងនោះទេ

ចំនុចទី២ លោកជំទាវថារូបខ្ញុំបាទគ្រូទាយតាមអនឡាញជួបប្ដឹងប្តឹងប្តឹង ខ្ញុំបាទលោកគ្រូអនឡាញ ប្ដឹងតែបុគ្គលណា នៅតែបន្តជេប្រមាថមកលើ រូបខ្ញុំបាទតែប៉ុណ្ណោះ បើសិនជារឿង នឹងកើតឡើងលើករូបលោកជំទាវវិញ តើលោកជំទាវមានការឈឺចាប់ដែររឺទេ

ខ្ញុំបាទយល់ថាមនុស្សម្នាក់ម្នាក់ ដូចជារូបខ្ញុំបាទ លោកគ្រូទាយតាមអនឡាញ ដូចលោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍នោះក៏ចង់បានកិត្តិយស និងសេចក្តីថ្លៃថ្នូរដូចអ្នកដរទៃដែរ ។ ខ្ញុំបាទមិនបានរៀនសូត្រចេះដឹង ដូចលោកជំទាវនោះទេ ចំពោះលោកជំទាវវិញ បានរៀនសូត្រចេះដឹងខ្ពង់ខ្ពស់ មិនគួរណាលើកយករឿងរបស់ខ្ញុំបាទ ដែលគ្មានកិត្តិយស និងគ្មានតំលៃ ស្មើរនិងលោកជំទាវនោះ ដូចជាមិនសាកសមនិងឋានៈ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់លោកជំទាវ ពីព្រោះខ្ញុំបាទ គ្រាន់តែជា លោកគ្រូទាយតាមអនឡាញ ដូចលោកជំទាវមានប្រសាសន៍តែប៉ុណ្ណោះ

បើខ្ញុំបាទនិយាយទៅមិនសមរម្យខ្ញុំបាទសុំទោស និងសុំអភ័យទោស អោយរូបខ្ញុំបាទ លោកគ្រូទាយតាមអនឡាញផង

Leave a Reply

Your email address will not be published. Required fields are marked *