រកឃើញទីតាំងលួចផលិតប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែងនៅព្រែកព្នៅ សុទ្ធតែម៉ាកល្បីល្បី ដោយបន្លំដូរសំបកដប ហើយបិទតែមថ្មី មានចំនួនរាប់រយតោនឯណោះ

រកឃើញទីតាំងលួចលាក់ផលិតកែច្នៃ វេចខ្ចប់ ស្តុកចែកចាយ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោក រការ ខណ្ឌព្រែកព្នៅ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បង្ក្រាប និងដកហូតប្រេងម៉ាស៊ីនក្លែងក្លាយរាប់តោនជាច្រើនម៉ាក។

ប្រតិបត្តិការបង្រ្កាបប្រេងម៉ាស៊ីនក្លែងក្លាយនេះ បានធ្វើ ឡើង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ ដោយមានការចូលរួមសហការពីសមត្ថកិច្ច មូលដ្ឋាន និងមន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំផងដែរ។

នគរបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានអោយដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងតាមពាក្យបណ្តឹងរបស់ក្រុមហ៊ុន នាំចូលប្រេងម៉ាស៊ីន។ ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្ដែង សមត្ថកិច្ចបានរកឃើញនូវសម្ភារៈបម្រើឲ្យការងារវេចខ្ចប់ប្រេងម៉ាស៊ីនក្លែងក្លាយជាច្រើន ដូចជា សំបកពុយ (សំបកធុង (សំបកកេស (សំបកដប (តែម (ស្ទីគឃឺ រួមនឹងឧបករណ៍សម្រាប់ច្រកមួយចំនួនទៀត ព្រមទាំងប្រេងម៉ាស៊ីនច្រករួចហើយជាច្រើនធុង ដែលមានចំណុះរាប់រហូតដល់តោនឯណោះ។

ទោះបីជាយ៉ាងណា ភ្លាមភ្លាមនោះ នគរបាល ពុំទាន់ផ្តល់ព័ត៍មានលម្អិតជុំវិញការបង្រ្កាបទីតាំង ផលិតប្រេងម៉ាស៊ីនក្លែងក្លាយនេះនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

You missed